Header Ads

កម្មករសំនង់ជីកកាយដីសាងសង់ផ្ទះ ស្រាប់តែឃើញក្តាមឈូសផ្ទុកសាកសពអ្នកមាន តាំងពីរជ្ជកាលមីងបានបង្កភាពភ្ញាក់ផ្អើលព្រោះតែ...


ហេតុការណ៏នេះបានកើតឡើងពេលកម្មករសំនង់នៃក្រុមហ៊ុនមួយបានជីកាយដីរៀបចំបុគ្រឹះធ្វើផ្ទះស្រាប់តែឃើញក្តាម​ឈូស ក៏បង្កជាភាពភ្ញាក់ផ្អើលមួយកើតឡើង នៅក្នុងក្តាមឈូស មានសាកសពបុរស​ម្នាក់នៅខាងក្នុង។

ហេតុការណ៏ដ៏កម្រមួយនេះបានកើតឡើងក្នុងប្រទេសចិនក្នុងភូមិជឺជូ ស្រុកអានហ័រ ក្នុងខេត្តហ៊ូណាន។ ពពួកបានហៅអ្នកជំនាងខាងបុរាណវីជ្ជាមកពិនិត្យ បានអោយដឹងថាក្តាម​ឈូសនិងសាកសពមានអាយុកាលរាប់សតវត្សរ៏មកហើយ។ ហើយសាកសពត្រូវបានគេ​គ្រងដោយសំលៀកបំពាក់ល្អបំផុតក្នុងសម័យនោះ។ទើបគេហ៊ានសន្និដ្ឋានថា សាកសពនេះឋិត​ក្នុងត្រកូលខ្ពង់ខ្ពស់ នៃរជ្ជកាលមីង (១៣៦៨ ដល់ ១៦៤៤) ឬរជ្ជកាលឈីង (១៦៤៤ ដល់ ១៩១២)។

សាកសពត្រូវបានរក្សាយ៉ាងល្អហើយសពបុរសម្នាក់នេះត្រូវបានដកចេញពីមឈូសហើយនឹងយកទៅសិក្សា៕






No comments