ម៉ែឪមិននៅក្បែរ ហៅយាយថា (ម៉ែចាស់) នៅតូចខំជញ្ជក់ដោះស្វិតរបស់យាយ (ម៉ែចាស់) ដើម្បី...
ជីវិតខ្ញុំធំឡើងដឹងក្ដី នៅជាមួយយាយតា ហៅយាយថា (ម៉ែចាស់) នៅតូចខំជញ្ជក់ដោះស្វិតរបស់យាយ (ម៉ែចាស់) ដើម្បីរស់។ នៅតូចល្មមតាស្លាប់បាត់ តែទោះយ៉ាងណា យាយនៅតែតស៊ូចិញ្ចឹមខ្ញុំ និងបងប្រុសឲ្យធំដឹងក្ដី បានរៀនសូត្រ។
នៅឆ្នាំ២០០២ (ម៉ែចាស់) បានបញ្ចាំស្រែមួយដើម្បីយកលុយមកបំបួសខ្ញុំ។ ឆ្នាំ២០០៣ ជីវិតផ្សងព្រេងរបស់ខ្ញុំ ត្រូវឃ្លាតចេញពីម៉ែចាស់ និងបងប្រុស ដោយមានលុយត្រឹមតែ៧០០០រៀល ដែលពួកគាត់បានពី ការស៊ីឈ្នួល ច្រូតស្រូវឲ្យគេ ដើម្បីបានឲ្យខ្ញុំចេញមករៀនភាសាបាលី។ ជាអកុសល (ម៉ែចាស់) ខ្ញុំត្រូវមច្ចុរាជ មកផ្ដាច់សង្ខារ ក្នុងឆ្នាំ២០១២ ទាំងដែលគោលដៅជីវិតខ្ញុំជិតដល់។ ក្ដីសង្ឃឹមថានឹងបានសងគុណគាត់ក៏ត្រូវខកខានរហូតមក
😓
ស្មេរនេះគ្រាន់តែខ្ញុំគិតថាជីវិតខ្ញុំ និងប្អូនប្រុសស្រដៀងគ្នា ម្ដាយឪពុកចេញទៅធ្វើការអស់រយៈពេល២៥ឆ្នាំ គឺគាត់ដាច់ទឹកដោះភ្លាម ម្ដាយឪពុកទៅចោលភ្លែត។ ដឹងក្ដីឡើង ឃើញតែយាយ ក៏យកយាយធ្វើម៉ែ។
សូមអ្នកដែលបានទាក់ទងជាមួយប្អូនប្រុសជួយប្រាប់គាត់ផង ខ្ញុំនឹងចេញថ្លៃសម្លៀកបំពាក់គាត់ ក្នុងវគ្គក្រោយមួយកំប្លេ ទោះអស់ថ្លៃប៉ុណ្ណាក៏ដោយ ឲ្យតែគាត់ស្លៀកពាក់មើលទៅលេចធ្លោនៅលើឆាកប្រឡង។





Post a Comment