មនុស្សតិចតួចណាស់ ដែលមានខ្សែ បាតដៃនាំសំណាងនេះ! តើអ្នកមានខ្សែបាតដៃ នេះដែរឬទេ?
មនុស្សតិចតួចណាស់ដែលមានខ្សែគ្រូបាធ្យាយលើបាតដៃ, តើលោកអ្នកមានខ្សែនេះដែរទេ?
តាមអប្បិយជំនឿ មនុស្សដែលមានខ្សែមួយលើបាតដៃស្របជាមួយ "ខ្សែជីវិត" គឺពិតជាមនុស្សដែលមានសំណាងបំផុត។
ខ្សែស្របគ្នានេះគឺជាខ្សែកម្របំផុត ហើយជាធម្មតា ខ្សែនេះត្រូវបានគេហៅថា "ខ្សែគ្រូបាធ្យាយ"។
ខ្សែគ្រូបាធ្យាយមានន័យថា មនុស្សនោះបានស្ថិតក្រោមការការពារយ៉ាងពិសេសពីទេវតា ឬគ្រូបាធ្យាយ។
ខ្សែនេះក៏មានឈ្មោះពីរផ្សេងទៀតផងដែរ គឺឈ្មោះ "ខ្សែភពអង្គារ" និង "ខ្សែជីវិតទីពីរ"។
មនុស្សដែលមានខ្សែនេះលើបាតដៃ (មិនថាឆ្វេង ឬស្តាំ) គឺជាមនុស្សដែលរីករាយបំផុត និងជាមនុស្សដែលសប្បាយនឹងអ្វីៗដែលសាមញ្ញក្នុងជីវិត។
មនុស្សបែបនេះតែងមានសំណាងពេលជួបគ្រោះថ្នាក់ ឬគ្រោះមហន្តរាយនានា ដោយតែងតែមានអ្វីមួយចេញមកការពារជានិច្ច។
មនុស្សដែលមានខ្សែនេះភាគច្រើនជាមនុស្សដែលមានសុខភាពល្អ និងពុំដែលជួបបញ្ហាហិរញ្ញវត្ថុនោះទេ។ ពួកគេអាចជម្នះឧបសគ្គក្នុងជីវិតបានយ៉ាងងាយស្រួល។
* ខ្សែនេះនៅលើបាតដៃស្តាំ៖ មានន័យថា ទេវតាបានប្រទានដល់មនុស្សម្នាក់នោះដោយសារតែអំពើល្អពីជាតិមុន។
* ខ្សែនេះនៅខាងឆ្វេង៖ មានន័យថា ទេវតាបានប្រទានដល់មនុស្សម្នាក់នោះចាប់តាំងពីថ្ងៃប្រសូត្រ។
ឆែកមើលទាំងអស់គ្នា តើមានខ្សែគ្រូបាធ្យាយលើបាតដៃដែរទេ?៕
មនុស្សតិចតួចណាស់ ដែលមានខ្សែ បាតដៃនាំសំណាងនេះ! តើអ្នកមានខ្សែបាតដៃ នេះដែរឬទេ?
