ស្ដេចដើរម៉ូដមកពីហ្វីលីពីន «Sinon Loresca» ធ្វើឲ្យកក្រើក ក្លឹបកំសាន្តតែម្តង(មានវីដេអូ)
(ភ្នំពេញ) ៖ ពិតជាកក្រើកខ្លាំង បន្ទាប់ពីកំពូលតារាដើរម៉ូដ ជនជាតិហ្វីលីពីន ដែលមានរហស្សនាមថា King of Catwalk «ស្ដេចដើរម៉ូដ» មានឈ្មោះ Sinon Loresca បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃ ទី ១៨ ខែ ឧសភា បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ទស្សនិកជនខ្លាំងមែនទែន បន្ទាប់ពីបង្ហាញខ្លួន គួរឲ្យភ្ញាក់ផ្អើល នៅក្នុងក្លឹបកំសាន្ត GL ដោយស្ដេចដើរម៉ូដរូបនេះ។
គួរឲ្យចាប់អារម្មណ៍ សម្រាប់មហាជន គឺសម្លៀកបំពាក់ដែលស្ដេចដើរម៉ូដរូបនេះបានស្លៀក មានសម្លៀកបំពាក់ ដែលលោកនាំយកមកពីប្រទេសរបស់ខ្លួនមួយឈុត ហើយ តែអ្វីដែលកាន់តែពិសេស ទៅទៀតនោះ លោកបានគ្រងសម្លៀកបំពាក់ ប្រពៃណីជាតិខ្មែរ រួមជាមួយនឹងដំណើរ ដ៏ម្ញ៉ិកម្ញ៉ក់ មើលទៅហាក់ដូចជានារីពិតៗ ហើយថែមទាំងគួរឲ្យស្រឡាញ់ ទៀតផង។
នៅក្នុងឱកាសនោះដែរ ក៏មានមហាជនជាច្រើន ដែលបានចូលរួម នៅក្នុងក្លឹបកំសាន្តនោះ មានការគាំទ្រជាខ្លាំង នៅពេលដែលឃើញ «ស្ដេចដើរម៉ូដ» លោក Sinon Loresca ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ រួមទាំងមានសំឡេង ស្រែកហ៊ោស្ទើរតែបែក ក្លឹបកំសាន្តទៅហើយ កាលពីយប់មិញនេះ។
បន្ទាប់ពីនោះ នៅព្រឹកមិញនេះ កំពូលតារាដើរម៉ូដ ដែលមានសាច់ដុំធំៗ Sinon Loresca ជាមួយនឹងតារាម៉ូដែលផ្សេងៗទៀត ក៏បានយកអំណោយខ្លះៗ ដើម្បីចែកដល់សិស្សានុសិស្ស នៅសាលារៀន រួមទាំងមានចរិតរួសរាយរាក់ទាក់ ថែមទៀត។
គួរបញ្ជាក់ថា កំពូលតារាដើរម៉ូដ ជនជាតិហ្វីលីពីន ដែលមានរហស្សនាមថា King of Catwalk «ស្ដេចដើរម៉ូដ» មកកម្ពុជា ក្នុងគោលបំណងចូលរួម ក្នុងកម្មវិធីមួយដែលមានឈ្មោះថា «Trade Launch 2018» របស់ក្រុមហ៊ុន Arise Agency ដែលកម្មវិធីនេះនឹងចាប់ផ្ដើម នៅក្នុងពេលឆាប់ៗនេះ៕












Post a Comment