Header Ads

ត្រូវឪពុកម្តាយបោះបង់ចោល! ក្មេងប្រុសអាយុ ៧ ឆ្នាំ មើលថែបងស្រីវ័យ១១ឆ្នាំ ហើយស្តាប់ឮអ្វីដែលវានិយាយលួងបង អ្នកពិតជាទប់ទឹកភ្នែកពុំបាន!



 បណ្តាលសារពត៏មានជាចុះផ្សាយពីរឿងវារបស់ក្មេងត្រូវឪពុកម្តាយបោះបង់ចោល! ក្មេងប្រុសអាយុ ៧ ឆ្នាំ មើលថែបងស្រីវ័យ១១ឆ្នាំ ហើយស្តាប់ឮអ្វីដែលវានិយាយលួងបង អ្នកពិតជាទប់ទឹកភ្នែកពុំបាន!

ឪពុកម្តាយ​ពួកគេ​បាន​ចាកចេញ​ចោល​យូរ​មកហើយ ពុំ​ឃើញ​វិលត្រឡប់​មកវិញ ។ ពួកគេ​រស់នៅ​ជាមួយ​សាច់ញាតិ​ប៉ុណ្ណោះ។ ថ្ងៃ​មួយពេល​កំពុង​ប្រឡែង​លេង​នឹង​ប្អូនប្រុស កុមារី Wen Hui រស់នៅ​ទីក្រុង Xingang ខេត្ត Heinan ប្រទេស​ចិន បាន​ធ្លា​ក់លើ​គ្រែ ហើយ​ចេះតែ​ស្រែកថ្ងូរ​ថា ឈឺ​ណាស់ៗ ពុំ​ឈប់ឈរ ។ សាច់ញាតិ​ក៏​នាំទៅ​មន្ទីរពេទ្យ ។ ពេលនោះ មានតែ​ប្អូនប្រុស​ឈ្មោះ Zhao Wenjing អាយុ​ទើប ៧ ឆ្នាំ នៅ​ជាមួយ​សាច់ញាតិ​ម្នាក់​ប៉ុណ្ណោះ ។​
…​ដល់​មន្ទីរពេទ្យ Weu Hui ត្រូវបាន​ដាក់​លើ​គ្រែ​រុញ ហើយ​ប្អូនស្រី​យំ​រហូត ព្រោះតែ​ឈឺចាប់​ពេក ។ ទន្ទឹម​នោះ នាង​ក៏​ស្រែក​រក​ឪពុកម្តាយៈ «​ពុក​ម៉ែ កំពុង​នៅឯណា កូន​កំពុង​ឈឺ​ណាស់​!» ។​
​ពេលនោះ មានតែ Zhao Wenying ជា​ប្អូន​ប៉ុណ្ណោះ ។ កុមា​រវ័យ ៧ ឆ្នាំ​រូបនេះ បាន​យកដៃ​ជួយ​ជូត​ទឹកភ្នែក​ឲ្យ​បងស្រី រួច​ពោល​ប្រាប់​បង​ថាៈ «​បងស្រីៗ បង​កុំ​យំ​ទៀត​អី ។ ពុក​ម៉ែ គាត់​ពុំ​យកចិត្តទុកដាក់​ពួកយើង​ទេ ។ មាន​ប្អូន​នៅទីនេះ​ហើយ ប្អូន​នឹង​ថែទាំ​បង ។ បង​ប្រាកដជា មិន​អី​ទេ ។ បង​ប្រឹង​ឡើង កុំ​យំ ចាំ​ប្អូន​ទិញ​គ្រាប់ស្ករ​ឲ្យ​ណា៎​!» ។ ពោល​រួច វា​ឱនក្បាល​ថើប​បងស្រី​របស់​វា ។​
​ក្រោយ​ការត្រួតពិនិត្យ​របស់​ក្រុមគ្រូពេទ្យ ឃើញថា​ប្អូនស្រី Wen Hui បាន​រងរបួស​រយះ​ក្រលៀន​ស្តាំ ហើយ​តម្រូវ​ឲ្យ​មានការ​វះកាត់ ។​
​សំណាងល្អ ដែល​សកម្មភាព​ទាំងអស់​ត្រូវបាន​កាមេរ៉ា​មន្ទីរពេទ្យ​ថត​ទុក ហើយ​គេ​បានរៀបចំ​វា​បង្ហោះ​ឡើង​បណ្តាញ​សង្គម ដើម្បី​សុំ​ឲ្យ​សប្បុរសជន​ជួយ​ដល់​ជីវិត​របស់​ក្មេង​កំព្រា​ដ៏​កំសត់​ទាំង​២​រូបនេះ ៕​





 ប្រភព៖http://www.ksn-news.com/2017/07/21/75073.html

No comments