ទីបំផុតទៅស្ត្រីមេម៉ាកូន២ដែលជាអាជីវករនៅផ្សារបឹងកេងកង ដែលប្រកាសរើសប្តីតាមហ្វេសប៊ុកនោះ ឥឡូវនេះ..
ទីបំផុតទៅស្ត្រីមេម៉ាកូន២ដែលជាអាជីវករនៅផ្សារបឹងកេងកង ដែលប្រកាសរើសប្តីតាមហ្វេសប៊ុកនោះ បានប្តូរអាក់ខោនហ្វេសប៊ុករបស់នាងចោលហើយ ដោយសារមានបុរសជាច្រើនបានទូរស័ព្ទ ឬឆាតមកសុំសេ្នហានិងចង់ទំនាក់ទំនង ធ្វើឲ្យរំខាននាងដេកមិនលក់មួយយប់ៗ ។
ចំណែក អតីតអ្នកចម្រៀង ស៊ិន ឧត្តមផល្លា ដែលសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបញ្ជាក់យ៉ាងដូច្នេះថា «អរុណសួស្ដីបងប្អូនទាំងអស់គ្នា ! ឃើញថា តាំងពីខ្ញុំប្រកាសអោយអ្នកម៉េម៉ាយដ៏ស្រស់ស្អាត ដែលគាត់ចង់បានស្វាមីតាមរយៈFBខ្ញុំ ឃើញថាបងប្អូនខាងបុរសៗ ឆាតមកខ្ញុំច្រើនមែនទែន ដល់ទៅរាប់រយរាប់ពាន់នាក់ ហើយអ្នកខ្លះសួរថា (បងផល្លា បើចែហ្នឹងចង់បានប្តីមែន ហេតុអីខ្ញុំឆាតទៅគាត់មិនដែលឆ្លើយតប ហើយតេទៅក៏មិនដែលលើក បែបគាត់គ្រាន់តែចង់ល្បីទេដឹង0x017d7)
ខ្ញុំសុំឆ្លើយថា រឿងហ្នឹងខ្ញុំអត់ដឹងទេ ខ្ញុំបានត្រឹមតែចុះផ្សាយអោយ រឿងដែលគាត់ចង់ល្បីរឺមិនល្បីជារឿងរបស់គាត់ ហើយអ្នកខ្លះទៀតសួរថា (បើខ្ញុំក្រ អត់មានការងារធ្វើតើចែហ្នឹងយកខ្ញុំអត់0x017d7) ខ្ញុំសួរថា បើដឹងថាខ្លួនអត់មានអីទាំងអស់ ចង់បានប្រពន្ធរកងាប់អី អត់ខ្មាស់គេទេហី ? ហើយខ្លះទៀត មកចង់ញ៉ែអាខ្ញុំអ្នកផុសនេះទៀត កុំរញ៉េរញ៉ៃជាមួយខ្ញុំ ប្រយ័ត្នខ្ញុំផុសរូបអ្នកញ៉ែហ្នឹងអោយខ្មាស់គេពេញFB ។ »។
គួរបញ្ជាក់ថា ស្ត្រីមេម៉ាយម្នាក់ដែលមានកូន២នាក់ក្នុងបន្ទុកមានចិត្តក្លាហានបានប្រកាសជ្រើសរើសប្តីតាមបណ្តាញសង្គមហ្វេសប៊ុកបង្កឲ្យមានការភ្ញាក់ផ្អើលនិងកោតសរសើរចំពោះភាពក្លាហានរបស់នាងមេម៉ាយកូន២នៅលើបណ្តាញសង្គមហ្វេសប៊ុក ។
ស្ត្រីមេម៉ាយនោះបានអះអាងថាខ្លួនឈ្មោះ សុវណ្ណនី អាយុ៣៧ឆ្នាំ និងប្រកាសជ្រើសរើសប្តីចាប់ពីអាយុ៣៥ឆ្នាំឡើងទៅ និងបុរសដែលនាងត្រូវការ គឺមានការងារធ្វើត្រឹមត្រូវនិងនៅលីវ ។
