Header Ads

សាហាវផុតលេខ! រៀបគំរោង សម្លាប់ឪពុកម្តាយបង្កើត ដើម្បីយកមរតក តែត្រូវឪពុកម្តាយ លេងល្បិចមួយក្បាច់វិញ…

យោងតាមការចុះផ្សាយរបស់ កាសែត The sun កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ឪពុកម្តាយបុរសខាងលើ គឺជាម្ចាស់វិទ្យាស្ថានឯកជនមួយកន្លែង នៅក្នុងក្រុង Sochi ហើយត្រកូលរបស់គេ មានទ្រព្យសម្បត្តិមហាសាល ផ្ញើទុកក្នុងកុងធនាគារ។
កូនប្រុសចិត្តតិរច្ឆានរូបនេះ មិនពេញចិត្តនិងឪពុកម្តាយរបស់គេ ព្រោះតែមិនផ្តល់ប្រាក់គ្រប់គ្រាន់ សម្រាប់រូបគេចាយវាយ ហើយពេលខ្វះខាត រូបគេសុំបន្ថែមក៏មិនឲ្យទៀត ទើបបង្ខំឲ្យរូបគេរៀបចំគំរោង ជួលខ្មាន់កាំភ្លើងទៅបាញ់សម្លាប់ឪពុកម្តាយ និងប្អូនស្រីចោល ដើម្បីទទួលយកកេរមរតកតែម្នាក់ឯង ។
ទោះជាយ៉ាងណា រូបគេមិនដឹងខ្លួនជាមុនសោះឡើយថា ឪពុកម្តាយរបស់គេ បានដឹងពីផែនការដ៏កខ្វក់ ដែលរូបគេបានរៀបចំទុកជាមួយខ្មាន់កាំភ្លើងនោះទេ ព្រោះខ្មាន់កាំភ្លើងដែលគេជួលនោះ គឺជាប៉ូលិសបន្លំខ្លួន ។ រហូតដល់ថ្ងៃដែលត្រូវចាត់ការ សម្លាប់ឪពុកម្តាយរបស់គេនោះ ប៉ូលិសដែលបន្លំខ្លួនជាខ្មាន់កាំភ្លើង ស៊ីឈ្នួលបុរសខាងលើនោះ បានរៀបចំឆាកល្ខោនដូចពិតៗ ដោយឲ្យឪពុកម្តាយរបស់គេ ដេកនៅក្នុងផ្ទះ ហើយបានយកឈាមសិប្បនិមិត្តមកចាក់ពីលើ ដូចត្រូវបានដេកក្នុងថ្លុកឈាមស្រស់ៗអញ្ចឹង ហើយបានថតរូបថត ដើម្បីទុកជាភស្តុតាង បង្ហាញទៅដល់បុរសជាកូនតិរច្ឆាននោះថា ឪពុកម្តាយរបស់គេ ត្រូវបានឃាតករបាញ់ស្លាប់ ក្នុងថ្លុកឈាមហើយ ។

ក្រោយពីបានថតរូបរួចរាល់ហើយ ខ្មាន់កាំភ្លើងបានយករូបភាពនោះ ទៅឲ្យកូនប្រុសតិរច្ឆានរូបនោះពិនិត្យមើល រូបគេបានលាន់មាត់ថា ពិតជាគួរឲ្យសរសើរមែន ចំពោះស្នាដៃក្នុងការធ្វើការនេះ ហើយខ្លួនសន្យាថា នឹងឲ្យប្រាក់ទៅខ្មាន់កាំភ្លើង ចំនួនយ៉ាងច្រើននៅពេល ដែលរូបគេបានទទួលមរតកទាំងអស់នោះ ។

No comments