Header Ads

សំបក ធ្មៃ គ្រូថ្នាំ​បុរាណ​ផ្សំ​ជា​ថ្នាំ​ព្យាបាល​រោគ​ធ្លាក់ស ធ្លាក់​ក្រហម ទាស់​នោម 

ធ្មៃ គឺជា​ឈ្មោះ​ស្មៅ​រឹង​ម្យ៉ាង ដែល​អាចមាន​ជីវិតរ​ស់បាន​យូរ​ឆ្នាំ និង​កម្ពស់​ចាប់ពី ១​ទៅ​១.៥​ម៉ែត្រ​។ រុក្ខជាតិ​នេះ គេ​ដាំ​សម្រាប់​យកស​សៃ នឹង​យក​សំបក​មក​ត្បាញ​ជា​បាវ ការុង កន្ទេល ជាដើម​។​ល​។ ចំណែក​ស្លឹក​គេ​ទុក​ឲ្យ​សត្វពាហនៈ​ស៊ី​។



 គ្រូ​ផ្សំ​ថ្នាំ​ស្ងោរ​សំបក​យក​ទឹក ឲ្យ​អ្នកជំងឺ​ផឹក ដើម្បី​ព្យាបាល​រោគ​ធ្លាក់ស ឬ​ធ្លាក់​ក្រហម​ពេល​មានគភ៌ ឬមួយ​ទាស់​នោម​ ។  ចំណែក​ឫស គ្រូថ្នាំ​បុរាណ ប្រើ​សម្រាប់​ធ្វើជា​ថ្នាំ​ឃាត់ឈាម មិន​ឲ្យ​ហូរ​ពេល​មាន​របួស  នឹង​រម្ងាប់រោគ​ក្រពះ​ផ្សេងៗ​។ បន្ថែម​ពីនេះ គេ​កិន​ឫស​ឲ្យ​ម៉ត់​ដូច​ម្ស៉ៅ​លាយ​ជាមួយ​ទឹក សម្រាប់​ផឹក ជា​ថ្នាំ​លើក​កម្លាំង ធ្វើ​ឲ្យ​នោម​ច្រើន និង​ធ្វើ​ឲ្យ​បាត់​ក្អក​៕


 
ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​

No comments