Header Ads

ជនជាតិចិនម្នាក់បើករថយន្តឈប់ចាំស្តុបត្រូវ​ក្រុមចោរខ្ទើយ​ បើកទ្វាយកកាបូបអស់លុយជិត8000$​ (ដុល្លា)


ភ្នំពេញ​ ៖​ បុរសជនជាតិម្នាក់បើករថយន្តឡិច​ សុីសមកឈប់រងចាំស្តុបត្រូវក្រុមចោរខ្ទើយ​ ៣នាក់ជិះម៉ូតូមកឈប់ក្បែរហើយបក្ខពួកគេ​២នាក់ចុះមកធ្វើសកម្មភាពបើកទ្វាលួចយក​កា​ បូបរួចនាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួន​ ត្រូវជនរង​គ្រោះ​ បើករថយន្តដេញបុកបណ្ដាលឲ្យដួល​ ម៉ូតូរួចត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការចាប់វាយឡើងទ្រោមខ្លួនទើបប្រគល់ឲ្យ​សមត្ថកិច្ច​
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​៩និង៤៥នាទីយប់ថ្ងៃទី២៦​ ខែកក្ដដាឆ្នាំ២០១៧​ នៅតាមបណ្ដោយផ្លូវព្រះ​ សីហនុ​ កែងនិងផ្លូវ​ ១៦៣​ ត្រង់ចំណុចស្តុប​វត្ត​មហា​ មន្ត្រី​ ស្ថិតក្នុងសង្កាត់​ អូឡាំពិច​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​ ។
ជនសង្ស័យ​មានឈ្មោះ​ សាវឌី​ ភេទ​ទី​បី​ អាយុ​២៤ឆ្នាំ​ មុខរបរ​​ លក់​ គ្រឿងកាអូប​ ស្នាក់នៅ​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌ​ចំការមន​ ចំនែក​២នាក់​ទៀតដែលរត់​គេចខ្លួន​មាន​ ឈ្មោះ​ អាកា​ និង​ អាឡិន​
​ ចំនែក​ជនរងគ្រោះ​ មានឈ្មោះ​ Liu Hongda ជនជាតិ​ចិន​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​ Business ស្នាក់នៅ​ APARTMENT
យោងតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹង​ ថា​ មុនពេលកើតហេតុ​ ជនរងគ្រោះបានចេញមកពីញាំអីនៅហាងចិនមួយកន្លែងម្ដុំផ្សារអូឡាំពិចដោយបើករថយន្តមួយគ្រឿងម៉ាកឡិចសុីសពណ៌ទឹកមាសពាក់ស្លាកលេខ​ តាកែវ​ 2L-2089 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុទិសដៅពីលិចទៅកើត​ ខណៈ​មកដល់ចំណុចកើតហេតុខាងលើ​ រថយន្តបានឈប់ចាំសញ្ញាភ្លើងស្តុបពណ៌​ ខៀវ​ខណៈ​ ដែលកំពុងឈប់ចាំនោះ​ ក៏ស្រាប់តែមានក្រុម​ ខ្ទើយដែលជាជនសង្ស័យមានគ្នា៣នាក់ជិះ​ម៉ូតូមួយគ្រឿងម៉ាកស្គុបពី​ពណ៌សពាក់ស្លាក​លេខ​ភ្នំពេញ​ 1CO-4779 ជិះឌុបគ្នាមកឈប់​ក្បែរ​ រថយន្ត​ ជនរងគ្រោះរួចគ្នាគេពីនាក់បានចុះមកធ្វើសកម្មភាពបើករថយន្តដោយម្នាក់​បើកទ្វារខាងមុខនិងម្នាក់ទៀតបើកទ្វារ​ក្រោយ​ ហើយបានយកការបូបលុយដែល​មានលុយជិត8000$​(ដុល្លា)​ និងឯកសារ​សំខាន់ៗមួយចំនួន​រួមទាំងប៉ាស្ពរ័មួយស្លឹក
រួចពួកគេបានរត់ឡើងជិះម៉ូតូបំណងគេចខ្លួនតែត្រូវជនរងគ្រោះបើករថយន្តដេញតាម​រហូត​មកដល់​ ផ្លូវ២៨៤ជាប់របងវត្តមហាមន្ត្រី​ ខាងត្បូងទើបបុកពីក្រោយម៉ូតូបណ្ដាលឲ្យដួលហើយត្រូវបានប្រជាពលរដ្ឋជួយចាប់បានម្នាក់រួចស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន​ ចំណែកពីរនាក់​ទៀតបានរត់គេចខ្លួនចូលក្នុងវត្តមហាមន្ត្រីបាត់ស្រមោល​ ដោយយកទាំងការបូបទៅជាមួយផងដែរ​ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំយក​ជនសង្ស័យមកធ្វើការសាកសួរនៅប៉ុស្តិនគរបាលអូឡាំពិចហើយ​ ជនរងគ្រោះបាន​ដាក់ពាក្យប្ដឹង​ បន្ទាប់មកសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចួន​ ជនសង្ស័យនិងវត្ថុតាងទៅ​អធិការខណ្ឌ​ ចំការមនចាត់ការ​បន្តតាមនិតិវិធីច្បាប់​ ។​ រីឯរថយន្តសមត្ថកិច្ចប្រ​គល់ឲ្យម្ចាស់យក​ទៅជួសជុលដោយខ្លួនឯង​ ៕



 ប្រភព៖សួន វីរៈ

No comments