យោងតាម ស្តេចហោរាចិន បានឲ្យដឹងថា ចាប់ពីថ្ងៃនេះរហូតដល់ចុងឆ្នំា២០១៧ ជា ថ្ងៃពិសេសថ្ងៃមហាអស្ចារ្យ មហាលាភ មហាសេរីមង្គល មានបារមីតេជះ នាំលាភនាំសំណាងដល់ឆ្នាំ ជូត ខាល ថោះ រោង មមី មមែ រកា ច កុរ!
យោងតាម ស្តេចហោរាចិន បានឲ្យដឹងថា ថ្ងៃនេះ ថ្ងៃពិសេស មហាវិបុលសុខ ចំរើនជោគជ័យ សេរីមង្គល ចាប់ពីថ្ងៃនេះរហូតដល់ចុងឆ្នំា២០១៧ ជាថ្ងៃដ៏មហាអស្ចារ្យ ថ្ងៃមានបារមីតេជះ ឈ្នះអស់មារសត្រូវ ប៉ងប្រាថ្នាអ្វីតែងតែសំរេច និងជាថ្ងៃជា វេលាល្អបំផុតសំរាប់អ្នកកើតឆ្នាំ ជូត ខាល ថោះ រោង មមី មមែ រកា ច កុរ ! ឆ្នាំទាំង ៩ នេះ សុទ្ធសឹងតែជាឆ្នាំដែលទេវតាបានកំណត់រួចរាល់ហើយ ថានឹងទទួលបាន លាភសក្ការះ ទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់និងវត្ថុមានតម្លៃ គ្រឿងប្រដាប់លំអរគេហដ្ឋាន ដីធ្លី ឬបានឡើងបា្រក់ខែ និងមុខតំណែងផ្សេងៗ ហើយក៏ជាថ្ងៃដែល ទេវតានឹង ប្រទានលាភ និងទ្រព្យ នាំសំំណាងល្អ ដល់ឆ្នាំទាំង ៩ នេះ ជាក់ជាមិនខាន ដែលតម្រូវឲ្យលោកអ្នក ស៊ែរ(បួងសួង) ដើម្បីទទួលនូវលាភទាំងនោះ។
ជាមួយគ្នានេះដែរ គេហទំព័រអង្គរស៊ែរ ដត់អាស៊ី ក៏សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។
មានឆ្នាំចំនួន ៩ មានរាសីខ្ពស់ត្រដែត ក៏ព្រោះតែហេតុផល ៧ យ៉ាងនេះដែរ :
- បុគ្គលិកលក្ខណៈ : ជានិច្ចកាលតែងតែចាប់ផ្តើមធ្វើអ្វីមួយពោរពេញដោយភាពស្វាហាប់ និង រវៀសរវៃ។ ពួកគេគឺជាមនុស្សដែលមានភាពឈ្មុសឈ្មុល រហ័សរហួន ពោរពេញដោយថាមពល និងភាពប្រកួតប្រជែង។ នៅពេលឱកាសមកដល់ បុគ្គលកើតខែនេះតែងតែជាមនុស្សដែលចេះឆក់យកឱកាសបានយ៉ាងល្អប្រសើរបំផុត។
- ចំណុចខ្លាំង : ក្លាហាន, ប្តេជ្ញាមោះមុត, មានភាពជឿជាក់លើខ្លួនឯង និង ឈ្មុសឈ្មុល មានសណ្តានចិត្តល្អ មានចិត្តបុណ្យកុសល ចូលចិត្តជួយដោះទុក្ខអ្នកមានអាសន្ន និងមានសមត្ថភាព ក្នុងការរកប្រាក់។
ឆ្នាំជូត (សត្វកណ្តុរពោះស កណ្តុរពាំកែវ)
- ធាតុទឹកទន្លេ មហាសមុទ្ទ រមែងជាមនុស្សមានសតិបញ្ញាច្រើន ចិត្តបុណ្យ សន្ធរទាន ធ្វើរាជការ នឹងមានកិត្តិយស ចំរើនឈានទៅមុខ នឹងមានខ្ញុំបំរើ ទាសះ បរិវាច្រើន។
- ប្រសិនបើធ្វើស្រែចំការ ឬធ្វើជំនួញនឹង មានកំរៃបានទ្រព្យច្រើន
- ត្រូវកាលគ្រាដែល ព្រះរាជាសត្តលុង បានធ្វើដំណើរទៅគ្រប់គ្រងប្រទេស លំបាកកាលពីនៅតូច ហើយចំរើនឈានទៅមុខនៅពេលធំឡើង ល្អណាស់។
ឆ្នាំខាល (ខ្លាដំបង ធាតុឈើស្ងួត)
- ជាមនុស្សរក្សាវាចាសត្យ ស្រឡាញ់ឈ្មោះ សម្លេង កិត្តិយស ច្រើនជាងប្រាក់ ជតជីវិតនឹងឡើងៗរហូតខ្ពស់កប់ពពក
- បើបំរើការរាជការនឹងបានជាធំ មានយសសក្តិថ្គុំថ្កើន សក្តិខ្ពស់
- បើធ្វើស្រែចំការ ច្បារដំណាំ ក៏ល្អ មានបរិវារច្រើន
- បានក្លាយជាម្ចាស់ភូមិស្រុក គ្រប់គ្រងនគរ មានអំណាងច្រើន និងមានមនុស្សម្នាផងទាំងពួង គោរពស្រលាញ់រាប់អានផងដែរ។
ឆ្នាំថោះ (ទន្សាយ ឥសីចឹញ្ចឹម)
- ជាមនុស្សមានបុណ្យវាសនា ទោះបីត្រកូលទាសះ ក៏នឹងបានជាធំមានមនុស្សរាក់ទាក់ គាប់ចិត្តច្រើន
