កំុអោយការមានការភ្នាន់ច្បំ សូមបងស្រ្តី! សូមអានហ្នឹងបានពីមូលហេតុដែរ បុរសចូលចិត្តលាក់លុយប្រពន្ធ
មានបុរសជាច្រើនបានទទួលស្គាល់ថា ពួកគេបានលួចលាក់លុយខ្លះពីប្រពន្ធ ដើម្បីការប្រើប្រាស់ចាំបាច់សម្រាប់ផ្ទាល់ខ្លួន។ ហេតុផលជាច្រើនត្រូវបានលើកឡើងចំពោះការលាក់លុយនេះ។ ប៉ុន្តែតើការលាក់លុយនេះជាអំពើល្អ ឬយ៉ាងណា?
ក្នុងជីវិតប្តីប្រពន្ធ គេតែងតែទាមទារឱ្យមានការស្មោះត្រង់នឹងគ្នា និងមានការយោគយល់គ្នាទៅវិញទៅមកជាដើម ដើម្បីឱ្យពួកគេអាចរស់នៅជាមួយគ្នាដោយសេចក្តីសុខ។ ពាក្យស្មោះត្រង់នេះ មានសារសំខាន់ចំពោះជីវិតអាពាហ៍ពិពាហ៍។ ប៉ុន្តែមានបុរសតិចតួចប៉ុណ្ណោះ ដែលអាចរក្សាភាពស្មោះត្រង់គ្រប់យ៉ាងនេះជូនប្រពន្ធ ។ ភាពស្មោះត្រង់ខ្លះត្រូវបានបោះបង់ចោល ដើម្បីរក្សាការពារមិនឱ្យមានជម្លោះជាមួយប្រពន្ធ ខណៈដែលភាពស្មោះត្រង់ខ្លះទៀតត្រូវបោះបង់ ដើម្បីការសប្បាយផ្ទាល់ខ្លួនរបស់បុរសជាប្តី។
ប្រពន្ធតែងតែប្រាថ្នាចង់ឱ្យប្តីមានភាពស្មោះត្រង់ចំពោះបញ្ហាលុយកាក់ និងរឿងផ្សេងៗទៀត។ ប៉ុន្តែបុរសជាប្តីពិបាកនឹងប្រតិបត្តិខ្លួន ដើម្បីរក្សាភាពស្មោះត្រង់ផ្នែកលុយកាក់ណាស់។ បុរសជាច្រើនលើកហេតុផលថា ពួកគេលាក់លុយប្រពន្ធ ពីព្រោះពួកគេពិបាកទារលុយពីប្រពន្ធយកមកប្រើប្រាស់សម្រាប់ការជួយដល់ឪពុកម្តាយ ឬក៏បងប្អូនរបស់ខ្លួន។ ពួកគេទម្លាក់កំហុសថា ប្រពន្ធបានលុយចូលហើយមិនចង់ចេញវិញទេ។ ដូច្នេះពួកគេលាក់លុយ ពីព្រោះតែមិនចង់ឈ្លោះជាមួយប្រពន្ធនៅពេលដែលត្រូវការលុយសម្រាប់ជួយដល់ឪពុកម្តាយ។
ដូច្នេះដើម្បីឱ្យមានភាពស្មោះត្រង់លុយកាក់នេះពីបុរសជាប្តីនោះ ស្ត្រីជាប្រពន្ធក៏គួរតែពិចារណាឡើងវិញថា តើប្តីលាក់លុយ ពីព្រោះខ្លួនបានលុយចូលហើយមិនចង់ចេញវិញ សម្រាប់លោកប្តីប្រើប្រាស់ជួយឪពុកម្តាយ ឬបងប្អូន ឬយ៉ាងណា? ការមានចិត្ត មានថ្លើមពីប្រពន្ធនៅក្នុងការជួយដល់ឪពុកម្តាយរបស់ប្តីនឹងអាចធ្វើឱ្យខាងបុរសជាប្តីបោះបង់ទម្លាប់អាក្រក់នៃការលាក់លុយនេះ។
ប៉ុន្តែបើសិនជាបុរសជាប្តីលាក់លុយ ពីព្រោះតែចង់សប្បាយខាងក្រៅផ្ទះវិញ វានឹងជាទង្វើដ៏ខុសឆ្គងសម្រាប់បុរស។ ដូច្នេះបុរសជាប្តីត្រូវតែកែប្រែចរិតនេះ ដើម្បីចៀសវាងជម្លោះជាមួយប្រពន្ធនៅពេលដែលរឿងបែកធ្លាយដឹងដល់ប្រពន្ធ៕
ប្រភព៖kohsantepheapdaily
Post a Comment