កំពុងតែឃ្វាលគោសុខៗស្រាប់តែ ជនល្មោភអូសដៃចូលព្រៃរំលោភ៤ដង ឃើញមិនអី សាកលើកទី៥ជាប់ខ្នោះ
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ល្បួងចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំ បានសម្រេចចំនួន៥ដង ទើបបែកការ ម្ដាយជនរងគ្រោះប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៤រសៀល នៅចំណុចក្នុងព្រៃជាប់ស្រែ តា យឿន ខាងកើតផ្ទះចម្ងាយប្រហែល ២៧០ម៉ែត្រ ខណៈក្មេងស្រីរងគ្រោះទៅផ្លាស់ក្របីនៅទីនោះ។
មន្ត្រីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ធៀង ធា អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក រ អាយុ១០ឆ្នាំ រស់នៅក្នុងស្រុកក្រគរ។
បើតាមសម្ដីរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលពេលកើតហេតុ នាងបានទៅឃ្វាលក្របី នៅម្ដុំស្រែ តាយឿន ខាងកើតផ្ទះចម្ងាយប្រហែល២៧០ម៉ែត្រ។ នៅពេលនោះ ពូ ធៀង ធា បានអូសដៃនាងចូលទៅក្នុងព្រៃ ហើយចាប់រំលោភសេពសន្ថវៈបានសម្រេច ជាបន្តបន្ទាប់ចំនួន៤ដង។ ប៉ុន្តែនាងមិនហ៊ានយករឿងហ្នឹងមកប្រាប់ម្តាយឱ្យដឹងទេ ដោយសារខ្លាចម្តាយវាយ និងភ័យខ្លាចពីការគំរាមកំហែងរបស់ជនសង្ស័យ។
ក្មេងស្រីរងគ្រោះ បានបន្តថា បន្ទាប់ពីពូ ធៀង ធា ចាប់រំលោភនាងបានសម្រេចម្ដងៗ គាត់តែងតែគំរាមនាងថា បើនាងហ៊ានប្រាប់រឿងអាស្រូវមួយនេះឱ្យអ្នកណាម្នាក់បានដឹង គាត់នឹងសម្លាប់នាងចោល។ ដោយសារតែការភ័យខ្លាចនឹងពាក្យគំរាមកំហែងរបស់ជនសង័្សយ ទើបនាងមិនហ៊ានប្រាប់អ្នកណាឲ្យដឹងឡើយ ហើយគាត់មានឱកាសចាប់រំលោភនាងបានសម្រេចជាបន្តបន្ទាប់ចំនួន៤លើក ប៉ុន្តែថ្ងៃខែដែលគាត់ចាប់រំលោភនាងទាំង៤ដងនោះ គឺនាងមិនបានចុះទេ។ លុះមកដល់វេលាម៉ោង៤ល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាងបានដើរចេញពីផ្ទះទៅផ្លាស់ចំណងក្របី ដែលយកទៅចងឱ្យស៊ីស្មៅនៅម្ដុំស្រែ តាយឿន ខាងកើតផ្ទះចម្ងាយប្រហែល២៧០ម៉ែត្រ ស្រាប់តែជួបនឹងជនសង្ស័យ ហើយគាត់បានបក់ដៃហៅនាង និងអូសដៃនាងទាញចូលព្រៃ នៅចំណុចខាងលើ រួចហើយចាប់សម្រាតខោអាវរបស់នាង និងចាប់ផ្តើមធ្វើសកម្មភាពដូចសព្វដង រហូតបានសម្រេច ទើបគាត់ងើបចេញ។
ជនរងគ្រោះ បានបន្តថា ចាប់តាំងពីជនសង័្សយបានចាប់រំលោភសេពសន្ថវៈមកលើរូបនាងបានសម្រេចចំនួន៤លើករួចមកហើយនោះម្ដាយរបស់នាងមិនបានចាប់អារម្មណ៍ឡើយ។ លុះពេលគាត់ចាប់នាងរំលោភនៅលើកទី៥ ម្ដាយរបស់នាងចាប់ផ្ដើមមានការសង័្សយ ហើយគាត់លួងលោម ជជីកសួរ ទើបនាងរៀបរាប់តាមដំណើររឿង។ បន្ទាប់មក ម្ដាយរបស់នាងក៏បាននាំនាងទៅដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍៍នគរបាលរដ្ឋបាល។
លោកវរសេនីយទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ ឈ្មោះ ធៀង ធា នេះ គឺសមត្ថកិច្ចធ្វើឡើង តាមពាក្យបណ្តឹងរបស់អាណាព្យាបាលជនរងគ្រោះ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។ បន្ទាប់ពីឃាត់ខ្លួនបានភ្លាម ជនសង្ស័យមិនព្រមសារភាពឡើយ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចត្រូវតែឃាត់ខ្លួនជនសង្ស័យ តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕



Post a Comment