Update !ព្រះរាជអាជ្ញារងសម្រេចចោទប្រកាន់ឧកញ៉ា ហូ ចំរើន ពីបទ«គំរាមកំហែងថានឹងសម្លាប់»
នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី១៧ ឧសភា ២០១៨នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសួរនាំ ឧកញ៉ា ហូ ចំរើន ដោយសម្រេចចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់» ។
បើយោងតាមមន្ត្រីតុលាការជាន់ខ្ពស់ បានប្រាប់អោយដឹងថា ឧកញ៉ាហូ ចំរើន ត្រូវចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់» តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល ។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង សុខ បានបញ្ជូនទៅឲ្យចៅក្រម ដើម្បីបន្តចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ថា ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ឧសភា ២០១៨នេះ បន្ទាប់ពីរូបលោកបានបាញ់បោះសេរីប្រមាណ៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ក្នុងភូមិគ្រឹះរបស់លោកស្ថិតក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕



Post a Comment