Header Ads

ពិតជាអាណិតប្អូនប្រុសតាំង​ គីមឡេង​ណាស់ កំុធ្វើតែអំពើល្អ ឥឡូវត្រូវចោរឆក់ទូរស័ព្ទ ហើយពេលនេះគាត់..(មានវីដេអូ)



លោក​ តាំង​ គីមឡេង​ ដែលប្រិយមិត្ត​ធ្លាប់បានស្គាល់គាត់ហើយ​ គឺជាអ្នកជួយសង្គម ដើរជួយជនក្រីក្រ មិនថាទីជិតរឺទីធ្ងាយ ប៉ុន្តែយប់មិញនេះ​គាត់ត្រូវបានជនសង្ស័យមួយក្រុម ដេញតាមឆក់ទូរស័ព្ទ​ តែមិនបានសម្រេច​ និងត្រូវក្រុមជនសង្ស័យនោះធាក់ម៉ូតូ​អោយដួល បណ្តាលឲ្យរងរបួសនិងខូចខាតទ្រព្យសម្បត្តិ​ កាលពីវេលាម៉ោង​២០​ និងង​៣០ នាទីយប់​ ថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ​។


លោកតាំង គីមឡេង ក៏បានសំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរដែលមានតួនាទីបម្រើសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ភូមិ ឃុំ ឲ្យជួយពង្រឹងឲ្យបានម៉ឺងម៉ាត់ ការពារតាមគោលដៅ ល្បាតគ្រប់​ជ្រុង​ជ្រោយ ព្រោះតែជនសង្ស័យ ធ្វើសកម្មភាពនៅពេលដែលស្ងាត់ប៉ុណ្ណោះ ដូចនេះបើមានកំលាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់ទីកន្លែង ក្រុមចោរឆក់ ចោរប្លន់ នឹងមិនកើតឡើងមានក្នុងទីក្រុងភ្នំពេញនោះទេ ណាមួយមិញ ធ្វើអោយប្រជាពលរដ្ឋជឿរទុកចិត្ត ដូចដែលមានពាក្យ ភូមិឃុំមានសុវត្ថិភាពផងដែរ ។​


លោកក៏បានបន្តទៀតថា ដោយសារគ្មានសមត្ថកិច្ចចុះមកកន្លែងកើតហេតុ គាត់បានសម្រេចចិត្តមិនទាន់ដាក់ពាក្យបណ្តឹងនោះទេ ចាំដល់ពេលព្រឹកស្អែកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ ទៅសុំកាមេរ៉ាសុវិត្ថិភាពតាមដងស្កុបនឹងផ្ទះប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុផងដែរ។ ដូចនេះដើម្បីជ្រាបនូវសាច់រឿងកាន់តែច្បាស់ សូមទស្សនាវីដេអូរបស់ប្អូនដូចខាងក្រោមនេះ៖





































No comments