Header Ads

អត់ទ្រាំ៦ឆ្នាំ​ហើយ ទប់​ចំណង់​មិនបាន លោកតា​អាយុ​ជាង៧០ឆ្នាំ ហើយ​ពិការ​ដៃ​ម្ខាង​ទៀត បាន​យក​ក្មេងស្រី​អាយុ៥ឆ្នាំ សម្រេច​ចំណង់​ខ្លួនឯង បានសម្រេច២ដង ទើប​បែកការ



ករណីរំលោភនេះបានកើតឡើងនៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង​ខេត្តព្រៃវែង ។

ក្រោយពីទទួលបានពាក្បបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះសមត្ថកិច្ចបានឃាត់ខ្លួនតាចាស់ល្មោភកាមអាយុ​ជាង៧០ឆ្នាំ។ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានអោយដឹងថាតាចាស់ល្មោភកាមនេះមាន ឈ្មោះ ឡូញ ស៊ីម អាយុ៧២ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​កាំភ្លើង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង។ ចំណែក​កុមារី​រងគ្រោះ ឈ្មោះ រ ច ន អាយុ៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា









លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកំពង់ពពិល បានឲ្យដឹងតាមចម្លើយរបស់ជនសង្ស័យ ​បាន​សារភាព​ថា កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៨ គាត់​បាន​ល្បួង​កុមារី​រង​គ្រោះ​ឲ្យ​ចូល​ទៅ​ហូប​បាយ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​​បីនាងឡើងលើគ្រែរំលោភសេពសន្ថវៈបាន​សម្រេច ​ដោយខ្លួនឯង​ (​មិន​ស៊ីជម្រៅ​)។ នៅ​ពេល​នោះ​ ក្មេងស្រីរងគ្រោះ​មិនបាន​យំ ឬ​មានរបួស​អ្វី​ទេ ពីព្រោះ​គាត់បា​នសម្រេច​កាមដោយ​ខ្លួនឯង។ លុះ​មក​ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ គាត់ក៏មាន​អាម្ម​ណ៍​ស្រើបស្រាល ​ចង់​រួម​ភេទយ៉ាង​ខ្លាំង ក៏​បាន​ល្បួង​ក្មេង​ស្រី​រង​គ្រោះ ​ដោយ​ឲ្យ​នំ​ហូប រួច​ហើយ​ហៅ​នាងឲ្យ​ចូល​ក្នុងផ្ទះ ​រំលោភ​រហូត​បាន​សម្រេច​ម្ដងទៀត តែ​មិន​ស៊ីជម្រៅ​ដដែល។

ប្រភពព័ត៌មានដដែល បានបន្ដថា ស្របពលគាត់កំពុងុធ្វើសកម្មភាពលើកទី២នេះ គឺ​បងប្រុស​បង្កើត​របស់ក្មេងស្រី​រង​គ្រោះ បានលប​មើលឃើញតាម​ប្រហោង​ជញ្ជាំង​ផ្ទះ ក៏រ​ត់ទៅ​ប្រាប់​ឳ​ពុក​ម្តាយ ក៏បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ។ បន្ទាបមក ពួកគេបាននាំក្មេងស្រីរងគ្រោះទៅ​ដាក់​ពាក្យ​បណ្ដឹង នៅក្នុងប៉ុស្តិ៍​នគរបាលរដ្ឋបាល​ឃុំ​កំពង់​ពពិល នា​ល្ងាច​ថ្ងៃ​ដដែល​នោះ​។




បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពារាំង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ខេត្តព្រៃវែង ដើម្បី​ចាត់ការ​តាម​នីតិវិធី៕





No comments