សុវណ្ណនី ដែលមានគណនីឈ្មោះ Sok Kaka (ម្នាក់ឯងជាថ្មី) បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដោយបញ្ជាក់ថា «ខ្ញុំ kaka មានអាយុ 37ឆ្នាំ រើសស្វាមីដែលមានអាយុ35ឆ្នាំឡើង បើបងៗមានអាយុក្រោមនឹងកុំឆាត និង តេមកសួរអី ព្រោះ មិនស្ថិតក្នុងជំរើសរបស់ខ្ញុំទេ តែអាចធ្វើជាមិត្ត ជា ប្អូន របស់ខ្ញុំបាន។
ខ្ញុំ សុវណ្ណនី អាយុ 37ឆ្នាំ ( ថតកាម៉េរាហ្សិន) កំពស់1.50m ជាអ្នកលក់ដូរតិចតួច មានកូន2នាក់ សុំប្រកាសចង់បានស្វាមីម្នាក់ ដែលមានអាយុ ចាប់ពី 35ឆ្នាំឡើងទៅ មានការងារត្រឹមត្រូវ និងនៅលីវ បើបងៗមានចំណាប់អារម្មណ៍ចង់បានប្រពន្ធ សូម ទំនាក់ទំនង តាមឆាតFB បាន . Thanks » ។
ស្ត្រីមេម៉ាយរូបនេះក៏បានពឹងអតីតអ្នកចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា ដើម្បីជួយប្រកាសរកប្តីអោយខ្លួន ដោយសង្ឃឹមថាទទួលបានលទ្ធផលល្អដូចគ្នា។
អតីតតារាចម្រៀងរូបនេះបានរៀបរាប់នៅលើ Facebook ថា៖ «សេចក្ដីជូនដំណឹង និងសូមប្រកាសជាចំហ ប្អូនស្រីម្នាក់នេះមានឈ្មោះថា សុវណ្ណនី អាយុ 37ឆ្នាំ កំពស់ 1.50m ប្អូនស្រីប្រកាសចង់បានស្វាមី រៀបការត្រឹមត្រូវ សព្វថ្ងៃនេះ ប្អូនស្រីជាស្ត្រីម៉េម៉ាយ មានកូនពីរនាក់ ប្អូនស្រីប្រកបមុខរបរជា អ្នកលក់សំលៀកបំពាក់បុរសគ្រប់ប្រភេទ និងមានលក់ ស្បែកជើង កាបូប ខ្សែក្រវ៉ាត់ ។ ប្អូនស្រីត្រូវការស្វាមីដែលមិនប្រកាន់ថាប្អូនជាស្ត្រីម៉េម៉ាយ អាយុចាប់ពី 35ឆ្នាំឡើង និងមានមុខរបរសមរម្យ ។ សូមជំរាបថា នេះមិនមែនជាការចុះផ្សាយលេងសើចទេ នេះគឺជាការពិត ហើយសូមបងប្អូនទាំងអស់គ្នាកុំសើចយំគាត់ គួរតែសសើរនិងលើកទឹកចិត្តគាត់ ដែលគាត់មានភាពក្លាហាន ។ តាមពិតគាត់ជាប្រេនក្នុងFacebookខ្ញុំយូរហើយ គាត់ជាមនុស្សស្អាតបាត និងមានមុខរបរត្រឹមត្រូវ ប្រសិនបើបងប្អូនបុរសៗណាមានចំណាប់អារម្មណ៍ចង់បានភរិយា អាចទំនាក់ទំនងមកកាន់អាខោនFacebookគាត់ផ្ទាល់ដែលមានឈ្មោះជាអក្សរឡាតាំង Sok Kaka បញ្ជាក់៖ ខុសត្រូវយ៉ាងណា សូមសាមីខ្លួនខាងស្រីគិតអោយបានច្បាស់ កុំអោយខុសបន្ទោសមកពីអ្នកផុស ខ្ញុំបានតែជួយបង្ហាញតែអ្វីផ្សេងឋិតនៅលើសាមីខ្លួន »៕
Post a Comment