Header Ads

 រឿងពិតរបស់ខ្ញុំ៖ គ្រាន់តែលឺថាខ្ញុំជាអ្នក IT ដេញចេញពីផ្ទះរបស់គាត់ ១ឆ្នាំក្រោយមកទើបដឹងការពិតចឹងសោះ...


 កាលពី១០​ ឆ្នំាមុនខ្ញុំ និងមិត្តស្រីរបស់ខ្ញុំ រៀនថ្នាក់ទី១២ C នៃវិទ្យាល័លព្រះសីុសុវត្ត ។ពួកយើង
ស្រឡាញ់គ្នាណាស់ ស្ទើរបាត់មុនមិនបាន។រាល់ពេលដែល​មិត្តស្រីរបស់ខ្ញំុមិនបានមករៀនខ្ញុំ​មានអារម្មណ៏ដូចជាមិនសូវស្រួលចិត្តឡើយ។
រាល់ពេលចេញពីរៀន ខ្ញុំតែងតែជូននាងមកផ្ទះរៀងរាល់ថ្ងៃ ប៉ន្តែមិនបានជូនគាត់ដល់ផ្ទះ​ទេ​​ព្រោះខ្លាចពុកមា្តយនាង។

ពួកយើងបានសន្យានឹងគ្នាក្រោយពេលប្រឡងចប់ថ្នាក់ទី១២ ពួកយើងនឹងបន្តការសិក្សានូមហា
វិទ្យាល័យជាមួយគ្នា។វាដូចការគ្រោងទុកពួកយើងបានប្រឡងជាប់ហើយទទួលបានអាហារូករណ៏
មានន័យថាពួកយើងចូលសិក្សានូវសាកលវិទ្យាល័យដោយមិនបាច់បង់ប្រាក់។

គាត់បានសំរេចចិត្ត ចូលសិក្សានៅវីទ្យាស្ថានភាសាបរទេស គាត់រៀនផ្នែក សរសេសាស្រ្ត
អង់គ្លេស ចំឡែកខ្ញុំ មិនចង់រៀនបែកទៅណាឆ្ងាយពីនាង ក៏បានចូលរៀននៅសាកលវិទ្យា​ភូមិន្ទភ្នំពេញ ផ្នែក IT។អស់រយះពេល ៤ឆ្នំាពួកយើងបានបព្ចាប់ថ្នាក់បរិញ្ញាបត្រហើយក៏មាន
ការងារឆ្វើដែរ។ថ្ងៃមួួយខ្ញុំក៏សម្រេចចិត្ត សួរមិត្តស្រីថា៖បងចង់ទៅលេងផ្ទះអូន ភ្លាមនោះ
គាត់បានគិតមួយសន្ទោះហើយវិញថា៖អត់អីបងអាចទៅបាន។


ពេលទៅផ្ទះនាងភ្លាម ខ្ញុំបានជួបឪពុកម្តាយរបស់គាត់៖
ខ្ញុំ៖ជំុសួរអ៊ំុប្រុសស្រី!ពូកគាត់សំម្លឹងមុខខ្ញុំយ៉ាងយូរ
ពួកគាត់៖ឯងមានឈ្មោះអី?មកទីនេះមានកាលអី?មានគោលបំណាងអ្វី
ខ្ញុំ៖បាទអ៊ំុ ខ្ញុំឈោ្មះ សីហា ខ្ញុំមកទីដើម្បីសួរសុខទុក្ខអ៊ុំ
ពូកគាត់៖តើអ្នកនណាឈឺអី?
ខ្ញុំ៖ បានឆ្លើយតាមត្រង់ ខ្ញំុបានលួចស្រឡាញ់កូនអ៊ុំយូរហើយ ដូចន្នេះខ្ញុំមកសារភាពការពិតអ៊ំុ
ពូកគាត់៖ឯងធ្វើការអី?ចិញ្ចឹមកូនអ៊ំុរស់អត់?
ខ្ញុំ៖បាទអ៊ំុ ខ្ញំុជាអ្នកសរសេរកម្មវីធីកំុព្យូទ័រ(IT programming)
ពូកគាត់៖គ្រាន់តែលឺជាអ្នក IT គាត់បានដេញខ្ញុំចេញពីផ្ទះយ៉ាងលឿន។ប៉ន្តែខ្ញំុបានចេញទៅ
ថ្ងៃបន្ទាប់មកទៀត  គាត់នូវតែដេញខ្ញំុទៀត។ ១មួយឆ្នំាផុតទៅខ្ញុំនៅតែមក ស្រាប់តែខ្ញុំដាច់ចិត្ត
សួរគាត់ហេតុអ្វីបានជាអ៊ំុស្អប់អ្នក IT ម៉េចគាត់បានឆ្លើយថា៖ពួកមិនបានស្អប់ទេ ប៉ន្តែគាត់មើល
ពត៏មានរាល់ថ្ងៃភាគច្រើនគេនិយាយអ្នក ​IT ថាជាអ្នកញៀនជាមួយកំុព្យូទ័រ អ្នកខ្លះដើររំាតាមផ្លូវ
ធ្វើអោយភ្លិចគិតគូររឿងប្រពន្ធកូន ....ស្តាប់ភ្លាមខ្ញុំបានឆ្លើយថា៖មិនដូចគា្នទំាងអស់ទេអ៊ំុ ខ្ញំុបាន
តស៊ូស្រឡាញ់កូនអ៊ំុតំាងពីរៀននៅវិទ្យា ហើយខ្ញុំសន្យាថានឹងមើលថែរក្សាអស់មួយជីវិត។

បន្ទាប់បីបានស្តាប់ការពន្យល់ពួកគាត់បានយល់ព្រមអោយពួកយើងបានរៀបការនឹងគ្នារហួត
ពួកយើងបានកូនប្រុសមួយ ហើយពួកយើងបានបើកហាងលក់កំុព្យូទ័រ ដែលទទួលបានប្រិយភាព
ជាងក្នុងស្រុក។

តម្លៃអប់រំ៖
ត្រូវមានចិត្តអំណត់ ពេលដែលយើងចង់បានរបស់មួយដែលមានតម្លៃ។
កំុប៉ាន់ស្មានតែអ្នក IT អាក្រក់ទំាងអស់​​​ ពួកគាត់មិនដូចគ្នាទេ។
ត្រូវចេះអោយតម្លៃខ្លួនឯង នូវពេលគេមើលងាយ កំុបាក់ទឹកចិត្ត។

សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។
សូមរក្សាទំរង់ដើមទំាងអស់រាល់ការចែកចាយបន្ត!មិនកំនាញ់ទេរឿងកូពីបន្ត!ខ្មែរ!ជួយខ្មែរ





No comments