Header Ads

កាន់តែច្បាស់! ដឹងចម្ងាយ និងរយៈពេលធ្វើដំណើរតាមផ្លូវទឹកព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ



នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំដំណើរការនាវាដឹក ជញ្ជូនអ្នកដំណើរ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការពន្លឿនការដាក់ឱ្យដំណើរការនាវាដឹកអ្នកដំណើរពីព្រែកព្នៅទៅក្រុង តាខ្មៅ ចម្ងាយសរុបប្រមាណ២៥គីឡូម៉ែត្រ ចំណាយថេរៈវេលាធ្វើដំណើរប្រមាណ៣៤នាទី ដែលគ្រោងដាក់ឱ្យដំណើរការមុនចូលឆ្នាំខ្មែរ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមការងារបច្ចេកទេសពាក់ព័ន្ធត្រូវខិតខំ ប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យដំណើរការដោយរលូនតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋយើងអាចធ្វើ ដំណើរតាមផ្លូវទឹក នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់។





ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT

No comments