ជ្រុលពេកហើយ! គេកំពុងមានទុក្ខផង នៅឆ្លៀតលួចឥវ៉ាន់របស់គេទៀត (មានវីដេអូ)
មានរឿងរ៉ាវដ៏សែនរន្ធត់មួយបានកើតឡើងដោយផ្សារច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ តាំងតែពីកណ្តាលរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយបំផ្លិចបំផ្លាញតូប និងទ្រព្យសម្បត្តិរបស់អាជីវករអស់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុងខណៈពេលមានប្រជាពលរដ្ឋជាម្ចាស់តូបផ្សារច្បារអំពៅមួយចំនួនបាននាំគ្នាដឹកជញ្ជូនទ្រព្យ សម្បត្តិចេញ ក៏មានជនឆ្លៀតឱកាស២នាក់បានមកបន្លំផងដែរ ដោយមានឈ្មោះ១. ឈ្មោះ ភិន វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១២៤ ភូមិឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
២. ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ប្រភពពីសមត្ថកិច្ចថាជនសង្ស័យ២នាក់បានលួចយក ឡេលាបខ្លួន២០ប្រអប់ ម្សៅលាបខ្លួនកូនក្មេង៤ដប សាប៊ូ៤ដុំ និងថ្នាំលាបសក់៧ដប ដាក់ចូលក្នុងបាវពណ៌សនាំគ្នាគេចខ្លួន តែត្រូវបានគេចាប់ខ្លួនភ្លាមៗ។
ចំណែកឯអាជីវករផ្សេងទៀត មានដូច លោក ទី ដែលលក់គ្រឿងក្រអូបបាននិយាយថា តាំងពីភ្លើងឆេះយប់មិញមកលោកបានបាត់ផលិតផលទ្បេម៉ាកវាសាលីនគិតជាប្រាក់ប្រមាណ1000$ ព្រមទាំងបញ្ជាក់ថា "យំមិនចេញ!ស្ដាយចង់បោកខ្លួន ខ្ញុំស្មានតែគ្នាឯង...ភ័យផង ឆេះផង ចេះតែហុចអីវ៉ាន់ចេញៗដឹង អីចោរសោះ...អស់រលីង ហើយ"។ រីឯ លោក សុខ ប៉ូទ្បូ អ្នកលក់ចាប់ហួយ៥តូបជាប់ៗដែលត្រូវភ្លើងឆេះខ្ទេច បានឲ្យដឹងថា៖ "អស់ហើយក្មួយអើយ! ឯអីវ៉ាន់ដែលយកបានខ្លះមិនដឹងទៅណាទៅណីទេព្រោះស្លន់ពេក! ដូចយកចេញឲ្យចោរលួចបន្ត"។

ចំណែកអ្នកស្រី សុខហ៊ាង អាជីវករលក់គ្រឿងជ័រ ស្នោបានប្រាប់ថា អ្នកស្រីមិនបានបាត់អីវ៉ែអីវ៉ាន់ច្រើនទេដោយសារនាំ គ្នីគ្នាកូនចៅមកច្រើនជួយជញ្ជូនផង និងមើលអីវ៉ាន់ផង។ ដោយឡែកម្ចាស់តូបលក់ខោអាវសុំមិនបញ្ចេញឈ្មោះនិយាយថា៖ "ខ្ញុំបានមកដល់តូបតាំងពីយប់គឺពេលភ្លើងនៅឆេះតិចៗឃើញមានអ្នកទម្លុះទម្លាយទ្វារតូបគាត់ជញ្ជូនអីវ៉ាន់ចេញយ៉ាងលឿនដោយបក្សពួកគេស្រែកថាជួយគ្នាពួកយើងមួយដៃមួយជើងម្នាក់"។នៅក្នុងហេតុការណ៍នោះ មានលឺសូរសម្លេងផ្ទុះហ្គាស និងមានមនុស្សជាប់នៅក្នុងរបងផងដែរ ប៉ុន្តែត្រូវបានបាញ់ទឹកជួយសង្រ្គោះឲ្យចាកចេញពីខាងក្នុងទាន់ពេល។ មូលហេតុនៃការឆេះ និងទំហំនៃការខូចខាតនៅមិនទាន់ដឹងឡើយនោះទេ។
បើតាមសេចក្តីរាយការណ៍ ដើម្បីទប់សភាពការណ៍ មិនឲ្យគ្រោះអគ្គិភ័យបំផ្លាញតូបរបស់អាជីវករទាំងនោះ អាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចប្រើប្រាស់អេស្កាវទ័រ កាយខណ្ឌផ្តាច់រវាងតូបដែលឆេះ និងតូបមិនទាន់ឆេះ។ ព្រមជាមួយ រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ដោយវត្តមានរបស់អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញផងដែរ៕
Post a Comment