Header Ads

លោកយាយម្នាក់រើសលុយបាន ១០លាន!ពេលប្រគល់លុយអោយម្ចាស់គេ ម្ចាស់គេថាលុយតិចម្លេះ លុយគេមិនមែនប៉ុន្នឺងទេ!អានហើយស្រក់ទឹកភ្នែក


យោងទៅតាម Nrenqx បានរាយការណ៍ថានៅក្នុងផ្សារភាគខាងត្បូង ប្រទេសចិនជារឿយៗឃើញស្ត្រីវ័យចំណាស់ម្នាក់ជារៀងរាល់ថ្ងៃ កាន់កាបូបចាស់មួយកាន់ដើរនៅផ្សារបន្លែ នៅមុខតូបលក់បន្លែរ ដើម្បីរើសបន្លែណាដែលគេក្រវាត់ចោល រើសយកមកធ្វើម្ហូបញ៉ាំ លោកយាយចាស់ននេះមានឈ្មោះថា Zhao Guizhi (ចៅ គួយជឺ) ។
ប្រជាជននៅជុំវិញដឹងថាស្ត្រីចំណាស់នេះគឺជាក្រីក្រខ្លាំងណាស់ ប្ដីរបស់គាត់បានស្លាប់បាត់ដោយគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកកូនប្រុសម្នាក់។ក្នុងគ្រូសារគាត់ជាអ្នករ៉ាប់រងបន្ទុកគ្រួសារតែម្នាក់ហើយ ខំចិញ្ចឹមបីបាច់កូនប្រុសរហូតដល់ធំ។ គាត់បានរៀបចំអោយកូនប្រុសរៀបការមានគូរស្រករ។ក្រោយពីរៀបការបានប៉ុន្មានឆ្នាំ កូនប្រុសនិងកូនប្រសារបស់គាត់មានកូនស្រីម្នាក់ គាត់គិតថាដល់ពេលគាត់បានសំរាកហើយ ពេលកូនមានគញរួសាររួចគាត់លែងពិបាកខ្វល់ខ្វាយទៀតឡើយ។ប៉ុន្តែអ្វីដែលមនុស្សគិតមិនដូចទេវតាគិត ពេលចៅស្រីអាយុ 3 ឆ្នាំកូនប្រុសរបស់គាត់បានពិនិត្យមើលឃើញថាមានជំងឺទឹកនោមផ្អែម កូនប្រសារក៏បានលែងលះជាមួយនឹងកូនប្រុសរបស់គាត់ ហើយទុកកូនស្រីអោយកូនប្រុសគាត់ចិញ្ចឹម។ប៉ុន្មានឆ្នាំក្រោយមក កូនប្រុសរបស់គាត់ក៏ស្លាប់បាត់ដោយជំងឺ គាត់ត្រូវចិញ្ចឹមបីបាច់ចៅស្រីទៀត។
លោកយាយចំណាស់ Zhao Guizhi(ចៅ គួយជឺ) មានអាយុចិតសិបឆ្នាំហើយគ្មាននរណាម្នាក់ចង់ធ្វើការទេ តែកាលទេសបង្ខំ គាត់ត្រូវពឹងលើការរើសសំរាមអេតចាយ ដើម្បីលក់យកលុយចិញ្ចឹមចៅស្រី។
រាល់ព្រឹកគាត់ទៅផ្សារដើម្បីរើសស្លឹកបន្លែដែលគេបោះបង់ចោលយកមកធ្វើម្ហូប។ ទោះបីជីវិតគាត់លំបាកលំបាកលំបិនយ៉ាងណាក៏ដោយក៏គាត់ទ្រាំតរស៊ូរស់នៅបន្តរទៀត គាត់ខ្លាចពេលនេះចៅស្រីរបស់គាត់នៅតូច មិនអាចរស់នៅរកស៊ីចិញ្ចឹមខ្លួនឯងបានទេ បើសិនជាគាត់ស្លាប់ពេលនេះចៅស្រីរបស់គាត់នឹងក្លាយជាក្មេងកំព្រាទេ។ ដូច្នេះក្ដីសង្ឃឹមដ៏ធំបំផុតរបស់លោកយាយគឺថាគាត់អាចរស់នៅបានពីរបីឆ្នាំទៀត។
នៅពេលព្រលឹមចៅស្រីបានប្រាប់គាត់ថា សាលាមត្តេយ្យទាមទាអោយបង់ថ្លៃសិក្សាចំនួន 200$ លោកយាយក៏ដកហិបមកបើករាប់លុយនៅក្នុងហិបទាំងអស់បាន 200$ ត្រឹម លុយនេះគាត់ខំសន្សំទុកជាយូរមកហើយ។គាត់បានហុចលុយប្រគល់អោយចៅស្រីទៅបង់ថ្លៃសាលា ចៅស្រីសប្បាយចិត្តណាស់។ លុយ200$ សំរាប់អ្នកក្រដូចគាត់គឺច្រើនណាស់សន្សំយ៉ាងទើបបានប៉ុន្នឹង។