តើលោកអ្នកជឿលើក្បួន ទស្សទាយជោគវាសនា មនុស្សតាមរយៈការមើល ខ្សែបាត់ដៃដែរឬទេ? បើលោកអ្នកមាន ជំនឿលើក្បួននេះ សូមពិនិត្យមើបាតដៃ របស់លោកអ្នកឥលូវនេះភ្លាម ដើម្បីឲ្យដឹងថា លោកអ្នកជាមនុស្ស ដែលមានសំណាងឬអត់? សូមពិនិត្យមើលខ្សែនៅ លើបាតដៃក្នុងរូបនេះសិន ខ្សែដែលវែង (Life line) ជាខ្សែ ដែលបង្ហាញពីខ្សែជីវិត ដ៏វែងឆ្ងាយរបស់លោកអ្នក ហើយខ្សែខ្លីមាន ដែលនៅស្របគ្នានោះ( Guardian Angel Sign) ជាខ្សែដែលបង្ហាញថាលោកអ្នកមានទេវតា ឬព្រះជាម្ចាស់តាមជួយថែរក្សានិងការពារ។
មនុស្សភាគតិចណាស់ ដែលមានខ្សែបាតដៃខ្លី( Guardian Angel Sign) ហើយបើមានខ្សែបាតដៃនេះហើយ ទំនាយទាយថាជា៖
– បើមានបញ្ហា ឬឧបសគ្គអ្វីក្នុងជីវិត នឹងអាចដោះស្រាយបានភ្លាម
– បើខ្សែនេះមាននៅដៃឆ្វេង ជាមនុស្សដែលមានបុណ្យកុសលច្រើនពីកំណើតតែម្តង។
– បើនៅដៃស្តាំវិញ ជាមនុស្សដែលនឹងទទួលបានបុណ្យកុសល តាមរយៈការខិតខំសាងអំពើលល្អឲ្យបានច្រើនដែរ៕
មើលជោគវាសនារបស់អ្នក តាមរយៈខ្សែបាតដៃខាងឆ្វេង
ដៃស្តាំរបស់មនុស្សច្រើនជាដៃដែលសកម្មច្រើនជាងគេ ចំណែកឯដៃឆ្វេងជាអ្នករងអំពើ។នៅពេលយើងចង់ដឹងពីចរិកលក្ខណៈតពីដូនតាជំនាន់ មុន យើងតែងតែមើលបាតដៃខាងឆ្វេង ចំណែកបាតដៃខាងស្តាំត្រូវបានគេមើលនៅពេលយើងចង់ស្វែងរកអ្វីមួយទាក់ទងនឹង ការផ្លាស់ប្តូរចរិកលក្ខណៈតពីដូនតា។
ដូច្នេះ បាតដៃឆ្វេងអាចប្រាប់យើងពីអ្វីៗគ្រប់យ៉ាងទាក់ទងនឹងសមត្ថភាពតពីដូនតា និងអាចមើលឃើញពីអនាគតរបស់យើង។ បាតដៃស្តាំបង្ហាញ យើងពីអ្វីៗដែលយើងបានសម្រេចជោគជ័យរហូតមកដល់ពេលបច្ចុប្បន្ន។ មនុស្សបាតដៃតូចត្រូវបានគេចាត់ទុកថា ច្រើនជាមនុស្សឧស្សាហ៏ និងចំណាយពេលតិចតួចគិតអំពីអ្វីដែលគេគួរធ្វើ។
ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីរបៀបមើលខ្សែបាតដៃឲ្យបានត្រឹមត្រូវ៖
ខ្សែជីវិត
ខ្សែនេះចាប់ផ្តើមត្រង់ចន្លោះមេដៃ និងចង្អុលដៃ ហើយឆ្ពោះទៅកាន់កដៃ។ ខ្សែវែង ហើយជ្រៅមានន័យថា អ្នកនឹងមានសុខភាពល្អ ហើយអាយុវែង។ បើខ្សែនេះបែកខ្នែងចេញត្រង់កន្លែងណាមួយបញ្ជាក់ពីសំណាងអាក្រក់ ឬជំងឺ។
ខ្សែក្បាល
