ជួយស៊ែផងម្នាក់មួយផង!តារាកំប្លែង នាយ សាន ម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ
ប្រភពពីគណនីហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា «តារាកំប្លែង លោក ធូ ចំរ៉ុង ហៅ នាយ សាន ម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារជំងឺបេះដូងនិងទឹកក្នុងសួតធ្ងន់ធ្ងរ» ។លោកបានបន្តថា «ខ្ញុំបាទ អុឹម ជីវ៉ា តំណាងអោយសមាគមសិល្បករខ្មែរដែលមានអ្នកបងចន ច័ន្ទលក្ខិណា ជាប្រធាន និងបងប្រុស ហេងឡុង បានយកថវិការមកឧបត្ថម្ភដល់ នាយ សា ម៉ៅ នូវថវិការ ចំនួន 2 000. 000 ពីលានរៀល ។ សូមអភ័យទោសចំពោះរូបភាព តែគ្រាន់តែចង់ជូនដំណឹងដល់សិល្បករនិងទស្សនិកជនអោយបានជ្រាបតែប៉ុណ្ណោះ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា» ។
ទោះជាយ៉ាងណាក៏ដោយ យើងមិនទាន់បានដឹងពីស្ថានភាពជំងឺរបស់ នាយ សាន ម៉ៅនៅឡើយទេ ប៉ន្តែសូមជូនេពរអោយ នាយ សាន ម៉ៅឆាប់ជា។
ស្តាប់សម្តីបងសានម៉ៅមានអារម្មណ៍ថាក្តុកក្តួលណាស់
😭😭😭 យប់មិញ នាយសានម៉ៅ បានប្រាប់ខ្ញុំដោយសម្លេងខ្សាវៗថា នាយមកសម្រាកនៅពេទ្យពីរថ្ងៃហើយ មិនហ៊ានប្រាប់គេអោយដឹងទេ ព្រោះកុំអោយខ្មាស់គេ កុំអោយគេដៀលថាសិល្បៈពេលឈឺរកជំនួយ អូនជីវ៉ាឯងគ្រាន់តែប្រាប់គ្នាយើងអោយដឹងទៅបានហើយ បើទោះបីបងអត់លុយបងសុខចិត្តលក់ឡានរបស់បងព្យាបាលជំងឺ😭😭 កុំអោយទស្សនិកជនគេដៀលដល់សិល្បៈយើងអូន បងសុខចិត្តធ្វើទៅតាមលទ្ធភាពបានប៉ុណ្ណា គឺបានបណ្ណឹងចុះ 😭😭 យើងជាមនុស្សធ្វើអោយគេសប្បាយ ចឹងហើយពេលយើងឈឺក៏កុំទៅធ្វើអីអោយគេទើសចិត្តដែរអូន😭។
សូមបញ្ជាក់ដែរថា នាយសាន ម៉ៅ កំពុងសង្រ្គោះបន្ទាន់ដំណាក់ការធ្ងន់ធ្ងរនៅក្នុងមន្ទីពេទ្យកាល់ម៉ែត្រ ដោយសរជំងឺទឹកក្នុងសួតនិងបេះដូង និងជំងឺទឹកនោមផ្អែម ។
Post a Comment