ប្រពន្ធរវល់លេងបៀរ អត់ដាំបាយប្តីមកពីធ្វើការវិញ វ៉ៃហើមភ្នែក ហើយមុខ …
ភ្នំពេញ៖ ស្ត្រីម្នាក់ រវល់លេងបៀ មិនដាំបាយ ប្តីមកពីធ្វើការ រកបាយស៊ីគ្មាន ត្រូវបុរស់ជាប្តី វ៉ៃ ហើម ខៀវភ្នែក កាលវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៥ នៅចំនុចបន្ទប់ជួលភូមិមរ័សង្កាត់ដង្កោខណ្ឌដង្កោ លុះនៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី២៦ក៏ មកប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន។
ករណីនេះផ្តើមឡើងដោយបុរសជាប្តីខឹង ប្រពន្ធ លេងបៀរ គាត់ចេញមកពីធ្វើការវិញ មិនទាន់ដាំបាយឲ្យស៊ីធ្វើឲគាត់ទ្រាំលែងបានក៏វ៉ៃទៅ ។ សមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់ដែលជាប្តីកំណាចខាងលើមានឈ្មោះងោយ ភក្រ័អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ចំណែកប្រពន្ធដែលជាជនរងគ្រោះខាងលើ មានឈ្មោះអាត់រ៉ា អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលមួយគ្នារួមជាមួយកូនប្រុសស្រី២នាក់ក្នុងបន្ទុក។
នៅចំពោះមុខសមត្ថកិច្ចបុរសជាប្ដីបានប្រាប់ថាខ្លួនពិតជាបានវ៉ៃទៅលើប្រពន្ធពិតប្រាកដមែន ដោយសារប្រពន្ធរបស់គាត់បានរករឿងគេ នូវពេលដែលរូបគេផឹកស៊ីម្ដងៗ ហើយប្រពន្ធមិនធ្វើអីទេគិចតែលេងល្បែង និងផឹកស្រា ពេលខ្លះគាត់ចេញមកពីធ្វើការវិញមិនទាន់ដាំបាយផងធ្វើឲគាត់ទ្រាំលែងបានក៏វ៉ៃទៅ ។
ចំណែក ស្ត្រីជាប្រពន្ធបានអោយដឹងថា រូបគាត់ និងប្ដីបានចាប់ដៃគ្នាអស់រយៈពេល៨ឆ្នាំមកហើយ និងមាកូនប្រុសស្រី២នាក់ជាចំណង់ដៃ ហើយពីបានប្ដីនេះមក អោយតែផឹកស្រវឹងតែងតែ រករឿងវ៉ៃទាត់ធាក់ជារៀងរាល់លើក តែគាត់មិនដែលប្ដឹងទេព្រោះយល់ថាប្ដី ហើយកាល២ឆ្នាំមុនប្ដីរូបបានវ៉ៃគាត់ប៉ោងភ្នែកម្សាហើយដែរ ពេលនោះរូបបានទៅអោយពេទ្យពិនិត្យមើលោលកគ្រួពេទ្យបានប្រាប់ថាគាត់ខូចភ្នែកហើយធ្វើគាត់ឈប់ធ្វើការទល់រាល់ថ្ងៃ។
គាត់បានបន្តទៀតថា នូវយប់មិញវេលាម៉ោងរូបគាត់និងប្ដីរួមនិងអ្នកជិតខាង៤ទៅ៥នាក់បានផឹកបៀយ៉េអស់ប្រហែលកន្លះកេះ ហើយនៅប្ដីរបស់គាត់បានរករឿងឈ្លោះប្រកែកជាគាត់ពេលនោះប្ដីរបស់បានមកវ៉ៃចំភ្នែករបស់គាត់ជាច្រើនដៃ តែនូវពេលនោះគាត់មិនមកដាកលពាក្យបណ្ដឹទេច លុះមកដល់ព្រឹកឡើងគាត់ក៏ទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ដង្កោដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៏ពេលដែលបានទទួលបានពាក្យពីស្រ្តីរងគ្រោះភ្លាមសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបុរសប្ដីយកមកសួរនាំនូចប៉ុស្តិ៍ដង្កោ។
ក្រោយពីបានស្ដាប់ភាគីទាំងសងខាងមកសមត្ថកិច្ចប៉ុស្តិ័ដង្កោ អោយជាប់គុកនោះទេគឺ គ្រាន់តែសូមអោយសមត្ថកិច្ចអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រើហិង្សាទៅលើប្រពន្ធកូនតទៅទៀត និងបានឲ្យប្ដីរូបនេះយកប្រពន្ធទៅេពទ្យដើម្បីព្យាបាលភ្នែក។
Post a Comment