Home
/
News
/
ច្បាប់ចរាចរណ៍ថ្មី តោះចូលអាន នឹងស៊ែរទាំងអស់គ្នា!!! អ្នកគួរដឹងពីការផាកពិន័យថ្មី តម្លៃផាកពិន័យថ្មី នៃច្បាប់ចរាចរណ៍ដែលអ្នកគួរដឹង
ច្បាប់ចរាចរណ៍ថ្មី តោះចូលអាន នឹងស៊ែរទាំងអស់គ្នា!!! អ្នកគួរដឹងពីការផាកពិន័យថ្មី តម្លៃផាកពិន័យថ្មី នៃច្បាប់ចរាចរណ៍ដែលអ្នកគួរដឹង
កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ
នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខាលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២
ជំពូក និង ៩២ មាត្រា។ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលព្រះមហាក្សត្រ
ទើបឡាយព្រះហស្ដលេខា
កាលពីពេលថ្មីៗដោយច្បាប់នេះមានការផ្លាស់ប្ដូរមួយចំនួនលើការផាកពិន័យពីច្បាប់ចាស់
២០០៧។
មាត្រា៧៥
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃទៅ ១ ខែ និង ពិន័យជាប្រាក់ពី
១០០០០០រៀល (មួយសែនរៀល) ទៅ ៨០០ ០០០រៀល (ប្រាំបីសែនរៀល)
ចំពោះជនណាបើកបរយានយន្តដោយគ្មានប័ណ្ណបើកបរ
ឬក្នុងរយៈពេលដែលប័ណ្ណបើកបរត្រូវបានដកហូតព្យួរទុក ឬទុកជាមោឃៈ
លើកលែងតែជនបើកបរទោចក្រយានយន្ត ឬត្រីចក្រយានយន្ត។
មាត្រា៧៦
ជនណាបើកបរយានយន្ត
មិនព្រមបញ្ឈប់យានយន្តតាមការបញ្ឈប់របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល
ឬ សារធាតុញៀន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃទៅ ១ ខែ និង
ពិន័យជាប្រាក់ពី ១០០ ០០០រៀល (មួយសែនរៀល) ទៅ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល)។
មាត្រា៧៧
ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី
០,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី 0,80
(សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ ខែ ទៅ ៦ ខែ និង ពិន័យជាប្រាក់ ៨០០ ០០០ រៀល
(ប្រាំបីសែនរៀល) ទៅ ៤០០០ ០០០ រៀល (បួនលានរៀល)។
មាត្រា៨១
ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូឬថ្នាក់ដឹកនាំជាន់ខ្ពស់បង្កការខូចខាតដល់យានយន្តរបស់ក្បួនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ
និង ពិន័យជាប្រាក់ពី ៨០០ ០០០រៀល (ប្រាំបីសែនរៀល) ទៅ៤០០០ ០០០រៀល
(បួនលានរៀល)។
មាត្រា៨២
ជនណាប្រើប្រាស់រថយន្តដោយគ្មានបណ្ណសម្គាល់រថយន្តឬគ្មានផ្លាកលេខសម្គាល់រថយន្ត
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និង ពិន័យជាប្រាក់១សែនរៀលទៅ ៨
សែនរៀល។
មាត្រា៨៣
ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា
មិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យមានរបួសដល់អ្នកដទៃហើយបណ្ដាលឲ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើឬលើសពី៨ថ្ងៃ
គិតពីថ្ងៃកើតហេតុត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី
២០០០ ០០០រៀល (ពីរលានរៀល)ទៅ ១០ ០០០ ០០០រៀល (ដប់លានរៀល) ។
មាត្រា៦៩
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក
ដែលមានសមត្ថកិច្ចត្រួតពិនិត្យបទល្មើសចរាចរណ៍ត្រូវចេញបង្កាន់ដៃផាកពិន័យដែលមានគល់បញ្ជីត្រឹមត្រូវ។
ទម្រង់បែបបទនៃបង្កាន់ដៃផាកពិន័យ
និងការគ្រប់គ្រងប្រាក់ចំណូលដែលបានមកពីការផាកពិន័យ
ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
មាត្រា៧៤
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកណា
ដែលនៅក្នុងក្របខណ្ឌមុខងារឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន
ដែលបានដកហូតយកបណ្ណបើកបរ ផ្លាកលេខ បណ្ណសម្គាល់យានជំនិះ
ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ
និងពិន័យជាប្រាក់ពី ១០០ ០០០រៀល (មួយសែនរៀល) ទៅ៨០០ ០០០រៀល (ប្រាំបីសែនរៀល)។
ក្នុងករណីដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកធ្វើឲ្យមានការខូចខាតឬបាត់បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក
អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតឬបាត់បង់នោះ។
កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ
នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខាលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២
ជំពូក និង ៩២ មាត្រា។ ផ្អែកតាមរដ្ឋធម្មនុញ្ញ
បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ដលេខា ច្បាប់នេះ
នឹងចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេល ១០ ថ្ងៃ និង
ចូលជាធរមាននៅទូទាំងប្រទេសក្នុងរយៈពេល ២០ថ្ងៃ។
ច្បាប់នេះកំពុងផ្សព្វផ្សាយឲ្យសាធារណៈជនបានដឹងចាប់ពីពេលនេះតទៅ៕
ប្រភពដើម: http://www.cambodiatraffic.org/law-and-regulation/new-traffic-fines





Post a Comment