ក្តៅៗ សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា និងចិន ចាប់ផ្តើមធ្វើហើយ
សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា និងចិន បានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៧ ខែមីនា នេះ នៅភូមិសាស្ត្រតំបន់ភ្នំធំ ម្រះព្រៅ ភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាទីតាំងរបស់កងពលអន្តរាគមន៍លេខ៧០។
សមយុទ្ធនេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។ប្រទេសកម្ពុជា-ចិន បានចាប់ផ្តើមភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ នៅក្នុងសម័យសង្គមរាស្រ្តនិយម ដែលរហូតដល់ឆ្នាំ២០១៨នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដើម្បីអបអរសាទខួបអនុស្សាវរីលើកទី៦០ឆ្នាំនេះ កម្ពុជា-ចិន បានរៀបចំសមយុទ្ធទ្រង់ទ្រាយធំមួយ នៅក្នុងទឹកដីកម្ពុជា៕
សមយុទ្ធនេះ ផ្តោតទៅលើការប្រឆាំងភេរវកម្ម សង្គ្រោះបន្ទាន់ លំហាត់បាញ់គ្រាប់ពិត និងប្រើប្រាស់សព្វាវុធទំនើបៗដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់កាំជ្រួចបាញ់ចំគោលដៅ កាំភ្លើងត្បាល់ចូលគោលដៅដែលបានកំណត់ និងរថពាសដែកផងដែរ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថាចិន ជាជញ្ជាំងបង្អែករឹងមាំបំផុតសម្រាប់កម្ពុជា ការពារជាតិ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថាចិន ជាជញ្ជាំងបង្អែករឹងមាំបំផុតសម្រាប់កម្ពុជា ការពារជាតិ។
Post a Comment