Header Ads

ចេះតែឆ្ងល់ឈឺពោះមិនបាត់សោះ ដល់ទៅមន្ទីរពេទ្យឆ្លុះមើល សាមីខ្លួនភ្ញាក់ព្រឺតតែម្តង





អូស្រ្ដាលី៖ គ្រូពេទ្យនៅក្នុងប្រទេសអូស្រ្ដាលីម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគ្រូពេទ្យរូបនេះរកឃើញដែកពត់ធ្មេញនៅក្នុងពោះរបស់ស្រ្ដីជនជាតិអូស្រ្ដាលីម្នាក់។ ស្រ្ដីជនជាតិអូស្រ្ដាលីខាងលើមានអាយុ៣០ឆ្នាំ នាងមានអាការៈចុកពោះរយៈពេល១០ឆ្នាំមកហើយដោយមិនដឹងមូលហេតុ។ គ្រូពេទ្យបានអោយដឹងថា៖ ចង្វាក់បេះដូងនេះលោតខុសធម្មតា ហើយឃើញថាពោះវៀនរបស់នាងមានសភាពរលាក។ គ្រូពេទ្យបានឆ្លុះកាំរស្មី X-Ray បានរកឃើញវត្ថុម្យ៉ាងនៅក្នុងពោះវៀនរបស់នាង ភ្លាមៗនោះគ្រូពេទ្យមិនបានស្នើសុំអោយនាងធ្វើការវះកាត់ភ្លាមៗទេ។




វត្ថុនោះនៅក្នុងពោះរបស់ស្រ្ដីខាងលើរយៈពេល១០ឆ្នាំមកហើយ។ វត្ថុនោះមានប្រវែង ២.៥អ៊ីង ដែលគ្រូពេទ្យសង្ស័យថាវត្ថុនោះគឺជាដែកពត់ធ្មេញ។ កាលពី១០ឆ្នាំមុននាងធ្លាប់ពត់ធ្មេញម្ដងរួចមកហើយ។

ពេលដែលនាងកំពុងតែពត់ធ្មេញនាងមិនបានចាប់អារម្មណ៍ថាដែកពត់ធ្មេញរបស់នាងបានជ្រុះបាត់ឡើយ។ គ្រូពេទ្យបានលើកឡើងថា៖ ករណីនេះគឺជាករណីចម្លែកនិងកម្របានជួបប្រទះ ប៉ុន្ដែអ្នកជំងឺហាក់ដូចជាមិនមានការឈឺចាប់ធ្ងន់ធ្ងរអ្វីឡើយមកទល់សព្វថ្ងៃនេេះ។ ពេលនេះគ្រូពេទ្យបានធ្វើការវះកាត់យកដែកពត់ធ្មេញនោះចេញ​ពីពោះរបស់ស្រ្ដីខាងលើទទួលបានជោគជ័យហើយ។



ប្រភព៖http://read.konpov.com/post/998









No comments