តូចចិត្ត! ពេលលឺគេមើលងាយគ្រួសារថាក្រ ១៥ឆ្នំាក្រោយអ្នកមើលងាយទំាងអស់ចុកឈាមដោយសារ...
ខ្ញុំជាអ្នកស្រុកស្រែជនបទ គ្រួសារខ្ញុំមានសមាជិក៦ នាក់។ខ្ញុំជាបងគេ ខ្ញុំមាន ប្អូនប្រុសពីរនាក់ ម្នាក់កំពុងរៀននៅវិទ្យាល័យមួយ និងម្នាក់ទៀតរៀននៅអនុវិទ្យាល័យ។ នៅក្នុងគ្រួសារក្រីក្រមួយ ដែលគ្មានដីស្រែចម្ការដូចអ្នកភូមិឯទៀតទេ ។ ខ្ញុំ ត្រូវស្វែងរកការងារធ្វើ ដើម្បីជួយគ្រួសារ ហើយការងារទំាងអស់ទំាងមានដូចជា លីសែង ធ្វើសំនង់ រត់តុគុុុយទាវ សីុឈ្នួលស្ទង់និងច្រូត
ស្រូវអោយគេជាដើម.....
ទោះបីជាខ្ញុំស្ថិតក្នុងជីវភាពរស់នៅលំបាកលំបិនយ៉ាងក្ដី ក៏មិនបោះបង់ចោលការសិក្សាដែរ ។ ខ្ញុំព្យាយាមរៀនសូត្ររហូតដល់ស្ថានភាពចុងក្រោយពុំអាចបន្ដការសិក្សាបានតទៅទៀត បានបោះបង់ចោលក្រោយពេលបព្ចាប់ការសិក្សាថ្នាក់ទី១២ ហើយបង្ខំចិត្តឃ្លាតឆ្ងាយពីឪពុកម្ដាយបងប្អូន និងភូមិកំណើតដោយក្ដីអាឡោះអាល័យ មករស់នៅជាមួយម្ដាយមឺងក្នុងក្រុងភ្នំពេញ
ដើម្បីស្វែងរកការងារធ្វើ ។
ខ្ញុំក៏សំរេចចិត្តរកលុយខ្លួនឯងដើម្បីរៀនបន្ត។ខ្ញុំបានទៅ ធ្វើការងាររោងចក្រមួយឆ្នាំ ដើម្បីសន្សំលុយទុកដើម្បីរៀនបន្ត។ ខ្ញុំបានចាប់យកជំនាញ IT ដែលជាជំនាញដែលខ្ញុំស្រលាញ់ជាងគេ។ ពេលចេញពីរៀនពេលយប់ខ្ញុំធ្វើការជាអ្នករត់តុ ប្រាក់ខែមិនបានច្រើនប៉ុន្មានទេ ។
នៅក្នុងភូមិរបស់ខ្ញុំ ពួកគេមើលងាយគ្រួសាររបស់ខ្ញុំខ្លំាងណាស់ ដោយសារតែយើងក្រីក្រ អ្នកផ្សេងតែងតែនិយាយអាក្រក់ពីយើង។តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំមិនខ្វល់នោះឡើយ ខ្ញុំខាំមាត់សង្កត់ចិត្តតស៊ូនឹងឆាកជីវិតបន្តទៅទៀត ។
ឆ្នាំទី៣ ដោយសារតែលោកគ្រូអាណិតស្រលាញ់ដោយឃើញខ្ញុំរៀនពូកែហើយមានជីវភាពខ្វះខាត លោកគ្រូបានណែនាំខ្ញុំអោយទៅធ្វើការនៅក្រុមហ៊ុនមួយដែលជាមិត្តភក្ដិគាត់។
ខ្ញុំបានទៅធ្វើការនៅទីនោះ ធ្វើការនៅទីនោះបានពីរឆ្នាំ ចៅហ្វាយពេញចិត្តនឹងខ្ញុំដោយឃើញ ខ្ញុំធ្វើការបានល្អគាត់ក៏បានដំឡើងដំណែងអោយក្លាយជានាយប្រតិបត្តិប្រចំាក្រុមហ៊ុន។
កន្លែងធ្វើការនេះ ប្រៀបដូចជាផ្ទះរបស់ខ្ញុំអញ្ចឹង ទោះបីកន្លែងផ្សេងអោយប្រាក់ខែច្រើនជាង នេះក៏ខ្ញុំមិនដាច់ចិត្តចាកចេញដែរ ពីព្រោះកន្លែងនេះហើយដែលបានជួយខ្ញុំអោយរួចផុតពីភក់ជ្រាំ។
នៅពេលនេះគ្មាននរណាហ៊ានមើលងាយគ្រួសារខ្ញុំទៀតទេ ពេលដែលឃើញខ្ញុំមានការងារល្អធ្វើ។
១៥ ឆ្នំាគត់នៃការតស៊ូរបស់ខ្ញុំ បានធ្វើអោយក្រុមគ្រួសាររបស់ខ្ញុំមានផ្ទះសមរម្យ មានឡានជិះ។អ្វី
ដែលសំខាន់នោះអ្នកដែលធ្លាប់មើលងាយខ្ញុំនឹងគ្រួសាររបស់ខ្ញុំបែរជាមកសរសើរខ្ញុំមិនដាច់ពីមាត់។
ខ្ញុំសូមបងប្អូនទំាងអស់ចងចំាថា៖មានក្ដីស្រមៃទើបមានការខំប្រឹង ខំប្រឹងក៏ព្រោះតែធ្លាប់មានការឈឺចាប់ ជោគជ័យមិនអាចនិយាយថាខំប្រឹងតែមួយថ្ងៃ រឺ ពីរថ្ងៃ បីថ្ងៃឡើយ គឺត្រូវប្រឹងជារៀងរហូតក្នុងមួយជិវិតនេះ"
គំនិតអប់រំ៖
ត្រូវតំាងចិត្តជំនះឧបសក្គទោះបីជាយើងស្ថិតនៅស្ថានភាពណាក៏ដោយ ត្រូវកំណត់គោលដៅ
អោយច្បាស់លាស់។
ចំនេះវីជ្ជា ជាស្ពានចំលងភាពក្រីក្រ ដូចន្នេះត្រូវតស៊ូរៀនដើម្បីអនាគតខ្លួនឯង គ្រួសារ និងប្រទេសជាតិ។



Post a Comment