បទនេះកក្រើកទៀតហើយ! បីនាក់រួមគ្នា ពិតជាមិនធម្មតាមែនធ្វើអោយមានចំនួនសទ្សនាច្រើនបំផុត
កាលពីយប់មិញនេះMV ដំបូងរបស់ពេជ្រ ថៃ តារាចម្រៀងវ័យក្មេង និងម្ចាស់ពានរង្វាន់The Voice Kids ដែលបានសម្តែង ច្រៀងជាមួយនឹងកំពូលតារាចម្រៀងអ្នកនាងពេជ្រ សោភា និងលោកSTEP ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង។
ជាមួយគ្នានេះដែរ MVបទ«រាំមួយៗ» ទើបតែចេញ កាលពីយប់មិញនេះសោះ អ្នកចូលទស្សនាបានច្រើនរហូត ៣៣០ពាន់ដង ដែលនៅក្នុងនោះ ពេជ្រ ថៃ ពេជ្រ សោភា និងSTEP រួមដៃគ្នាសម្តែង ក៏ដូចជាធ្វើការបញ្ចេញក្បាច់រាំយ៉ាងប្លែកភ្នែក រហូតធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបាន។
ដោយឡែក តារាវ័យក្មេងរូបនេះ កាន់តែមានឈ្មោះល្បីល្បាញខ្លាំងឡើង ជាមួយនឹងទេពកោសល្យ ដ៏ល្អ និងការនិយាយគោរពចាស់ទុំ លើសពីនេះ រាល់បទចម្រៀងដែល ថៃ បានចេញម្តងៗសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។
ក៏ប៉ុន្តែ លើកនេះ ពេជ្រ ថៃ ក៏បានទទួលការសរសើរ ពីអ្នកដឹកនាំនៅក្នុងផលិតកម្មហង្សមាស ធ្វើឲ្យអ្នកគាំទ្រដឹងកាន់តែច្បាស់ពីសមត្ថភាពរបស់តារារូបនេះ ដោយក្នុងនោះលោកបាននិយាយយ៉ាងដូច្នោះថា៖«កុមារនេះពោរពេញដោយទេពកោសល្យពិតៗ»៕
ហើយអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំងបន្ទាប់ពីបានស្តាប់បទនេះរួចហើយ ដោយអ្នកខ្លះបានសរសេរថា "ផ្ទុះទៀតហើយidol", "ចាំញុមបីឆ្កែញុមអាធំចូលរាំអោយណានីម៉ង
😏
😂
😘", "គ្មានអ្នកrap ក៏នៅតែល្បី មានអ្នកrapក៏នៅតែល្បី មិនចាញ់អ្នកខ្លះ
❤️
❤️"។ ហើយក៏នៅមាន comment ល្អៗជាច្រើនទៀត។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមទៅស្តាប់ទាំងអស់គ្នាទៅមើល ថាឡូយដូចអ្វីដែលគេនិយាយទេ។
😏
😂
😘", "គ្មានអ្នកrap ក៏នៅតែល្បី មានអ្នកrapក៏នៅតែល្បី មិនចាញ់អ្នកខ្លះ
❤️
❤️"។ ហើយក៏នៅមាន comment ល្អៗជាច្រើនទៀត។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមទៅស្តាប់ទាំងអស់គ្នាទៅមើល ថាឡូយដូចអ្វីដែលគេនិយាយទេ។















Post a Comment