Header Ads

ព័ត៌មានបន្ថែម ប្តីប្រពន្ឋ២នាក់ដែលសម្លាប់សត្វព្រៃនឹងបរិភោគសាច់សត្វព្រៃបង្ហោះតាម Youtube និងFacebook បានលើកដៃសំពះសុំទោសមហាជនជាសាធារណះ..!!!




 នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ដ្រីដែលបានសម្លាប់សត្វព្រៃ​ជា​ច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាម Youtube និងប្តីរបស់នាងដែលជាអ្នកថតនោះ បានចូលមកក្រសួងបរិស្ថានហើយ ដើម្បីសារភាពទោសកំហុស ដែលរូបគេបានប្រព្រឹត្តកន្លងមក។

ការចូលមកសារភាពទោសកំហុសរបស់ស្ដ្រីរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងបរិស្ថាន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ អំពើទង្វើរបស់ស្ដ្រីស្រស់សោភារូបនេះ។




ស្រ្តីរូបនេះ និងប្តីរបស់នាងបានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ ពោលទិញតពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាម Toutube និង Facebook គោលបំណងស្វែងរកថវិកាតែប៉ុណ្ណោះ។ នៅរសៀលថ្ងៃនេះ ពួកគេទាំង២នាក់ បានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីក្រសួងបរិស្ថានពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើបែបនេះទៅទៀត។





ប្រភពវីដេអូTVFB

No comments