Header Ads

កំពូលគ្រូចិនសែ ៖ ឆ្នាំទាំង 6 នេះ នឹងមានលុយហូរចូលដូចទឹក ចាប់ពីពេលនេះ ដល់ចុងឆ្នាំ ២០១៩ ឯណោះ!!


មិនមែនមនុស្សគ្រប់រូបសុទ្ធតែមានព្រេងវាសនា និងលាភសំណាងដូចៗគ្នានោះទេ គឺវាអាស្រ័យលើពេលវេលា ថ្ងៃខែ ឆ្នាំកំណើតរបស់អ្នកផងដែរ! ដូចនេះហើយ ដោយយោងតាមការទស្សន៏ទាយ របស់ហោរាសាស្រ្តសុរិយគតិចិន ដ៏ល្បីល្បាញមួយ បានឲ្យដឹងថា  ត្រៀមនឹងដាច់ខែនេះ នឹងមានពន្លឺឆព័ន្ធរង្សី ចាំងភ្លឺផ្លេកៗ និងនាំលាភសំណាងដ៏អស្ចារ្យមួយ ជូនដល់អ្នកកើតឆ្នាំ ជូត ឆ្លូវ ថោះ មមែ​ រកា ម្សាញ់ និងកុរ
  ធ្វើឲ្យលោកអ្នកមានរាសីខ្ពស់ត្រដែត ប៉ងប្រាថ្នាអ្វីតែងបានសំរេចជានិច្ច ដែលតំរូវឲ្យ ស៊ែរ(បួងសួង) តំឡើងរាសីជាបន្ទាន់! សូមឲ្យជួបតែលាភ និងសំណាងល្អ…
យ៉ាងណាម៉ិញ ក៏សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាងល្អ ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។
ឆ្នាំជូត (លាភមហាសាល ខ្ពស់ត្រដែត ត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច​)
  • ពណ័នៃលាភ : ពណ័បៃតង និង ស
  • ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ១១យប់)
  • ​កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា នឹង​បាន​ជា​ធំ
  • ដាច់ ខែ នេះ រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាអតិបរមា និងជាថ្ងៃជាវេលាល្អ សម្រាប់បើកអាជីវកម្មថ្មីផង។ ការរស់នៅ ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះ ពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។  ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕
  •  
ឆ្នាំឆ្លូវ (លាភមហាសាល ខ្ពស់ត្រដែត ត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច)
  • ពណ័នៃលាភ : ពណ័ខ្មៅ និង លឿង
  • ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៩យប់)
  • ​គោ​ឧសភរាជ ធាតុដី​លាប​ជង្រុក ឧត្តម​ល្អ នឹង​មានទ្រព្យ​ច្រើន
  • សំរាប់លោកអ្នកដែលកើតឆ្នាំឆ្លូវ ​ដាច់ខែនេះ​​លោកអ្នកនឹងមានពន្លឺផ្លេកៗ ចាំងចូលមកក្នុងជីវិតរបស់លោកអ្នកជាក់ជាពុំខាន ជាពិសេសនឹងមានជោគ​មានជ័យ ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​ផ្តល់​ផល​ល្អ​ សម្រាប់​លោកអ្នក​បើកហាង​ថ្មី​ ឬ​ធ្វើ​អ្វីមួយ​ថ្មី​ ដោយ​តែង​ហុច​ផល​ល្អៗ​មកវិញ​ ជាង​អាក្រក់​ជានិច្ច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង ​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​ ការប្រកប​ការងារ​លោក​អ្នក​ពុំគប្បី​មានការ​រិះគន់​ចៅហ្វាយនាយ​ឡើយ ​ព្រោះ​ជញ្ជាំងមានត្រចៀក ​ប្រយ័ត្ន​ត្រូវ​ទទួលរង​ការលំបាក​នៅ​គ្រា​ខាងមុខ​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​ តែង​ជួប​គូព្រេង​ពិត ​ដូច​សេចក្តីប្រាថ្នា​៕
  •  
ឆ្នាំថោះ (លាភមហាសាល ខ្ពស់ត្រដែត ត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច)
  • ពណ័នៃលាភ : ពណ័ឈាមជ្រូក និង ស
  • ម៉ោងនៃលាភសំណាង (៩ព្រឹក ដល់ ៩យប់)
  • ទន្សាយ​ដាំដូង ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ សត្រូវ​បៀតបៀន​មិន​បាន​ឡើយ
  • ដាច់ ខែ នេះ ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។
  •  
ឆ្នាំមមែ (លាភមហាសាល ខ្ពស់ត្រដែត ត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច​​)
  • ពណ័នៃលាភ : ពណ័ផ្កាឈូក និង ស្វាយ
  • ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ១០យប់)
  • ​​ពពែឧ​កញាចិញ្ចឹម ធាតុ​មាសទឹកដប់​ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន
  • ដាច់ ខែ នេះរាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រួញ៉ាប់រ៉ូតរះ ប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណា ពុំជាមានបញ្ហាអ្វីនោះទេ។ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕
ឆ្នាំរកា (លាភមហាសាល ខ្ពស់ត្រដែត ត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច​)
  • ពណ័នៃលាភ : ពណ័ស និង ទឹកក្រូច
  • ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ១១យប់)
  • ​មាន់​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់
  • ដាច់ខែនេះ​​ រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាអតិបរមា និងជាថ្ងៃជាវេលាល្អ សម្រាប់បើកអាជីវកម្មថ្មីផង។ ការរស់នៅ ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះ ពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។  ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕ 
  •  
  • ឆ្នាំ ម្សាញ់ (ធាតុ​ភ្លើង ពង្សមនុស្ស​ប្រុស)
  • ម៉ោងគួរប្រយ័ត្ន (៧យប់ ដល់ ៩យប់)
  • ​​ពស់​រត់ចេញ​ពី​ភ្លើង ចុះ​ទៅ​ក្នុង​ទឹក ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ តែ​នឿយហត់​ជានិច្ច រកបាន ទុក​មិន​គង់
  • ចំណុចខ្សោយ : ដឹង​រឿងរ៉ាវ​គ្រប់យ៉ាង​ច្រើនពេក​, មិន​ងាយ​អត់ឱន​ឲ្យ​អ្នកដទៃ និង​ពូកែ​ខាង​គិតតែ​ពី​រឿង​អាក្រក់​បំផុត​ជាមុន
  • ​លោកអ្នក​ជួប​រឿង​នឿយណាយ​ និង​តប់​ប្រ​ម៉​ល់​ច្រើន ​ម្ល៉ោះហើយ​ប្រយ័ត្ន​កំហុស​ការងារ ​ដែល​អាច​ពី​តូចតាច​ ឈានទៅដល់​ធំដុំ​។​ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ ​ព្រោះតែ​មាត់ឥតគម្រប ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ លាភ​តូចធំ​ ពុំ​សូវ​មាន​សំបូរ​ទេ ​ព្រោះ​បើ​មិន​បោល​ហួស​ ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​ បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​និង​ប្រឆាំង​គ្នា​មិនតិច​ដែរនោះ​ឡើយ​៕

