នឹកថាបានប្តីក្រោយបានស្រួលដូចគេ! ថ្នាក់ចេះថ្នម មានអីពេលបងបានអូនហើយផឹកស៊ីស្រវឹងរាល់ថ្ងៃ ថែមទំាងវ៉ៃព្រឹក វ៉ៃល្ងាច
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដាយផ្លូវ១១០កែងផ្លូវ១៣ នៅចំណុចម្តុំផ្សារចាស់ ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។មានករណីអំពើរហឹង្សាមួយកើតឡើងបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់។
នេះតាមសម្តីស្រ្តីរងគ្រោះមានឈ្មោះ ស.ទ អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅឃុំផ្សារប្រសូត ស្រុកស្វាយរៀង ខេត្តស្វាយរៀង បានឲ្យដឹងថា គាត់ជាស្ត្រីមេម៉ាយកូនស្រីអាយុ១១ឆ្នាំម្នាក់ ក្រោយមករូគាត់បានស្គាល់ឈ្មោះ ពិសិដ្ឋ ហើយបានស្រលាញ់គ្នាដោយរួមរស់ជាប្តីប្រពន្ធអស់រយៈពេលជិត៦ឆ្នាំមកហើយ ។
ស្រ្តីរងគ្រោះ បានបន្តទៀតថា តាំងពីរស់នៅជាមួយគ្នាមក ប្តីគាត់ឲ្យតែផឹកស៊ីស្រវឹងរៀងរាល់ថ្ងៃនិងតែងតែវាយធ្វើបាបរូបគាត់ជាប់ជាប្រចាំផងដែរ កន្លងមកនេះគាត់បានទិញរ៉ឺម៉កម៉ូតូមួយគ្រឿងឲ្យប្តីគាត់បានរកស៊ីនឹងគេ គ្រាន់បានប្រាក់ខ្លះដើម្បីផ្គត់ផ្គង់ជីវភាព បែរជាប្តីរបស់គាត់នៅតែមិនកែខ្លួន ហើយផឹកស៊ីវាយធ្វើបាបគាត់ដដែរ ។
លុះនៅយប់កើតហេតុ ស្រាប់តែប្តីរបស់គាត់ផឹកស៊ីស្រវឹងបានរករឿងឈ្លោះប្រកែក ហើយវាយរូបគាត់ចាប់ក្បាលបោកផ្ទប់ទៅនឹងជញ្ជាំង បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេលខ្លួនផ្អើលពេញតែផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ដើម្បីចាប់ជនដៃដល់ ប៉ុន្តែជននោះបានរត់គេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលវត្តភ្នំ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍តាមចាប់ជនបង្កយកមកផ្តន្តាទោសតាមនីតិវិធី ៕
Post a Comment