ពេលចតចោលនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង! ហាមទុករបស់ទាំង ៦នេះក្នុងឡានជាដាច់ខាត!
ដឹងអត់? ឡានដែលបិតកញ្ចក់ជិតហើយចតចោលនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង សីតុណ្ហាភាពក្នុងរថយន្តអាចកើនឡើងដល់ទៅ ៦០ ទៅ ៧០ដឺក្រេ។ និយាយរួមទៅសីតុណ្ហាភាពនេះស្ទើរតែអាចចៀនពងទាឆ្អិនទៅហើយ
ដូចនេះនៅពេលដែលយើងបើកឡានផ្លូវឆ្ងាយៗពេលរដូវក្តៅ
រឺចតឡានចោលរយៈពេលយូរនៅកន្លែងដែលគ្មានដំបូល
រឺម្លប់ត្រឹមត្រូវពេលថ្ងៃក្តៅខ្លាំង
លោកអ្នកមិនគួរមានរបស់ទាំងនេះទុកក្នុងឡានទេ
ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតលោកអ្នកបាន។
១. ដែកកេះ
ដែកកេះពេលដែលត្រូវក្តៅរយះពេលយូរ
អាចធ្វើឲផ្ទុះបានថ្វីត្បិតតែវាមិនអាចបង្កគ្រោះថ្នាក់ដល់ជីវិតមែន
ប៉ុន្តែវាអាចបង្កឲសំភារៈក្នុងឡានឆាបឆេះបានយ៉ាងងាយ។
២. កំប៉ុងថ្នាំបាញ់
ក្នុងកំប៉ុងថ្នាំទាំងនោះមានផ្ទុកពេញទៅដោយសារធាតុហ្គាសដែលរីកមាឌពេលត្រូវកំដៅ
បើសិនជាទុកវាខ្នុងឡានដែលត្រូវកំដៅថ្ងៃខ្លាំងវាអាចបង្កជាគ្រោះថ្នាក់បាន។
៣. Power bank
នៅក្នុង power bank ទាំងនោះមានផ្ទុកសារជាតិគីមីម្យ៉ាងដែលនឹងធ្វើប្រតិកម្មពេលត្រូវកំដៅខ្លាំង ដែលវាអាចបង្កឲឆាបឆេះភ្លាមៗ។
៤. ទូរស័ព្ទ
កំដៅអាចធ្វើឲទូរស័ព្ទរបស់យើងឆ្លង
រឺគាំងបាន លោកអ្នកដែលចំណាំមើលទេ?
ពេលដែលយើងប្រើប្រាស់ទូរស័ព្ទនៅកន្លែងដែលគ្មានធាតុត្រជាក់គ្រប់គ្រាន់
វាតែងតែដំណើរការយឺតៗ
គាំងៗ..ដូចនេះហើយទើបលោកអ្នកមិនគួរទុកទូរស័ព្ទចោលក្នុងឡានដែលចតហាលថ្ងៃជារយះពេលយូរៗនោះទេ។
នេះជារូបភាពពិតមួយដែលបន្ទាបពីនិសិ្សតសាកលវិទ្យាល័យម្នាក់ភ្លេចទូរស័ព្ទចោលក្នុងឡាន
ខណៈដែលគាត់ចតឡានចោលចូលរៀននារដូវក្តៅ
៥. បន្ទះស្អិត
ថ្វីត្បឹតតែវាជាវត្ថុចាំបាច់ដែលត្រូវមានក្នុងឡានដើម្បីដាក់ទូរស័ព្ទដៃ
រឹវត្ថុផ្សេងៗកុំឲរអិលជ្រុះមែនពឹត
តែវាផលិតចេញពីសារធាតុម្យ៉ាងដែលមិនសូវធន់នឹងកំដៅប៉ុន្មានទេ
ពេលដែលវាត្រូវកំដៅខ្លាំងវានឹងបញ្ចេញសារាធាតុគីមីម៉្យាងដែលមានខ្លិនឆួល
នឹងប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងរហូតដល់អាចបង្កជំងឺមហារីកបានទៀតផង។
៦. ភេស្ជះកំប៉ុងមានជាតិហ្គាស
ថ្វីត្បិតតែវាមិនអាចបង្កគ្រោះថ្នាក់ដលអាយុជីវិតពិតមែន
តែការដែលយើងទុកភេស្ជះ (ភេស្ជះមិនទាន់គាស់កំប៉ុង)
ទាំងនេះក្នុងឡានដែលចតទុកចោលយូរ
ហើយមានអាកាសធាតុក្តៅទៀតនោះវាអាចបង្កអោយកំប៉ុងទាំងនោះខូចទ្រង់ទ្រាយ
បូករួមជាមួយនឹងទឹកក្រូចខាងក្នុងដែលមានជាតិហ្គាសទៀតនោះ វាអាចបង្កឲវាផ្ទុះ
រឹធ្លាយប្រលាក់ពេញឡានធ្វើឲពិបាកដល់ការសំអាត។
ប្រភព៖ កូនពៅ




Post a Comment