នៅក្រោមកំដៅថ្ងៃយ៉ាងខ្លាំង លោកយាយព្យាយាមករកាយសំរាមទាំងបែកញើសហូរដាប ជិតដល់ពេលថ្ងៃត្រង់ហើយសង្ឃឹមថានឹងរកដបទឹកដោះគោឬកំប៉ុងបានខ្លះ។
ពេលថ្ងៃត្រង់លោកយាយមានតែនំប៉ាំងមួយកំណាត់នឹងទឹកសុទ្ធមួយដបដែលច្រកយកមកពីផ្ទះសំរាប់អាហារថ្ងៃត្រង់។
នៅពេលយប់ខណះពេលដើរត្រលប់មកផ្ទះវិញ នៅលើផ្លូវស្ងាត់ជ្រងំគ្មានមនុស្ស ម៉ោងប្រហែល១២យប់ គាត់បានឃើញកាបូបលុយមួយ ដែលមានលុយយ៉ាងច្រើន ។គាត់គិតថាម្ចាស់កាបូបលុយមិនដឹងអន្ទះអន្ទែងស្ដាយលុយប៉ុន្នាទេ។
គាត់បានឈរនៅលើផ្លូវនោះដោយគិតថាម្ចាស់គេមករកវា។
10 នាទីក្រោយមកមានរថយន្តទំនើបមួយ បើកយឺត ៗ នៅលើផ្លូវ ហើយអ្នកបើកឡានមើលទៅទាំងសងខាងផ្លូវហើយហាក់ដូចជាកំពុងស្វែងរកអ្វីមួយបន្ទាប់មកអ្នកបើកបរបានឃើញលោកយាយហើយ អ្នកបើកឡានបានបើកបង្អួចហើយសួរថាៈ “អ៊ុំស្រីមានបានឃើញកាបូបមួយនៅទីនេះទេ ខ្ញបានជ្រុះបាត់វា”
“តើប្រភេទកាបូប​អ្វី អ្នកអាចពណ៌នាវាបាន?” លោកយាយចាស់សួរ។ អ្នកបើកបរបានឆ្លើយតប “កាបូបធំមួយពណ៌ខ្មៅ” ។ដោយការរៀបរាប់របស់អ្នកបើកបរពីកាបូបដូចគ្នានឹងកាបូបដែលគាត់រើសបាន គាត់សន្មតបានថានេះជាម្ចាស់កាបូប គាត់ក៏ប្រគល់ការបូបលុយអោយទៅអ្នកបើកបរនោះ ។
ម្ចាស់កាបូបពេញចិត្តនឹងទទួលយកកាបូបវិញ ហើយបន្ទាប់មកបានបើកកាបូបនោះភ្លាមស្រាប់តែមុខរបស់គាត់បានប្រែជាខឹងក្រោដហើយបាននិយាយថា “ទេខ្ញុំមានពីររយពាន់ ឥឡូវឃើញតែមួយរយពាន់ “។
“ទេខ្ញុំមិនបានយកលុយមួយកាក់មួយសេនទេខ្ញុំបើកហើយគ្រាន់តែមើលអ្វីដែលនៅខាងក្នុងខ្ញុំពិតជាមិនបានរើទេបើខ្ញុំចង់យក ខ្ញុំមិនឈរង់ចាំអ្នកនៅទីនេះទេ” លោកយាយពន្យល់។
“លុយខ្ញុំពីររយពាន់ច្បាស់ណាស់ ឥឡូវនៅតែប៉ុន្នឹងមានតែលោកយាយឯងអ្នកយក!” ម្ចាស់កាបូបនិយាយ។
លោកយាយហ៊ានស្បត់ថា បើគាត់យកលុយតែមួយកាក់មួយសេនអោយរន្ទះបាញ់។ លោកយាយនិយាយចប់លេចចេញស្រីម្នាក់ដែលជាកូនម្ចាស់ការបូប។
កូនស្រីម្ចាស់ការបូបនិយាយថា ‘ថ្ងៃរសៀលនេះក្រែងប៉ាទៅធ្វើជំនួយហើយដកលុយខ្លះមែនទេ ‘
ពេលលឺកូនស្រីនិយាយចប់ ម្ចាស់កាបូបក៏បាននឹកឃើញហើយក៏និយាយសុំទោសទៅកាន់លោកយាយថា រឿងនេះជាការយល់ច្រលំ។
កូនស្រីម្ចាស់ការបូបក៏បានដកលុយពីកាបូប 90,000 ដុល្លា ជូនទៅអ៊ុំស្រីថានេះជាទឹកចិត្តបន្តិចបន្ទួច ហើយក៏លាលោកយាយត្រលប់មកផ្ទះវិញ។
លោកយាយពេលត្រលប់មកដល់ផ្ទះចៅស្រីរបស់គាត់ក៏សួរថាថ្ងៃនេះយ៉ាងម៉េចដែរលោកយាយ?។
ជីដូនតប ថ្ងៃនេះលោកយាយបានជួបបុរសម្នាក់គាត់បានជួបបញ្ហា លោកយាយក៏បានជួយហើយគេក៏បានជូនលុយយាយមួយចំនួន។
ចៅស្រីបានទះដៃអោយលោកយាយហើយនិយាយថា “យាយពិតជាអស្ចារ្យណាស់!”
ប្រភព៖http://tv2fb.net/archives/5313

No comments