Header Ads

អ្នកជំនាញ៖ ការចូលចិត្តញាុំទឹកត្រជាក់ ប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិត!! គ្រោះថ្នាក់ទាំង ៨ យ៉ាងដែលអ្នកគួរតែដឹង


ជាក់ស្ដែង ដូចជាតែទឹកកក និងទឹកត្រជាក់ បិទបាំងនូវគ្រោះថ្នាក់ជាច្រើនដល់សុខ ភាពរបស់អ្នក។ យើងអាចគិតថា វាគ្មានបញ្ហាចំពោះការផឹកទឹកត្រជាក់ ប៉ុន្ដែអ្វី ដែលយើងត្រូវប្រុងប្រយ័ត្ននោះមិនមែនជាទឹកដែលយើងផឹកទេ គឺជាភាពត្រជាក់។ យ៉ាងណាក្ដី ទឹកក្ដៅតែងតែមានសុវត្ថិភាពជាង។ ទាំងនេះជាគ្រោះថ្នាក់ដែលអ្នកអាច យកទៅគិតពិចារណាបាន។ គួរ​ចុច​អាន ៖ ការ​ទស្សន៍​ទាយ​​ចរិត​របស់​ស្ត្រី តាម​រយៈ​កំប៉េះ​គូទ

១. ការកិនអាហារមិនសប់៖

ការផឹកទឹកត្រជាក់អាចធ្វើឲ្យអ្នកឈឺក្រពះ ដែល បណ្ដាលឲ្យឈឺពោះ គពោះ និងចង់ក្អួត។ មូលហេតុគឺ សីតុណ្ហភាពត្រជាក់បណ្ដាល ឲ្យសសៃឈាមដើរមិនបានស្រួល។

២. អស់កម្លាំង៖

ទឹកត្រជាក់ស្រូបកម្លាំងច្រើនណាស់ ដែលអាចឲ្យអ្នកមានអារម្មណ៍ ថាហត់នឿយ និងទន់ខ្សោយ។

៣. ឈឺក៖

ទឹកត្រជាក់បង្កើតនូវជាតិសំនើមធម្មជាតិ ដែលកម្ដៅនូវខ្យល់ មុនវាឆ្លង កាត់ទៅសួត ប៉ុន្ដែដោយគ្មានប្រយោជន៍។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យស្ទះបំពង់ខ្យល់ ជា ហេតុធ្វើឲ្យអ្នកឈឺកនេះឯង។

៤. ធ្វើឲ្យបេះដូងដើរយឺត៖

រាងកាយអ្នកនឹងធ្វើការលឿនក្នុងការកម្ដៅវា ប៉ុន្ដែភាព ត្រជាក់ប៉ះពាល់ដល់ប្រព័ន្ធខ្លះដែលនៅជុំវិញ ដូចជាប្រព័ន្ធប្រតិកម្មដែលនៅចាប់ពី ករហូតដល់ខ្នង។

៥. រាំងស្ទះការផ្សំទឹក៖

ដូចបាននិយាយពីមុខមកហើយ រាងកាយមិនចាំបាច់ត្រូវការ ទឹកដែលត្រជាក់នោះទេ។ រាងកាយយើងត្រូវការកម្ដៅជាមធ្យមគឺ ៩៨.៦ អង្សាសេ មុននឹងវាត្រូវបានបញ្ចូលទៅប្រព័ន្ធឈាម និងប្រដាប់រំលាយអាហារ ដូច្នេះការផឹក ទឹកត្រជាក់ នឹងធ្វើឲ្យមានការរាំងស្ទះ។

៦. ពិបាកបន្ទោរបង់៖

ចំពោះមនុស្សខ្លះ ការផឹកទឹកត្រជាក់អាចបណ្ដាលឲ្យមានការ រាក ពីព្រោះរាងកាយមានភាពហត់នឿយពេកក្នុងការរំលាយអាហារ ដែលបញ្ចេញ នូវទឹកនិងអាហារជាច្រើន។

៧. ឈឺក្បាល៖

ទឹកត្រជាក់បណ្ដាលឲ្យប្រព័ន្ធភ្ញោចជាច្រើនមានប្រតិកម្ម ជាពិសេសគឺ ក្បាល។ ឧទាហរណ៍ដូចជា ការញុំាការ៉េម។

៨. បណ្ដាលឲ្យធាត់ជាងមុន៖

មានអប្បិចជំនឿយថា ការផឹកទឹកត្រជាក់ជួយឲ្យ សម្រកទម្ងន់ ពីព្រោះវាបង្ខំឲ្យរាងកាយធ្វើការច្រើនជាងសប់ដង និងបំបាត់ជាតិខ្លាញ់ បានច្រើន។ ផ្ទុយទៅវិញ ភាពត្រជាក់ធ្វើឲ្យជាតិខ្លាញ់កក និងពិបាកបំបាត់ ដែលធ្វើ ឲ្យវាពិបាកក្នុងការរំលាយ៕

No comments