ដើមថ្នាំ ព្យាបាលថ្លើមប្រភេទ B&C ល្អណាស់ ជួយ Share ឲ្យកូនចៅខ្មែរយើងដឹងផងដូចជួយធ្វើបុណ្យដែរ!!!
រកបានហើយ! ដំណឹងល្អសម្រាប់អ្នកកើតជំងឺថ្លើមប្រភេទ B&C ក្តៅថ្លើម ឡើងជាតិអាល់កុលក្នុងថ្លើម ជួយស៊ែរចែកគ្នាដឹងផង ដូចជាការជួយធ្វើបុណ្យផងដែរ!!!
អាត្មាមិនដឹងច្បាស់ថា ខ្មែរហាវថាដើមអីទេ តែឮញាតិញោមថា «ត្រប់ព្រៃ»
លក្ខណៈ គឺ ដើមឈើនេះរស់បានយូ វែងប្រហែល៦ម៉ែត្រ ដើមវាមានសភាពដូចឈើ បែកម៉ែកច្រើន មានបន្លាមានពណ៌លឿងជំវិញដើម ស្លឹកមានរូបផ្កាយ ផ្កាមានពណ៌ស្វាយ និងស ផ្លែខ្ចីមានពណ៌ ស និងខៀវ ផ្លែទំមានពណ៌ក្រហម មានផ្កាក្នុងខែ ៤»»៥ មានផ្លែក្នុងខែ ៧»»៩៕
លក្ខណៈប្រើ គឺ ឬស ដើម និង ស្លឹកវា
ប្រភេទគីមី»»saponin steroid, alcaloid solasodin, solasodinon,diosgenin និង flavonoid.
រស់ជាតិ »» ធាតុសុខុំ មានជាតិក្រពុល
ព្យាបាល »»» បំបាត់ខ្យល់ បំបាត់ជាតិពុះពិល ឈឺស្លាក់ឆ្អឹង ក្អក កាត់ស្លែស បំបាត់កាឈឺចាប់ក្នុងខ្លួន ខិតឈាម ស្រវឹងស្រា ពស់ខាំចឹក គ្រុនធំ តូច លំនឹងកម្លាំងធាតុ ការពារក្នុងកាប្រែប្រួលរដូវកាល ឈឺចង្កែះ ឈឺឆ្អឹងទូទៅ
ជាពិសេសគឺព្យាបាល ជំងឺ ថ្លើម ប្រភេទ B&C ក្តៅថ្លើម ឡើងជាតិអាល់កុលក្នុងថ្លើម។ល។
»»» វិធីសាស្ត្រប្រើប្រាស់
»»» ព្យាបាលថ្លើមប្រភេទ B&C និងមហារីកថ្លើម
ត្រប់ព្រៃនេះហាលស្ងួត 35g + អំពិលប្រក់ផ្លែហាលស្ងួត15g ដាំជាមួយទឹក 1លីត
ដាំឲ្យគោក នៅសល់ 300 មីលីលីត្រ រួចចែកចេញជា3ភាគ សម្រាប់ហូប3ដងក្នុង1ថ្ងៃ។
»» ព្យាបាលឈឺឆ្អឹង សរសៃ ស្លាក់ដៃជើង
ត្រប់ព្រៃហាលស្ងួត 20g + ប្រម៉ោយដំរីហាលស្ងួត 10g + សំបកក្រូចឃ្វិច 10g + ខ្ញី5g ទឹក1លីត
ដាំយក 500 មីលីលីត ចែកជា3ភាគ ហូប3ដងក្នុង1ថ្ងៃ។
»» ពស់ខាំ យកឬសដើមត្រប់ព្រៃ 50g ស្រស់ បុកឲ្យម៉ត់ +ទឹក្តៅអ៊ុនៗ 200 មីលីលលីត ពូតឲ្យអ្នកជំងឺផឹកតែម៉្តង 2ដងក្នុង1ថ្ងៃ។
ថ្ងៃក្រោយយក 15g ឬសស្ងួត ឆាភ្លើងរួចដាំទឹកឲ្យហូបបន្ត នឹងជាសះស្បើយ។
»»អ្នកផឹកស្រា អាចយកឬសវា ច្រលីនឹងអញ្ចាញធ្មេញ ញ៉ាំស្រាអត់ស្រវឹងខ្លាំងទេ។ ដាំទឹកឲ្យអ្នកពិលស្រាហូប ឆាប់ជាសះស្បើយ។
ជួនពរអ្នកជំងឺនឹងប្រើប្រាស់ថ្នាំនេះឆាប់ជាទាំងអស់គ្នា។
អំពីអាត្មាភាព ភិក្ខុ ធាំ សុវណ្ណ។
ប្រភព៖ khmersocial.net
Post a Comment