ប្រពន្ធមកពីធ្វើការហត់! ចៀនត្រីខ្លោចឲ្យហូប ស្រាប់តែប្តីនិយាយមួយម៉ាត់ធ្វើអោយប្រពន្ធស្រក់ទំាងភ្នែក...
ពីធ្វើការ ទំាងនឿយហត់អស់កំលាំង ប៉ុន្តែម៉ាក់នៅតែ ធ្វើម្ហូបឲ្យពួកយើងញ៉ាំដូចរាល់ដង។
ពេលហូបបាយ ម៉ាក់បានលើកចានត្រីដែលចៀនខ្លោចក្រៀមមួយចានដាក់នៅពីមុខប៉ា។
ខ្ញុំក៏ចាំមើលថាម្នាក់ៗនឹងនិយាយថាម៉េច ចំពោះត្រីខ្លោចដែលម៉ាក់ធ្វើនេះ។
"អូ! បងចូលចិត្តត្រីក្រៀមៗអីចឹង ឆ្ងាញ់ណាស់ម៉ាក់វា"។
ប៉ាអង្អែលក្បាលខ្ញុំ និងតបវិញថា "ម៉ាក់កូនធ្វើការហត់ពេញមួយថ្ងៃហើយ គ្រាន់តែត្រីខ្លោចមួយ វាមិនធ្វើឲ្យអ្នកណាកើតអីទេ តែពាក្យសម្ដីរករឿងគ្នាទៅវិញទេ ដែលធ្វើឲ្យយើងមានបញ្ហាជាមួយគ្នា"។
គំនិតអប់រំ៖
- ជីវិតមនុស្សយើង ពោរពេញដោយកំហុស ហើយម្នាក់ៗក៏មិនបានកើតមកល្អឥតខ្ចោះនោះដែរ ខ្លួនយើងផ្ទាល់ក៏ធ្លាប់មានកំហុស និងមិនមានអ្វី ល្អណាស់ណាជាងអ្នកដទៃដែរ។
- តែអ្វីដែលយើងរៀនសូត្របានពីជីវិតនេះគឺ "ការទទួលយកកំហុស ឬភាពខ្វះខាតគ្នាទៅវិញទៅមក ក៏ដូចជាការរីករាយនឹងទទួលយកចំណុចខុសគ្នារបស់បុគ្គលម្នាក់ៗ គឺជារឿងសំខាន់ក្នុងការរក្សាជីវិតគ្រួសារ ឲ្យមានក្ដីសុខ និងស្ថិតស្ថេរយូរអង្វែង" ៕
- ត្រូវចេះអត់អោនអោយគ្នា ទើបជីវីតក្នុងគ្រួសារមានសុភមង្គល។
ប្រភព៖ Moral Stories 26
Post a Comment