Yaya នៅតែអាចរក្សាតំណែង «Hot Girl Of The Year» រយៈពេល៧ឆ្នាំជាប់ៗគ្នា
ថៃ៖ តារាសម្តែងស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ កញ្ញា Yaya Urassaya រយៈពេលជាច្រើនឆ្នាំដែលនាងចូលប្រឡូក ក្នុងវិស័យសិល្បៈ គេសង្កេតឃើញថា តារាស្រីរូបនេះ មិនធ្លាប់ធ្វើឲ្យទស្សនិកជន មានការខកបំណងណាឡើយចំពោះរូបនាង មិនថាតែទៅលើអត្តចរិត ការខិតខំប្រឹងប្រែងក្នុងការងារសម្តែងនានា និងការយកចិត្តទុកដាក់ចំពោះអ្នកគាំទ្រជាដើម។
ជាក់ស្តែង ក៏ដូចជាមិនប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រី Yaya ទទួលបាននូវពានរង្វាន់ «Hot Girl Of The Year 2017» តារាស្រីដែលមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំ២០១៧ ពីកម្មវិធីប្រគល់ពានរង្វាន់ Dara Daily ដែលទទួលបានការពីការបោះឆ្នោតពេញចិត្តស្រលាញ់ ពីសំណាក់មហាជនផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ នេះមិនមិនមែនជាលើកទីមួយទេ ដែលនាងទទួលបាន ពានរង្វាន់ប្រជាប្រិយភាពមួយនេះ ពោលគឺនាងទទួលបានរយៈពេល៧ឆ្នាំជាប់ៗគ្នាមកហើយ គឺចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៨នេះ ដោយពុំមានតារាស្រីណាម្នាក់ អាចឆក់យកតំណែងនេះ ពីនាងបានឡើយ។ ទាំងនេះក៏ដោយសារតែការពេញចិត្ត ស្រលាញ់របស់សំណាក់មហាជន ទើបតែអាចឲ្យ Yaya រក្សាជាប់នូវតំណែងនេះ បានរយៈពេលជាច្រើន គួរឲ្យសរសើរ៕
ប្រភព៖ khmerload
Post a Comment