Header Ads

ពិតជាអស្ចារ្យហើយលោកប្តី​! ខឹងសុំលុយប្រពន្ធមិនបាន យកទឹកបាយពុះមិនទាន់ជញ្ជាត់ ចាក់លើក្បាល រលាកផ្ទៃមុខ ត្រូវជាប់ខ្នោះ



ខេត្តកណ្តាល ៖ នៅថ្ងៃទី១១ សីហា ២០១៧ វេលាម៉ោង៤ល្ងាចនៅចំណុច ទំនប់៣៨  ក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ  ខេត្តកណ្តាល។ មានករណីអំពើហឹង្សាបានកើតក្នុងគ្រួសារមួយ ដោយតែបុរសដែលត្រូវជាប្តីនារីរងគ្រោះ
ខឹងសុំលុយប្រពន្ធមិនបាន យកទឹកបាយពុះមិនទាន់ជញ្ជាត់ ចាក់លើក្បាល រលាកផ្ទៃមុខ។ ​ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងមកកាន់ប៉ុស្ដិ៍រដ្ឋបាលលើកដែកឱ្យជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍លើកដែកបានចុះដល់កន្លែងកើតហេតុ រួចនាំខ្លួន  ជនសង្ស័យ ខ្លួនបញ្ជូនមកកាន់អធិការដ្ឋានស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
​ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ឃាង ឡា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ រងរបួសត្រង់មុខខាងស្ដាំ (ប្រពន្ធ)។
​ថំណែកជនសង្ស័យឈ្មោះ ខ្លូន ខ្លុង ភេទប្រុស​(ប្ដី) អាយុ៣៤ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ(ឃាត់ខ្លួន)។
​ប៉ូលិសបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ខ្លូន ខ្លុង បានសុំលុយប្រពន្ធ (ជនរងគ្រោះ) ចំនួន ៥,០០០៛ ទៅលេងល្បែងបុកប៊ីយែ រួចហើយផឹកស្រាសស្រវឹងជោកជាំ នោះទីនោះ។ 
​លុះដល់ពេលកើតហេតុខាងលើ ក្រោយពីលេងល្បែងចាញ់ និងផឹកស្រាអស់លុយផងនោះ ជនសង្ស័យក៏បានត្រលប់មកផ្ទះសុំលុយប្រពន្ធថែមទៀត ដោយប្រពន្ធគ្មានលុយឱ្យ ស្រាប់តែជនសង្ស័យបាន លើកឆ្នាំងបាយដែលនៅលើចង្ក្រាន (ទើបជាត់ ទឹក) ទៅចាក់ដាក់លើក្បាលប្រពន្ធ បណ្ដាលឱ្យរងរបួសរលាកពេញផ្ទៃមុខខាងស្ដាំ។  



    

No comments