Header Ads

ម្ចាស់ហាងលក់គុយទាវនេះបានផ្តល់នូវអាហារឥតគិតថ្លៃសម្រាប់មនុស្សចាស់សម្រាប់រយៈពេល 7ដោយសារតែ...



អស់រយៈពេល 7 ឆ្នាំមកហើយ ដែលហាងគុយទាវនិង កាហ្វេ នៅ​ក្នុង​ខេត្ត Henan ទីក្រុង Anyang ប្រទេស​ចិន បានផ្តល់អាហារដល់មនុស្សចាស់ដោយឥតគិតថ្លៃ។

នៅពេលអតិថិជនដែលមានអាយុលើសពី 70 ចូលក្នុងហាងរបស់ខ្លួនម្ចាស់ហាង Wang Xiaojun តែងតែចំណាយពេលវេលាធ្វើមី គុយទាវ​ អោយសរសៃរបស់មីគុយទាវឡើងទន់ ហើយចម្អិន​យ៉ាងល្អដើម្បីឱ្យពួកគាត់ងាយស្រួយក្នុងការបរិភោគ។


លោកវ៉ាងបានប្រាប់ពួកអ្នកយកព័ត៌មានក្នុងស្រុកនៅក្នុងទីក្រុងអានយ៉ាងថា"គំនិតផ្តួចផ្តើមគុយទាវ​ដោយឥតគិតថ្លៃដល់មនុស្សចាស់របស់គាត់"ដោយសារកាលពីមុនគាត់ចំណាយពេល ១២ឆ្នាំធ្វើជាទាហាន ក្នុងខេត្ត Qinghai ភាគខាងលិចនៃប្រទេសចិន ហើយពេលនោះគាត់​មានភាពលំបាកខ្លាំងណាស់ ប៉ុន្តែមានអ្នកស្រុកវ័យចំនាស់តែងតែ​អោយអាហារគាត់បរិភោគ​និងជួយមើលថែរក្សាគាត់ទៀត​   នៅពេលនោះហើយដែល​"ខ្ញុំបានប្រាប់ខ្លួនឯងថានៅពេលខ្ញុំមានឱកាសល្អខ្ញុំនឹងជួយពួកគាត់វិញ"។


បច្ចុប្បន្ននេះជារៀងរាល់ថ្ងៃលោកវ៉ាងបានធ្វើមីរឺ គុយទាវដាក់សំរាប់មនុស្សចាស់ ១០​ចានថ្ងៃណាខ្លះ កើនទៅដល់ ២០ចាន និង៣០ចាន។


ស្ត្រីវ័យចំណាស់មួយរូបបានកោតសរសើរលោកវ៉ាងពីភាពសប្បុរសនិងការយកចិត្តទុកដាក់ចំពោះ
មនុស្សចាស់។
លោកវ៉ាងបានលើកឡើងថា: «មនុស្សគ្រប់រូបនឹងមានវ័យចំណាស់នៅថ្ងៃណាមួយ
ខណៈពេលដែល យើងនៅក្មេងយើងគួរតែជួយមនុស្សចាស់»។ លោកបានលើកទឹកចិត្តឱ្យយុវវ័យឱ្យបង្ហាញការគោរពចំពោះពួកចាស់ទុំ។

ប្រភព៖http://shanghaiist.com




No comments