Header Ads

ញាក់សាច់ ! សមត្ថកិច្ច​រក​ឃើញ​​ខ្លីៗ​​ញ៉ិញ កំពុង​រក​ស៊ី​ដោះ​ដូរ​ផ្លូវ​ភេទ​តាម​សណ្ឋាគារ មួយថ្ងៃៗអាចបម្រើបានរាប់អ្នកបើនិយាយពីតម្លៃវិញញាក់សាច់

ប៉ូលីស​បាន​ចុះផ្សាយ​រូបភាព​នារី​រកស៊ី​ផ្លូវភេទ​២​នាក់ ដែល​ត្រូវបាន​ចាប់បាន​នៅក្នុង​បន្ទប់​សណ្ឋាគារ រួមជាមួយ​ស្រោមអនាម័យ​យ៉ាងច្រើន ។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ប៉ូលីស​នៅក្នុង​ប្រទេស​សិង្ហ​បុរី ។​


កងកម្លាំង​ប៉ូលីស​សិង្ហ​បុរី បាន​និយាយថា ពួកគេ​បាន​បើក​ប្រតិបត្តិ​ការប្រឆាំង​អបាយមុខ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ Middle Road និង Balestier Road កាលពី​សប្តាហ៍​មុន នៅពេលនោះ ពួកគេ​បាន​រកឃើញ​ស្ត្រី​រកស៊ី​ផ្លូវភេទ កំពុង​បំរើ​ដល់​ភ្ញៀវ​នៅក្នុង​បន្ទប់​សណ្ឋាគារ ។​
​ក្នុងអំឡុងពេល​ប្រតិបត្តិការ បុរស​អាយុ ៤៥ ឆ្នាំ ម្នាក់ និង​ស្ត្រី​រកស៊ី​ផ្លូវភេទ ២ នាក់ អាយុ ២៧ ឆ្នាំ និង ៣០ ឆ្នាំ ដែល​ពុំ​ត្រូវ​បានកំណត់​អត្តសញ្ញាណ ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​ពាក់ព័ន្ធ​សង្ស័យ ក្នុង​សកម្មភាព​រកស៊ី​ផ្លូវភេទ ។​





ការស៊ើបអង្កេត​បឋម បាន​បញ្ចេញ​ថា ស្ត្រី​ទាំងនោះ បាន​ផ្សព្វផ្សាយ​សេវា​ផ្លូវភេទ​របស់​ពួកគេ នៅលើ​គេហ​ទ័​ព័រ​ជាច្រើន និង​កំពុង​រកស៊ី​នៅតាម​សណ្ឋាគារ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ Middle Road និង Balestier Road ។​​បុរស​ម្នាក់ ត្រូវបាន​គេ​ជឿថា អ្នកគ្រប់គ្រង​ប្រាក់ចំណូល​ដែល​បានមកពី​សេវា​ផ្លូវភេទ​របស់​នារី​ទាំងនោះ ។​


ស្ថិតក្រោម​ច្បាប់​នារី មនុស្ស​ណា​ម្នាក់​ដែល​ស្ថិតនៅក្នុង​ផ្នែក ពី​ការទទួលបាន​ប្រាក់ចំណេញ​ពីមុខ​របរផ្លូវភេទ ពី​មនុស្ស​ដទៃ នោះ​នឹង​ប្រឈមមុខ​ជាប់ពន្ធនាគារ ៥ ឆ្នាំ និង​ផាកពិន័យ​រហូតដល់ ១០,០០០ ដុល្លារ​អាមេរិក ។​​ប៉ូលីស​ជឿថា នារី​ទាំងពីរ បាន​បំរើ​សេវាកម្ម​ផ្លូវភេទ​ដល់​បុរសៗ​រាប់សិប​នាក់ ក្នុង​១​ថ្ងៃៗ ៕





No comments