ខ្សែក្បាលស្ថិតនៅពីលើខ្សែជីវិត។ ខ្សែវែង ហើយជ្រៅមានន័យថា ជាមនុស្សមានចិត្តរាយមាយ ហើយខ្សែខ្លី ហើយជ្រៅបានន័យថា អ្នកជាមនុស្សមានចិត្តធម្មតា។ ប្រសិនខ្សែដាច់ចុះក្រោមឆ្ពោះទៅរកទីតាំងមួយមានន័យថា អ្នកជាមនុស្សចូលចិត្តសប្បាយ។ អ្នកជាមនុស្សធុញទ្រាំ, នៅពេលខ្សែធ្វើដំណើរឆ្ពោះទៅខាងលើ។ អ្នកជាមនុស្សមានហេតុផល និងចូលចិត្តស្និតស្នាលនឹងមនុស្សភេទផ្សេងគ្នា។ បញ្ហាឈឺក្បាលរ៉ាំរ៉ៃនឹងកើតមាន ចំពោះអ្នកដែលមានខ្សែ ២-៣រត់កាត់ខ្សែក្បាល។
ខ្សែបេះដូង
ខ្សែចាប់ពីម្រាមដៃកូនឆ្ពោះទៅកាន់ម្រាមដៃចង្អុលជាខ្សែបេះដូង។ ខ្សែជ្រៅ, ត្រង់ ហើយវែងមានន័យថា អ្នកជាមនុស្សមានចិត្តស្មោះ និងមានមេត្តាធម៌។ ប្រសិនបើចុងខ្សែបេះដូងស្ថិតនៅចន្លោះម្រាមដៃចង្អុល និងម្រាមដៃកណ្តាល អ្នកជាមនុស្សល្អ, ហ៊ានលះបង់។ ចុងខ្សែបេះដូងស្ថិតនៅពីក្រោយម្រាមដៃកណ្តាលបង្ហាញថា មនុស្សនេះតម្រង់គោលដៅជីវិតឆ្ពោះទៅរកវិជ្ជាជីវៈ។ ខ្សែបេះដូង និងខ្សែក្បាលនៅជិតគ្នាបញ្ជាក់ថា ចិត្តច្រើនជាអ្នកចេះគ្រប់គ្រងលើអារម្មណ៏។
ខ្សែគ្រោះកម្ម
ខ្សែគ្រោះកម្មរបស់អ្នកលាតសន្ធឹងចាប់ពីម្រាមដៃកណ្តាលទៅដល់កដៃ។ ប្រសិនបើខ្សែគ្រោះកម្មមានលក្ខណៈជ្រៅជាងខ្សែជីវិត។ ប្រសិនបើខ្សែនេះចាប់ផ្តើមត្រង់កណ្តាលបាតដៃបានន័យថា អ្នកយូរនឹងទទួលបានជោគជ័យក្នុងជីវិត។
ប្រសិនបើអ្នកខ្សែនេះមិនសូវមើលឃើញទេនោះ បញ្ជាក់ថា អ្នកត្រូវមានការប្រុងប្រយ័ត្ននឹងសេចក្តីរំខានច្រើនពីមនុស្សអាក្រក់ ព្រោះអ្នកនឹងត្រូវដោះស្រាយច្រើនជាមួយពួកគេ។ ប្រសិនបើខ្សែនេះកោង មានន័យថា គ្មានសុភមង្គល និងដើរខុសផ្លូវ។
ខ្សែសិល្បៈ
ខ្សែសិល្បៈចេញពីខ្សែគ្រោះកម្ម និងលាតសន្ធឹងទៅដល់ម្រាមដៃនាង។ ប្រសិនបើខ្សែនេះជ្រៅ ហើយច្បាស់ វាមានន័យថា អ្នកជាមនុស្សស្រឡាញ់សិល្បៈ និងប៉ិនប្រសប់ ។ ប្រសិនបើមានខ្សែផ្សេងមកឆ្លងកាត់ខ្សែសិល្បៈ បានន័យថា អ្នកនឹងទទួលបានអត្ថប្រយោជន៏ជាច្រើនពីភាពប៉ិនប្រសប់របស់អ្នក ប៉ុន្តែអ្នកនឹងមានជំនាញផ្សេងគ្នា។ អ្នកនឹងខ្វះបរមសុខក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកគ្មានខ្សែសិល្បៈនេះ។
