Header Ads

ពិតជាអស្ចារ្យមែន ! មង្គលការរបស់ឯកឧត្តម ដួង តារា មានអ្នកចូលរួមសុទ្ធតែអ្នកមានមុខមាត់ និងតារាល្បីៗប្រចំាប្រទេស



កាលពីយប់មិញ គឺជាកម្មពីធីមង្គលការរបស់ឯកឧត្តម ដួង តារា សុទ្ធតែ មានភ្ញៀវលំដាប់ៗ នៅក្នុងសង្គម បានចូលរួម ពិសេស​មានវត្តមានដ៏ខ្ពង់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់ជាកិត្តិយស ចូលរួមក្នុងកម្មវិធីផងដែរ ។ ក្នុងនោះ ក៏មានតារាមួយចំនួនតូច ដូចជា អ្នកនាង ស៊ឹម សូលីកា និង ថៃ នារីសុជាតា តែប៉ុណ្ណោះ ដែលមានវត្តមាន ក្នុងពិធី។


លោកបានសរសេរសារបញ្ជាក់ថែមទៀតថា៖"អរគុណបងប្អូនដែលបានផ្តល់នូវក្តីស្រឡាញ់ និងជូនពរខ្ញុំនិងភរិយា!ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៨ គឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំ។ កម្មវិធីប្រពៃណីទំនៀមទម្លាប់ សាសនាគឺបានបញ្ចប់នៅមុននេះបន្តិចនៅសណ្ឋាគារ Sofitel Phuketra។




នៅពេលនេះខ្ញុំបានសម្រាកប្រហែលជា៤៥នាទី ដើម្បីត្រៀមកម្មវិធីជប់លៀងទទួលស្វាគមន៍លោកអុំ លោកពូ អ្នកមីង និងបងប្អូនដែលនឹងផ្តល់សេចក្តីស្រឡាញ់រាប់អានចំពោះខ្ញុំ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្ញើសារជូនពរ បងប្អូនជនរួមជាតិជួបតែសំណាងល្អ សុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន។ ថ្ងៃនេះ សូមសុភាពបុរស់ៗ ផ្តល់នូវក្តីស្រឡាញ់ និងស្នាមញញឹមដល់ភរិយា ម្តាយ លោកយាយ អុំស្រី មីង បង និងប្អូនស្រីអោយបានច្រើនៗៗៗ។

ទោះបីជាថ្ងៃអ្វីក៏ដោយ គឺយើងនៅបន្តរួមគ្នាកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង។"


អ្វីដែលសំខាន់ មង្គលការ របស់ឯកឧត្តម ដួង តារា បានរៀបចំ យ៉ាងស្រស់ស្អាត ដូចជាឋានសួគ៌ ដែលមានផ្កាពាសពេញ ចាប់តាំងពីមុខរោង ទៅដល់ពិធីខាងក្នុង។ ជាពិសេស គ្រប់យ៉ាង នៅក្នុងកម្មវិធី សុទ្ធតែរំលេចទៅដោយពណ៌ខៀវ និងពណ៌មាស ទាំងអស់ តែម្តង។មិនតែប៉ុណ្ណោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ ក៏ស្រលាញ់ គោរព ឯកឧត្តម មិនធម្មតាដែរ ក៏ព្រោះតែ ឯកឧត្តម មិនចេះប្រកាន់ខ្លួន និង មានភាពរួសរាយ រាក់ទាក់ ជាមួយនឹងមនុស្សគ្រប់គ្នា៕













No comments