Header Ads

ព្រោះតែល្បែងបានបំផ្លញសេចក្តីសុខ! ថៅកែក្រុមហ៊ុនដ៏ធំម្នាក់ ទើបគាត់សំរេចចិត្តប្តឹងបូលីសអោយចាប់ប្រពន្ធ​​ ដោយសារតែយកលុយរកសីុ៥មឺុនដុលារលេងចាញ់ល្បែងទំាងអស់



អ្នកទំាងអស់គ្នាប្រហែលជាឆ្លាប់ដឹងហើយ គ្មាននរណាម្នាក់មានដោយសារលេងល្បែងនោះ
ប៉ុន្តែខ្ញំុនូវតែឆ្ងល់ហេតុអី្វ មនុស្សយើងដឹងថាលេងមិនឈ្នះហើយនូវតែលេងទៀត(ដូចថាចាស់
លោកពោលថា៖ លេងល្បែងតែងលំបាកក្រតោកយាកដោយល្បែង)។

ជាក់ស្តែង មានករណីមួយបានកើតឡើងក្នុងរាជធានីភ្នំពេញ គឺបុរសជាប្តីមានមុខងារជាថៅកែ​ក្រុមហ៊ុនដ៏ធំម្នាក់ដែលនំាចូលគ្រឿងអេឡិចត្រូនិចមកលក់ក្នុងទីក្រុងភ្នំពេញ បានសំរេចចិត្ត
ប្តឹងប៉ូលីស អោយចាប់ប្រពន្ធ ព្រោះទ្រំាលែងបាននឹងទង្វើរបស់ប្រពន្ធ ដែលបានយកលុយដែល
គាត់ខំរកសីុយកទៅលេងល្បែង អស់ចំនួន៥មឺុនដុលារ ។



តាមបុរសជាប្តីដែលជាថៅកែក្រុមហ៊ុន បានប្រាប់ថាករណីនេះធ្លាប់កើតឡើងច្រើនដងហើយ
ប៉ុន្តែគាត់បានដាស់តឿន និងទូន្មានព្រៀនប្រដៅ ទុកឪកាសអោយកែខ្លួន ប៉ុន្តែដដែរទៀបគាត់
ទ្រាំលែងបានប្តឹងប៉ូលីសអោយចាប់ឃាត់ខ្លួនតែម្តងទៅ។

សូមបងប្អូនកំុយកតំរាបតាម ត្រូវចងចំាថា គ្រួសាររុងរឿងដោយសារប្តីប្រពន្ធចេះជួយគ្នាទៅវិញ
ទៅមក សំម្លរឆ្ងាញ់ត្រូវដាក់គ្រឿងអោយគ្រប់(សំនាបយោងដីស្រីយោងបុរស)។


ចុះបងប្អូនប្រិយមិត្តគិតយ៉ាងម៉េចដែរ?




No comments