ពិតជាអស្ចារ្យុមែន ! កូនប្រុសនាយក្រឹម ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ជា ច័ន្ទ បរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឯកឧត្តម បានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនឲ្យដឹងថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះថា "ទៅរក UN ឯណាមកជួយខ្មែរទៀតមានតែ UN ខ្មែរទៅជួយគេម្តង ។ ថ្ងៃនេះកងទ័ពមួកខៀវកម្ពុជាចេញទៅបំពេញការងាររក្សាសន្តិភាពនៅបណ្តាប្រទេសដែលកំពុងរងគ្រោះភ័យ ក្នុងចំណោមទាហ៑ានមួកខៀវ ខ្មែរ លើកនេះកមានវត្តមានកូនប្រុសរបស់លោកពូ អ៑ូ ប៉ុណ្ណារ៉ាត់ ហៅ (ក្រឹម) ចូលរួមផងដែរ នៅព្រលានយន្តហោះថ្ងៃនេះឃើញពូនិងមីង ញញឺមជូនដំណើរកូនក្នុងភាពមោទនគ្រួសារនិងជាតិ ។ សូមជូនពរប្អូន និងក្រុម UN ខ្មែរទាំងអស់បានជោគជ័យក្នុងការងារជាប្រវត្តិសាស្រ្តនេះ ។"។
ក្នុងនោះផងដែរ គេក៏បានឃើញក្រុមគ្រួសាររបស់លោកពូក្រឹមមួយទៀតដែលមានឈ្មោះថា Om Nimoun ក៏បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួន ថា "ក្តីស្រម័យតាំងពីកុមារភាពរួមនិងក្តីសង្ឃឹមរបស់គ្រួសាររបស់ប្អូនប្រុសបានដូចបំណងហើយ គឺនៅពេលដែលប្អូនស្លៀកសំលៀកបំពាក់ជាយោធារដ៍អង់អាចក្លាហាន ពោរពេញដោយទំនុកចិត្តខ្ពស់ដោយបានឆ្លងកាត់វគ្គហ្វឹកហ្វឺនអស់រយៈពេល៣ឆ្នាំយ៉ាងស្ទាត់ជំនាញ ឈានជើងឡើងយន្តហោះទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី។ កាតព្វកិច្ចទៅបំរើជាតិរបស់ប្អូននៅថ្ងៃនេះគឺមិនធ្វើអោយឱពុកម្តាយដែលធ្លាប់បានទូន្មានទំនុកបម្រុងប្អូនខកបំណងឡើយបើតាមការញញឹមរបស់ពួកគាត់។ បងសូមជូនពរអោយប្អូនមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ដែលប្អូនត្រូវបំពេញ។ ទាំងនេះគឺដោយសារប្រទេសជាតិរបស់យើងមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបយើងអាចបញ្ជូនទ័ពរបស់ខ្លួនទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ(UN)បាន។ ឡូយណាស់ពូក្រឹម"៕







Post a Comment