ប្រពន្ធ មានសាហាយ ពេលប្តីដឹងបែរ ជារួមគំនិតគ្នា រៀបគម្រោងសម្លាប់រួចច្រកសពទៅបោះចោលនៅត្រពាំង
នគរបាលបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ខេម ខេង ភេទប្រុសអាយុ ២៩ឆ្នាំ និងប្រពន្ធ ឈ្មោះ ចាប សុខជឿន អាយុ ២៦ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះ ឈ្មោះ លៃ លីន ភេទប្រុស អាយុ២៧ឆ្នាំជន ជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយគ្នា។
បើតាមចម្លើយសារភាព របស់បុរសជាប្តីបានឲ្យដឹងថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែនដោយសារឈ្មោះ លៃ លីន លបលួចទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយខ្លួនធ្លាប់តាមទាន់ ពេលអ្នកទាំងពីរអោបថើបគ្នា ហើយបានសួរដេញដោល ប្រពន្ធសារភាពថា ចាញ់បោកការលួងលោម បន្ទាប់មកឈ្មោះ ខេម ខេង បានប្រាប់ប្រពន្ធឲ្យខលហៅ តាមទូរស័ព្ទទៅឈ្មោះលៃ លីន មកដើម្បីសម្លាប់។
ខ្លួនបានឲ្យប្រពន្ធ ខលណាត់ហៅ ឈ្មោះ លៃ លីន មកជួបនៅផ្ទះ ហើយខ្លួនបានរៀបចំ ចរន្តអគ្គិសនី ដើម្បីត្រៀមឆក់ ពេលឈ្មោះ លៃ លីន មកដល់ផ្ទះខ្លួន ក៏យកប្រដាប់ឆក់ នោះឆក់ទៅលើ ឈ្មោះ លៃ លីន បណ្ដាលឲ្យ សន្លប់ហើយ ក៏យកត្បូងចប វាយលើក្បាលបន្ថែមទៀត បន្ទាប់មក ក៏យកថង់ផ្លាស្ទីច ច្រកក្បាល យកកៅស៊ូ រិតកង់ រិតកបន្ថែមកុំឲ្យចេញ ឈាម និងយកការ៉ុង មានថង់ផ្លាស្ទីចខាងក្នុងច្រកសាកសព សែង០២នាក់ ប្ដី ប្រពន្ធ យកមកទម្លាក់ចោល នៅត្រពាំងតាណែម ដែលមានចម្ងាយប្រហែល២០០ម៉ែត្រ ពីផ្ទះ រួចងូតទឹកចូលដេក។
ចំណែក ចបកាប់ ទុកក្នុងរោងគោ នឹងខ្សែភ្លើង ដែកដងឬស្សី ទុកនៅក្រោមគ្រែ ក្នុងផ្ទះ។ ចំណែកឈ្មោះ ចាប សុខជឿន បានសារភាពថា ខ្លួនបានទាក់ទងមានស្នេហា លួចលាក់ ជាមួយ ឈ្មោះ លៃ លីន ក្នុងខែ០៤ ឆ្នាំ២០១៦ ហើយបានដេកជាមួយគ្នាចំនួន០២ដង ក្រោយមកបែកការណ៍ ប្ដីដឹងបានសួរនាំ ប្ដីបានឲ្យខ្លួនទូរស័ព្ទហៅឈ្មោះ លៃ លីន ឲ្យមកផ្ទះ ។ ឈ្មោះលៃ លីន បានខល មកខ្លួនសួរថា ប្ដីអូនឯងនៅផ្ទះឬអត់? នារីសង្ស័យបានឆ្លើយថា គាត់អត់នៅទេ ចាំម៉ោង៩ ម៉ោង១០ចាំមក (ពេលនិយាយប្ដីនៅក្បែរដែរ)។
ពេលឈ្មោះ លៃ លីន មកជិតដល់ ក៏ខលមកថា បងទៅដល់ឥឡូវហើយ លុះពេលឈ្មោះ លៃ លីន មកដល់ ប្ដីរបស់គាត់ ឈរក្បែរទ្វារ រោងបាយ ចំណែកខ្លួនបានឡើងដេកលើគ្រែ គ្រលំភួយដេក ភ្លាមនោះឭសូរសំឡេងបើក ទ្វារ និងសំឡេង ឈ្មោះលៃលីន ស្រែកថីៗ ក៏ស្ងាត់បាត់ទៅ ខ្លួនក៏ងើបឡើងបញ្ចាំងភ្លើងទូរស័ព្ទទៅ ឃើញឈ្មោះ លៃ លីន ដេកនៅលើដី ចំណែកប្ដី របស់ខ្លួនកាន់ ចបកាប់នៅនឹងដៃ ហើយបានហៅខ្លួនថា អូនរកបាវ ពេលបានបាវ ខ្លួនក៏បានជួយច្រកសព ហើយសែង០២នាក់ប្ដី យកសព ទៅបោះចោលនៅត្រពាំងតាណែម រួចក៍ងូតទឹកចូលដេក ។ នគរបាលបានបញ្ជាក់ថា ជនសង្ស័យ ប្តីនិងប្រពន្ធ បានរៀបគម្រោងសម្លាប់ជនរងគ្រោះ ដើម្បីបញ្ចប់អំពើផិតក្បត់នៅក្នុងគ្រួសារ៕
Post a Comment