រំភើបណាស់! ទោះបងពិការក៏អូនព្រមរៀបការជាមួយបងដែរ
ហ្វីលីពីន ៖ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា នារីម្នាក់បានលង់ស្រឡាញ់ជាមួយនឹងបុរសម្នាក់ ដែលមានជំងឺពិការងើបចេញពីគ្រែមិនរួច រហូតដល់រៀបការជាមួយគ្នា ទោះបីជានាងដឹងថា អនាគតទៅប្តីរបស់នាងនឹងមិនអាចដើរទៅណារួចក៏ដោយ។
Angela បានលង់ស្នេហ៍ជាមួយនឹង Christian តាំងពីបានជួបគ្នាជាលើកដំបូង។ នាងបាននិយាយប្រាប់ឲ្យដឹងថា៖ «អ្វីដែលខ្ញុំបានបន់ស្រន់ទៅព្រះ គឺសុំឲ្យបានជួបនឹងបុរសម្នាក់ ដែលស្រឡាញ់ខ្ញុំដោយស្មោះ។ ខ្ញុំមិនដើររកគាត់ទេ តែខ្ញុំនឹងរងចាំគាត់។ ខ្ញុំក៏បានប្រាប់ខ្លួនខ្ញុំថា នៅពេលថ្ងៃនោះមកដល់ ខ្ញុំនឹងមិនឲ្យគាត់ទៅណាចោលខ្ញុំទេ»។
ចំពោះខាងប្រុសវិញ ក៏បានបង្ហើបឲ្យដឹងថា៖ «Angela អូនមិនដែលទៅណាចោលបងទេ។ ទោះបីជាមានរឿងអ្វីកើតឡើង ក៏អូននៅក្បែរបងជានិច្ច។ ប្រសិនបើអូនទៅចោលបង ក៏បងមិនដឹងទៅតាមអូនតាមរបៀបណាទេ។ ពេលយើងទាស់គ្នា បងចង់ដើរចេញធ្វើចាញ់ដែរ តែបងងើបដើរមិនកើតទេ»។
នៅថ្ងៃរៀបការ ទឹកភ្នែករបស់ Christian ហូរពេលសំឡឹងមើលកូនក្រមុំរបស់ខ្លួន។ មនុស្សនៅទីនោះ អាចប្រាប់បានតាមរយៈការសំលឹងមើល ការអោបថើប របស់ Angela ថានាងស្រលាញ់ Christian ប៉ុនណា៕
https://kohsantepheapdaily.com.kh/article/165629.html
Post a Comment