Header Ads

ពងទាមួយគ្រាប់២៥០រៀល គេមិនទិញ បន្តិចទៀតដើរចែកញ្ញាតិជិតខាងដើម្បីដោះដូរគ្នាដូចសម័យបុរាណហើយ


មានបងប្រុសម្នាក់ឈ្មោះ Ratha Seng បានសម្តែងការសោកស្តាយតាមរយះ Facebook របស់បងថា
 

ពងទាមួយគ្រាប់២៥០រៀល គេមិនទិញទៀត តិចទៀតដើរចែកញ្ញតិជិតខាងដើម្បីដោះដូរគ្នាដូចសម័យបុរាណហើយ៕ មិនមែនមានតែទាពងទេដែលជួបភាពលំបាកនោះ ឥឡូវនិងនិយាយរួមទៅគឺធ្លាក់ចុះគ្រាប់ផ្នែកហើយ ក្នុងនោះផងដែរបើនរណាគេមានចំណាប់អារម្មណ៌អាចជួយទិញគាត់ក៏បាន គាត់បើកចំហរតាមរយះលេខទូរសព្ទ ០៧៧​៤៤៤​ ៨០៦។
 

នាពេលថ្មីៗនេះផងដែរក៏មានការគួសបញ្ជាក់បន្ថែមពីសារព័ត៌មានក្នុងស្រុកយើងផងដែរ ដែលមានសេចក្តីលម្អិតដូចខាងក្រោមនេះ។
ពងទាជាអាហារមួយប្រភេទដែលមានតម្រូវការជាប្រចាំថ្ងៃពីប្រជាជននៅម្ពុជា ខណៈពងទាទាំងអស់នោះត្រូវបានផ្គត់ផ្គង់ពីប្រជាកសិករក្នុងស្រុក ក៏ដូចជានាំចូលពីប្រទេសជិតខាងច្រើនផងដែរ។ ក៏ប៉ុន្តែនៅពេលថ្មីៗនេះ តម្លៃពងទាបានធ្លាក់ចុះជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តមួយចំនួន ក្នុងនោះមួយគ្រាប់បានធ្លាក់ថ្លៃរហូតដល់ ២៥០រៀល។ ជាមួយគ្នានោះ ប្រជាកសិករមួយរូប ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមទានៅខេត្តព្រៃវែង បានត្អួញត្អែរថា តម្លៃពងទាធ្លាក់ចុះស្ទើរតែគ្មានចំណេញប៉ុណ្ណឹងហើយ នៅតែគ្មានអ្នកទិញទៀត។
 

លោក សេង រដ្ឋា កសិករចិញ្ចឹមទារស់នៅភូមិពោធទី ឃុំពោធទី ស្រុកស៊ីធរ ខេត្តព្រៃវែង បានរៀបរាប់ថា « មួយគ្រាប់២៥០រៀល គេមិនទិញទៀត តិចទៀតដើរចែកញាតិជិតខាងដើម្បីដោះដូរគ្នាដូចសម័យបុរាណហើយ»។

លោក រដ្ឋា ឲ្យដឹងបន្តថា «កាលពីមុនតម្លៃពងទាខ្ពស់បំផុត ក៏លក់បានមួយគ្រាប់ ៥០០រៀលដែរ តែឥឡូវទាបបំផុត ២៣០រៀល ហើយតម្លៃលក់ដុំដែលឈ្មួញកណ្តាលលើកពីកសិករប្រហែល ២៨០ ទៅ៣០០ រៀលអាស្រ័យទៅតាមឈ្មួញ» ចំពោះតម្លៃរាយដែលលក់នៅតាមបណ្តាទីផ្សារខ្ញុំមិនច្បាស់ទេប្រហែលពី ៥០០រៀល ទៅ ៧០០រៀល ជាស៊ុតល្អ»។
 
 
លោក បន្តថា « កសិដ្ឋានខ្ញុំមានទាចំនួន ១,៣៤០ក្បាល ដែលអាចទទួលបានពងរហូតដល់ ១,២២០គ្រាប់»ដោយឡែកចំពោះការលក់ ឈ្មួញឡើងមកទិញយក ២ ឬ៣ ថ្ងៃម្ដង តែតែពេលនេះជិតមួយសប្តាហ៍ហើយបានគេមកយកហើយគេមិនចង់មកយកទៀតដូចតំលៃខាងលើ »។
 

កម្ចាស់កសិដ្ឋានរូបនេះ ក៏មានគម្រោងលក់ផ្ទាល់មាន តែអ្វីសំខាន់ពិបាករកម៉ូយបោះ ព្រោះកសិដ្ឋានរបស់លោកថ្មី ទើបតែដំណើរ ហើយដើមទុនក៏ជាបញ្ហាប្រឈមដែរ។
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី ១៦ ខែឧសភា ថ្មីៗនេះ បានបង្ហោះលើហេ្វសប៊ុកផ្លូវការរបស់ក្រសួងថា កន្លែងចិញ្ចឹមពងទារបស់កសិករឈ្មោះ ចាប ប៊ុនហម រស់នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដែលកំពុងចិញ្ចឹមទាចំនួន ៥០,០០០ ក្បាល ហើយក្នុង ១ ថ្ងៃអាចផ្តល់ស៊ុតចំនួន ៤៦,០០០ គ្រាប់ ( តម្លៃបោះដុំ ១ គ្រាប់ ៤៣០ រៀល ) ។ ដោយឡែក ការធ្លាក់ថ្លៃតម្លៃពងទាទាំងនោះ បានផ្ទុះឡើងនៅតាមតំបន់មួយចំនួន តួយ៉ាងនៅខាងខេត្តព្រៃវែង តាកែវ និងខេត្តកំពង់ចាមជាដើម។
 
ការលើកឡើងដូចគ្នារបស់កសិករខ្មែរខាងលើ និងលោក ឆាយ សុខហួរ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាប្រឈមដែលធ្វើឲ្យតម្លៃពងទា ក៏ដូចជាតម្លៃផលិតផលកសិកម្មដទៃទៀតធ្លាក់ថ្លៃ គឺដោយសារការហូរចូលពីប្រទេសជិតខាងច្រើនលើសលប់។ ទន្ទឹមនឹងនោះតម្លៃនាំចូលគឺថោកជាងតម្លៃលក់នៅក្នុងស្រុក ដែលធ្វើឲ្យឈ្មួញកណ្ដាលបន្តទម្លាក់តម្លៃរបស់ខ្មែរបានតាមតែចិត្ត។
សរុបជាសំណើររួមគ្នារបស់ប្រជាកសិករដែលកំពុងធ្វើអាជីវកម្មក្នុងវិស័យកសិកម្មនេះ សូមស្នើឲ្យរដ្ឋាភិបាល គិតពីបញ្ហាសុខភាពប្រជាជន ដោយជួយត្រួតពិនិត្យផលិតផលដែលហូរចូលឲ្យបានត្រឹមត្រូវ និងសុំមានការបង់ពន្ធឲ្យបានត្រឹមត្រូវចៀសវាងការឃុបឃិតគ្នាធ្វើឲ្យតំលៃក្នុងស្រុកធ្លាក់ចុះ៕   
 

No comments