Header Ads

គិតទៅៗ វាសនារបស់មនុស្ស​មិន​ទៀងទេ! នារី​ម្នាក់​ដែល​ធ្លាប់​ជាប់គុក ទីបំផុត​ក្លាយទៅជា​សេដ្ឋិនី



នៅ​លើ​លោក​នេះ ​វាសនា​មនុស្ស​គ្រប់​គ្នា​ពិតជា​មិន​ទៀង ជួន​រាំង​ជួន​ភ្លៀង ​ហេតុនេះ​មិន​ត្រូវ​មើល​មនុស្ស​ពី​សំបក​ខាងក្រៅ រឺ​មិន​ត្រូវ​មើលងាយ​មនុស្ស​ដូច​គ្នា​នោះ​ទេ​ ។ ​ដោយឡែក​ថ្ងៃនេះ យើង​សូម​នាំ​អារ​ម្ម​ណ៏​លោក​អ្នក​មក​តាមដាន​មើល​នារី​មួយ​រូបជនជាតថៃ ដែល​ធ្លាប់​ជា​អ្នក​ជាប់គុក ដោយសារ​ញៀន​គ្រឿងញៀន តែ​ចុង​ក្រោយ​នាង​បាន​ក្លាយជា​ម្ចាស់​ផលិតផល ដ៏​ល្បី​មួយ​មានឈ្មោះ​ថា ​Madam Bovy Natural Span ​ហើយនឹង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់ ​ដែល​ជា​មហាសេដ្ឋី​ផង​ដែរ​ ។ ​តើ​ខ្សែជីវិត​នាង ហេតុ​អ្វី​បាន​ប្រែក្លាយ​ពី​មនុស្ស​បាត​សង្គម​ម្នាក់ ក្លាយទៅជា​មនុស្ស​ដែល​មាន​កិត្តិយស​នឹង​កេ​រ្ត៍​ឈ្មោះ​ល្អ​ក្នុង​សង្គម​វិញ ?

ដំបូង​នាង​គឺជា​មនុស្ស​ស្រី​ម្នាក់​ ដែល​រស់​ព្រឹក​ខ្វះ​ល្ងាច រស់​ល្ងាច​ខ្វះ​ព្រឹក ពេល​ខ្លះ​ខ្ចី​លុយ​គេ​ញាំ​បាយ​ពេល​ខ្លះ​ដាច់​បាយ​ក៏​មាន ។​ សូ​ម្បី​តែ​ស្បែកជើង និងសំលៀក​បំពាក់​សឹងតែ​ថា​ គ្មាន​ពាក់​ផង ហើយ​ក្រោយមក​ក៏​បាន​ធ្លាក់ខ្លួន​ញៀន​ថ្នាំ និង​ត្រូវ​បាន​ប៉ូ​លី​ស​ចាប់​ដាក់គុក​ទៀត​ផង ​។

ដោយនៅ​ក្នុង​គុក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ នាង​តែ​គិត​ថា តើ​ជីវិត​នាង​ត្រូវ​បន្ត​ទៅ​មុខ​ទៀត​ដោយ​របៀប​ណា តែ ដោយសារ​តែ​ចិត្ត​មានះ ​ចង់​ឈ្នះ​នូវ​ឧបសគ្គ​ក្នុង​ឆាកជីវិត នាង​តែង​ប្រាប់​ខ្លួនឯង​ថា ពេល​ចេញពី​គុក​ត្រូវ​កសាង​ជីវិត​ថ្មី នឹង​កែប្រែ​ប្រវត្តិសាស្ត្រ​របស់​នាង​ឡើង​វិញ​ឲ្យ​បាន​ ។

ទេវតា​ពិតជា​មាន​ភ្នែក លោក​តែងតែ​ប្រស់​ប្រទាន​ឲ្យ​មនុស្ស​ដែល​ចង់​កែប្រែ​ពី​មនុស្ស​អាក្រក់ មក​ជា​មនុស្ស​ល្អ​វិញ ដោយ​បាន​ប្រទាន​នូវ​បុរស​ស្បែក​ខ្មៅ ដែល​ជា​មហាសេដ្ឋី​មួយ​រូប​ (​ជួប​គ្នា​ចៃដន្យ​នៅ​BTS) ​ដល់​នាង ​។ ពេល​នោះ​ភ្លើង​ស្នេ​ហ៏​បាន​ចាប់ផ្តើម ពេល​ស្គាល់​បុរស​នោះ​ដំបូង​ពិតជា​ពិបាក​ក្នុង​ការ​និយាយ​សាសង​គ្នា​ណាស់ ពីព្រោះ​នាង​មិន​ចេះ​ភាសា​អង់គ្លេស ហើយ​នាង​តែងតែ​រក​អ្នកបកប្រែ​ជា​និច្ច បូក​រួម​ជាមួយនឹង​វប្បធម៌ និងការ​រស់នៅ​ខុស​គ្នា​ផង​នោះ​ វា​ពិតជា​ធ្វើ​ឲ្យ​មានការ​ពិបាក ប៉ុន្តែ​នាក់​ទាំង​ពីរ​នៅ​តែ​តស៊ូ​ដើម្បី​ក្តី​ស្រលាញ់​មួយ​នេះ រយៈពេល​៣ឆ្នាំ​ ដែល​ពួក​គេ​ទាំង​ពីរ​បាន​ស្រលាញ់​គ្នា ​ហើយ​ឈាន​ដល់​ផ្លូវ​អា​ពា​ហ៍​ពិ​ពា​ហ៏​ជាមួយ​គ្នា​ទៀត​ផង ​។

ក្រោយ​ពេល​រៀប​អា​ពា​ហ៍​ពិ​ពា​ហ៏​ប្តី​នាង​ប្រៀប​ដូច​ជា​ទេវតា ដែល​មក​ប្រស់​ឲ្យ​នាង​រស់​ឡើង​វិញ​ចឹ​ង ដោយ​ការ​រស់នៅ​ជាមួយ​គ្នា​មាន​សេចក្តីសុខ​គ្រប់ពេលវេលា ហើយ​ប្តី​នាង​បាន​ផ្តល់​លុយ​មួយ​ចំនួន​ ដើម្បី​ឲ្យ​នាង​បង្កើត​មុខរបរ ​និង​បង្រៀន​នាង​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​រកស៊ី ។​ ទីបំផុត​ក៏​បាន​ធ្វើ​ឲ្យ​មុខរបរ​នាង​រីក​ចំរើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រហូត​មក​ដល់​បច្ចុប្បន្ន ​៕





















No comments