ឆ្នាំ កុរ (ធាតុ​ទឹក ពង្សមនុស្ស​ស្រី​)
  • ម៉ោងគួរប្រយ័ត្ន (៨យប់ ដល់ ១១យប់)
  • ​​​ជ្រូក​គេ​សំលាប់​យក​សាច់​ស៊ី នឹង​ត្រូវ​ទទួល​សេចក្ដី​ទុក្ខព្រួយ​ជានិច្ច
  • ចំណុចខ្សោយ : រួញរា​, គុំកួន​, ឫស្យា​, គេចវេះ​ពី​ការប្រឈមមុខគ្នា និង ពូកែ​តូចចិត្ត​ខ្លួនឯង
  • លោកអ្នក​ជួប​រឿង​នឿយណាយ​និង​តប់​ប្រ​ម៉​ល់​ច្រើន​ម្ល៉ោះហើយ​ប្រយ័ត្ន​កំហុស​ការងារ​ដែល​អាច​ពី​តូចតាច​ឈានទៅដល់​ធំដុំ​។​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​មាត់ឥតគម្រប​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​និង​ប្រឆាំង​គ្នា​មិនតិច​ដែរនោះ​ឡើយ​៕
  •  

សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។

ប្រភព : ហោរាសាស្រ្តសុរិយាគតិចិន (ឆុត ១០០%)

No comments