សូមបញ្ឈប់ពួកគេជាបន្ទាន់!បើ អ្នកមានកូន ឬប្អូនតូចៗនៅផ្ទះ ដែលកំពុងលេងពិលនេះ
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលី(Australian ABC) បានអោយដឹងថា ក្មេងប្រុសម្នាក់បានងងឹតភ្នែកទៅហើយ ដោយសារតែគេបានលេង នូវពិលឡាស៊ែរដ៏គ្រោះថ្នាក់មួយនេះ។
ក្រោយពីមានហេតុការណ៏នេះកើតឡើងក្មេងប្រុសវ័យ ១៤ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការជួយសង្គ្រោះ ហើយលោកគ្រូពេទ្យបាននិយាយថាក្មេងរូបនេះបានបាត់បង់គំហើញអស់ ៧៥% ព្រោះភ្លើងឡាស៊ែរនេះចូលទៅក្នុងកែវភ្នែករបស់គេ ត្រឹមតែ រយៈពេលខ្លីតែប៉ុននោះ។ ហើយលោកគ្រូពេទ្យក៏បានពន្យល់ទៀតផងដែរថា ការខូចខាត នេះធ្ងន់ធ្ងរហើយវ៉ែនតាមិនអាចជួយអ្វីដល់ក្មេងនេះបាននោះទេ។
ចំណែកឯវេជ្ជៈបណ្ឌិតនៅលើពិភពលោកក៏បានប្រមានយ៉ាងធ្ងន់ធ្ងរចំពោះការប្រើប្រាស់នូវពិលមួយនេះ។ ហើមជ្ឈមណ្ឌលសិក្សាសុខភាពពីវិទ្យុសកម្មរ FDA អាមេរិកបានបង្ហាញថា ភ្លៀងឡាស៊ែរដែលមានតង់ស៊ីតេ ៥ មេកាវ៉ាត់ គឺអាចធ្វើអោយភ្នែករបស់យើងខ្វាក់បាន។
- cuisineandhealth
ប្រភព៖https://rosemag.net/1769

Post a Comment