ខ្ញុំនិងសង្សាខ្ញុំស្គាល់គ្នាជាងពីរឆ្នាំថ្ងៃមួយគាត់ណាត់ខ្ញុំ ទៅហូបអាហារស្រាប់តែគាត់និយាយពាក្យ៥ម៉ាត់ធ្វើអោយខ្ញុំ…
ខ្ញុំនឹងសង្សាខ្ញុំបានស្គាល់គ្នាជាងពីរឆ្នាំ ពួកយើងស្រលាញ់គ្នាណាស់
យើងតែងតែដើរលេងជាមួយគ្នា និងស្និទ្ធស្នាលជាទីបំផុត
គ្រប់គ្នាតែងតែនិយាយថាពួកយើងសមនឹងគ្នាណាស់។
ថ្ងៃមួយគាត់ណាត់ខ្ញុំហូបអាហារពេលល្ងាច គាត់មានរឿងចង់និយាយ
ពេលលឺបែបនេះខ្ញុំគិតក្នុងចិត្តប្រហែលជាគាត់ចង់ខ្ញុំរៀបការហើយ
ខ្ញុំសែនរំភើបចិត្តឥតឧបមា។ ខ្ញុំខំតែងខ្លួនយ៉ាងស្អាត ដើម្បីទៅជួបគាត់ ។
ពេលកំពុងហូបអាហារ គាត់បាននិយាយរឿងដែលគាត់ចង់ប្រាប់ខ្ញុំថា
“ពួកយើងបែកគ្នាទៅ” ខ្ញុំលឺពាក្យនេះហើយទឹកភ្នែករបស់ខ្ញុំក៏ស្រក់ចុះ មក
។ខ្ញុំក៏ប្រញ៉ាប់សួរគាត់ថា តើអូនបានធ្វើអ្វីខុស?បងប្រាប់អូនមក
អូនញុំនឹងខំកែប្រែទង្វើដែលអូនធ្វើខុស អូនញុំនឹងមិនធ្វើបែបនេះទៀតទេ?
ទុកពេលអោយអូនកែរខ្លួនខ្លះផង?
គាត់និយាយថា “អូនមិនបានខុសអ្វីទេ ! គឺម៉ាក់បងអោយបងបែកគ្នាជាមួយអូន ដើម្បីរៀបការនឹងកូនស្រីគេម្នាក់ដែលម៉ាក់បងពេញចិត្ត។”
ខ្ញុំយំអោបគាត់ និយាយថា”ចុះ អូន! បងធ្លាប់សន្យាថានឹងរៀបការនឹងអូន?”
គាត់បាននិយាយថា “យើងមិនអាចបន្តទៀតទេ! បងមានតែធ្វើតាមម៉ាក់បងហើយ ព្រោះគាត់ជាអ្នកមានគុណបង!”។ គាត់ប្រឡេះដៃខ្ញុំចេញហើយដើរចេញទៅ។
ខ្ញុំក៏បានស្រែកផ្ដាំថា “បងនឹងស្ដាយក្រោយដែលបោះបង់ខ្ញុំ”។
តើអ្នកគិតយ៉ាងណាដែរ? តើបុរសនេះធ្វើត្រូវដែររឺទេ?
ប្រភព៖http://tv2fb.net/archives/4598
Post a Comment