អាណិតប្អូនស្រីណាស់! នៅសល់ជីវិតតែប៉ុន្មានខែទៀតប៉ុណ្ណោះដោយសារតែ...
ប្រទេសថៃ៖ ថ្មីនេះម្ចាស់អាខោនហ្វេសបុកមួយមានឈ្មោះថា Jenie Yoo បានធ្វើការសសេររៀបរាប់ពីរឿងរ៉ាវរបស់ខ្លួន ដែលបានកើតឡើងនិងគួរអោយស្រណោះអាណិតដល់នាងជាពន់ពេកដែលបាត់បង់ផ្ទៃមុខដ៏ស្រស់ស្អាត ក្លាយមកជាមុខមើលមិនយល់បែបនេះ។
ដោយសារតែនាងកើតជំងឺមហាធ្មេញ នាង Jenie Yoo ចាប់ផ្ដើមមានអាការឈឺចាប់ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ និងចាប់ផ្ដើមព្យាបាលដោយប្រើគីមី កាលពីខែមិថុនា ឆ្នាំ២០១៦។
គួរឲ្យដឹងថា នាងបានព្យាបាលគីមី ប្រហែលជា១០ដងមកហើយ ប៉ុន្ដែមហារីករបស់នាង ហាក់ដូចជាមិនទាន់ឆ្លើយតបបានល្អ ក្នុងការព្យាបាលសោះ។ សម្រាប់ឯការវះកាត់វិញ ត្រូវបានលុបចោលនាពេលថ្មីៗនេះ ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញនៅក្នុងសេអ៊ូល ដោយសារពួកគេមានអារម្មណ៍ថា នេះជារឿងពុំអាចទៅរួច។






Post a Comment