Header Ads

សូមជួយស៊ែរពត៏មាននេះផង! ដើម្បីអោយបងប្អូនបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន ពិសេសតាមបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា





ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​ចំនួន ​៥ ដែល​អាច​ប្រឈម​នឹង​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់​ពី​ថ្ងៃ​ទី២០ ដល់ ២២ ខែ​មីនា ​ឆ្នាំ​២០១៨។ខេត្ត​ទាំង៥ រួម​មាន៖ ​ខេត្ត​បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ។សេចក្ដី​ជូនដំណឹង​នេះ បាន​បង្ហាញ​ថា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ការ​ប្រសព្វ​គ្នា​រវាង ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ថៃ និង​ជ្រលង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិនខាងត្បូង ដែល​បង្ក​ឲ្យ​មាន​ភ្លៀងធ្លាក់​រាយប៉ាយ ​ចាប់​ពី​ថ្ងៃ​ទី១៧ ដល់ ២២ ខែ​មីនា នៅ​តំបន់​វាល​ទំនាប ខ្ពង់រាប និង​បណ្ដា​ខេត្ត​ជាប់​តំបន់​មាត់​សមុទ្រ​៕





សេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ ៖ 




- ឥទ្ធិពលនៃការប្រសព្វគ្នារវាងបាតុភូតពីរ នឹងបង្កឱ្យមានភ្លៀងកក់ខែធ្លាក់រាយប៉ាយ តាមបណ្តាខេត្តនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់ជាប់មាត់សមុទ្រ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែមីនា ។
- សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន ពិសេសតាមបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា ។



No comments