Header Ads

ជួយShareដើម្បីរកយុត្តិធម៌ជូននារីរងគ្រោះផង ! នារីរងគ្រោះថា៖ បើគ្រាន់តែពេទ្យនោះស្ទាបអង្អែលខ្ញុំមិនប្រកែកទេ តែពេទ្យនោះព្យាយាមទាញខ្ញុំខិតចូលអោប​ យកជើងគាត់ចូលប្រលោះជើងខ្ញុំ អោបដើមទ្រូងខ្ញុំជាប់​ យកដៃមកបបោសអង្អែល នៅចង់ថើប.កខ្ញុំទៀត​





គ្លីនិចឯកជន​ អង្គរសង់តេ​ ខ្ញុំជឿថាប្រធានមន្ទីរគ្រប់ផ្នែកមិនកាន់ជើងលើបុគ្គលិកខ្លួនឯងមកធ្វើបែបនេះដាក់នាងខ្ញុំទេ​ ក៏មិនចង់មានបញ្ហាធំដុំដែរ​ យើងក៏បានទទួលការប្រជុំជុំគ្នាដោយមានការយកចិត្តទុកដាក់សម្រាប់នាងខ្ញុំដូចគ្នា​
តែក្នុងករណីនេះគឺនាងខ្ញុំទៅសម្រាកព្យាបាលនៅគ្លីនិចរបស់អ្នក​ ព្រោះខ្ញុំនិងគ្រួសារនាងខ្ញុំ​ ផ្ញើរសេចក្តីទុកចិត្តទាំងមូលទៅលើពេទ្យ​ ព្រោះខ្ញុំគ្មានអ្នកថែទើបជ្រើសរើសសេវាកម្មល្អបំផុតបែបនេះ
📌សួរថា​៖​ តើលើរឿងនេះខាងគ្លីនិចគួរទទួលខុសត្រូវដែរឬទេ?​
៚មិនមែនមានរឿងក្រៅគ្លីនិចឯណា​ ខ្ញុំទទួលការសម្រាកព្យាបាល២យប់នឹងអស់​ 202.75$ ក្នុងនឹងរួមទាំងថ្លៃថ្នាំអស់​ 143$​ ,​ ពិនិត្យឈាម34$​ ,​ នឹងបន្ទប់គេងយប់ទីមួយកង្ហារ5$​ ,​ យប់ទីពីរម៉ាស៊ីនត្រជាក់20$​
ខ្ញុំឃើញសារព័ត៌មានខាងSrPostNewsដែរ​ សង្ឃឹមថា បងខាងសារព័ត៌មានជួយកែអត្ថបទខ្លះដើម្បីការពារខ្ញុំជានារីរងគ្រោះផង​ បំភ្លឺអោយអស់មក​ ខ្ញុំលំអិតរួចអស់ហើយ​ មិនមែនគ្រាន់តែស្ទាបអង្អែលហើយខ្ញុំមិនប្រកែកទេ​ និយាយអោយស្រួលបួល​ តែក្នុងកាលៈទេសៈដែលបិទភ្លើងងងឹតជិត​ ចាក់គន្លឹះទ្វារ​ ដៃបន្ដោងសារ៉ូម​ សួរថាអ្នកណារើរួច​ ស្រែករួច?​ បើមិនយើងប្រកែកដោយសន្តិវិធីស្មានតែវាចេញពីបន្ទប់មែន?
​ គាត់ព្យាយាមទាញខ្ញុំខិតចូលអោប​ យកជើងគាត់ចូលប្រលោះជើងខ្ញុំទាំងខ្ញុំព្យាយាមរើ​ ខ្ញុំអោបដើមទ្រូងខ្ញុំជាប់​ ខ្ញុំខិតចេញ​ ខ្ញុំដេញចេញ​ គាត់យកដៃមកបបោសអង្អែលខ្ញុំណា​ នៅចង់ថើប.កខ្ញុំទៀត​ តែខ្ញុំងាកចេញ​ ក្រោយពេលខ្ញុំដេញចេញប្រកែក៣ដង​ទាំងហូរទឹកភ្នែកគ្មានសំឡេង គាត់ចេញពីបន្ទប់ខ្ញុំហើយ​ គាត់ចូលមកម្តងទៀត​ ទាំងសភាពខ្ញុំញ័រភ័យ ហើយសូម្បីតែគ្រួសារនាងខ្ញុំមកដល់ពេទ្យម៉ោង៦ព្រឹក​ គាត់នៅថ្លើមធំចូលមកម្តងទៀត​ តើពិតជាមានបំណងអោយបានសម្រេចឬយ៉ាងណា?​
នឹងឬ?​ អ្វីដែលអ្នកជាវិជ្ជាជីវៈខាងសង្រោះអ្នកជម្ងឺធ្វើ?
ទោះបីខ្ញុំចង់ស្រែក​ ចង់រើ​ ចង់រត់​ ក៏គ្មានកម្លាំងដែរ​ បើអ្នកជាខ្ញុំអ្នកជ្រើសរើសវិធីអ្វីមកដោះស្រាយ?​
សូមជួយShareដើម្បីរកយុត្តិធម៌ជូននាងខ្ញុំផង​ 😣
ប្រភព៖ Jum Teav Toch



















No comments