ខ្សែបារត
ខ្សែនេះស្ថិតនៅជាប់នឹងខ្សែសិល្បៈ ខាងក្រោមកូនដៃ។ អ្នកមានសមត្ថភាពផ្នែកធ្វើមុខជំនួញ ប្រសិនបើខ្សែនេះវែង ហើយដិតច្បាស់។ ខ្សែបារតស្តើងមានន័យថា មនុស្សនេះចាប់អារម្មណ៏នឹងវិទ្យាសាស្ត្រ។ ប្រសិនបើខ្សែនេះជាប់នឹងខ្សែសិល្បៈ និងខ្សែទ្រព្យ មានន័យថា អ្នកនឹងទទួលបានសំណាងពីមុខជំនួញ ឬវិទ្យាសាស្ត្រ។
ខ្សែសុខភាព
មនុស្សភាគច្រើនខ្វះខ្សែប្រភេទនេះ ប៉ុន្តែប្រសិនបើអ្នកមានវា អ្នកនឹងប្រឈមបញ្ហាសុខភាពច្រើន និងបញ្ហាសរីរាង្គខាងក្នុង។
ខ្សែសុភមង្គល
ខ្សែនេះមានលក្ខណៈកោងចំនួន ៤ចាប់ពីកដៃ។ អ្នកនឹងមានសំណាង ប្រសិនបើខ្សែនេះងាយនឹងមើលឃើញ។
ខ្សែរោគស្នេហា
ខ្សែនេះស្ថិតនៅខាងក្រោមមេដៃ។ ប្រសិនបើខ្សែនេះមើលឃើញច្បាស់ បានន័យថា អ្នកនឹងមានការបង្ហាញពីប្រតិកម្ម។ អ្នកនឹងមានអារម្មណ៏ស្នេហាខ្លាំង ប្រសិនបើខ្សែនេះច្បាស់ ហើយវែង។ ប្រសិនបើខ្សែនេះខ្លី ហើយមិនច្បាស់ អ្នកជាមនុស្សមានប្រតិកម្មតិច ហើយប្រសិនបើអ្នកមានខ្សែសំណាញ់ អ្នកច្រើនជួបនឹងស្នេហាស្រឡាញ់គ្នាមួយភ្លែតៗ។
ខ្សែជោគជ័យ
ខ្សែតូចៗចាប់ពីខ្សែក្បាលទៅដល់ម្រាមដៃកណ្តាល។ ប្រសិនបើខ្សែនេះត្រង់ មានន័យថា អ្នកមានមហិច្ចតាច្រើន និងជាមនុស្សជោគជ័យ។ ប្រសិនបើមានខ្សែផ្សេងមួយលាយឡំគ្នា បានន័យថា អ្នកនឹងជួបឧបសគ្គច្រើន មុននឹងឆ្ពោះទៅរកភាពជោគជ័យ។
ខ្សែរង្វង់ផ្កាយព្រះសុក្រ
ខ្សែកោងនេះស្ថិតនៅខាងក្រោមម្រាមដៃកណ្តាល និងម្រាមដៃនាង។ ប្រសិនបើមានខ្សែរង្វង់នេះ ៣-៤មានន័យថា អ្នកនឹងជួបបញ្ហាការរស់នៅលំបាកជាមួយនឹងមនុស្សម្នាក់។ ប្រសិនបើខ្សែនេះជារង្វង់បិទជិត អ្នកជាមនុស្សខកស្នេហ៏។ ខ្សែពាក់កណ្តាលរង្វង់មានន័យថា អ្នកងាយនឹងយកឈ្នះលើភាពខូចចិត្ត៕
ខ្សែកោងនេះស្ថិតនៅខាងក្រោមម្រាមដៃកណ្តាល និងម្រាមដៃនាង។ ប្រសិនបើមានខ្សែរង្វង់នេះ ៣-៤មានន័យថា អ្នកនឹងជួបបញ្ហាការរស់នៅលំបាកជាមួយនឹងមនុស្សម្នាក់។ ប្រសិនបើខ្សែនេះជារង្វង់បិទជិត អ្នកជាមនុស្សខកស្នេហ៏។ ខ្សែពាក់កណ្តាលរង្វង់មានន័យថា អ្នកងាយនឹងយកឈ្នះលើភាពខូចចិត្ត៕



Post a Comment