- បើធ្វើរាជការ នឹងបានជាខុណ្នាងជិតស្និទ្ធ យសសក្តិធំ មានអំណាច
- បើធ្វើស្រែចំការ ច្បារដំណាំ នឹងមានផលឲ្យកំរ៉ៃរីកលូតលាស់ល្អ
- បើធ្វើជំនួញ នឹងបានធ្វើជាសេដ្ឋី
- បើជាមនុស្សស្រី ឬប្រុស នឹងបានក្លាយជាលោកស្រី ឬលោកនាយ។
ឆ្នាំរោង (ពស់ថ្លាន់ វាសនាម្ចាស់ភោគផង)
- ជាមនុស្សមានចិត្តបុណ្យ ចិត្តកុសល និងមានលាភជួយជោគល្អ ក្នុងការធ្វើដំណើរជារឿយៗ
- បើធ្វើរាជការ នឹងបានឈានទៅមុខ ព្រោះយកអាសាចៅហ្វាយនាយល្អ ជាទីស្រឡាញ់រាក់ទាក់នៃមនុស្សទូទៅ
- បើធ្វើស្រែចំំការ ច្បារដំណាំ ឬ ជំនួញរកស៊ីអីនោះ នឹងបានរីកចំរើនលូតលាស់ល្អ បានផលកំរ៉ៃល្អ។
- នឹងមានយសបណ្តាលសក្តិ៍ មានទីពឹងពាក់អាស្រ័យ មនុស្សឧបត្ថម្ភគាំទ្រល្អ
- បើធ្វើរាជការនឹងចំរើនឈានទៅមុខឆាប់រហ័ស អ្នកធំស្រឡាញ់រាក់ទាក់
- បើធ្វើស្រចំការ ច្បារដំណាំទោះបី ជួញដូរក៏នឹងចំរើនរីកលូតលាស់ល្អ មានផលកំរៃ មានទ្រព្យច្រើន
- បើធ្វើជំនួញជួញដូររកស៊ី នឹងមានលាភ មានជ័យ មានសេរីសួស្តី លុយកាក់ ទ្រព្យសម្បត្តិហូរចូលហូរហៀរ។
ឆ្នាំមមែ (ពពែ ព្រះរាជាចឹញ្ចឹម មានជោគវាសនាល្អណាស់)
- ធាតុមាសទឹកដប់សាច់បរិសុទ្ធ ជាមនុស្សមានចិត្តបុណ្យសន្ធរទាន មានសតិបញ្ញាឆ្លាតវៀងវៃល្អ ឆ្លាតស្គាល់ដឹងនូវដើមទងនៃមនុស្សទូទៅ
- បើធ្វើរាជការ ការងារលួង នឹងឈានទៅមុខឆាប់រហ័ស អ្នកបង្គាប់ បញ្ជា ស្រឡាញ់រាក់ទាក់ទំនុកបំរ៉ុង
- បើធ្វើស្រែចំការ ឬធ្វើជំនួញរកស៊ី វិញ នឹងមានទ្រព្យសម្បត្តិច្រើន ជោគជ័យ នឹងជួបតែមនុស្សល្អៗជានិច្ច។
ឆ្នាំរកា (មាន់ទេវតាចឹញ្ចឹម ត្រជាក់ត្រជុំល្អណាស់)
- ជាមនុស្សមានសតិបញ្ញា វៀងវៃមុតស្រួច មានចំណេះវិជ្ជា ចំណេះដឹងល្អណាស់
- បើធ្វើរាជការនឹងបានជា មន្រ្តីខនណាង យសសក្តិ៍ខ្ពស់
- បើធ្វើស្រែចំការ ឬធ្វើជំនួួញជួញដូរ រមែងកាក់កប លុយហូរចូលមកឆឹបៗតែម្តង
ឆ្នាំច (សុនខ មនុស្សចឹញ្ចឹម)
- លំបាកពីតូច លុះធំឡើង នឹងមានយស បណ្តាសក្តិ៍ខ្ពស់ មានកិត្តិយសប្រាកដទូទៅ ក្នុងដែនផ្សេង
- គិតធ្វើការងារណាៗ នឹងសំរេចគ្រប់យ៉ាង គ្រប់ប្រការ។
- បើធ្វើរាជការ ការងារ ហ្លួង នឹងបានជាធំជាដុំ មានទាសះបរិវាច្រើន
- បើធ្វើស្រែចំការច្បារដំណាំ ឬធ្វើជំនួញរកស៊ី នឹងបានផលល្អ មានកំរៃ មានទ្រព្យសម្បត្តិ មាស ប្រាក់ របស់មានតំលៃច្រើនចូលមកហូរហៀរ។
ឆ្នាំកុរ (ជ្រូកព្រៃ ពាំកែវ)
- ធាតុទឹកកំពង់មាត់ច្រាំង (ទឹកទន្លេ) មានទឹកចិត្តស្រលាញ់ការងារ ធ្វើអ្វីៗ រមែង ងប់រហូត ជួបសេចក្តីសំរេច ចិត្តបុណ្យសន្ទរទាន
- បើធ្វើរាជការនឹងឈានទៅមុខបានល្អ មានអ្នកឈឺឆ្អាល នឹងចាំជួយកិច្ចការងាររហូត
- បើធ្វើស្រែចំការ ច្បារដំណាំ ឬធ្វើជំនួញជួញដូរ ពិតល្អណាស់ នឹងមានផលកំរ៉ៃបរិបូណ៏ដោយភោគទ្រព្យ ហូរហៀរ។
សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។
ប្រភព : សុរិយាគតិចិន (ឆុតបំផុត)និង Angkorshares.Asia

Post a Comment