Header Ads

ខ្លោចចិត្ត នៅពេលលឺ ខេម រៀបរាប់ទាំងក្តុកក្តួល ពីមូលហេតុដែលលោកមិនដែរភ្លេចគុណ លោក យូ ឌីស្កូ រហូតដល់សព្វថ្ងៃនេះ (មានវីដេអូ)




ភ្នំពេញ៖ មុននេះបន្តិចកំពូលអ្នកសម្តែង និងជាតារាចម្រៀងមួយរូបដែលបងប្អូនបានស្គាល់ គឺលោក យូនីស្តូបានធ្វើការ live វីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់ពីស្ថានភាពជម្ងឺរបស់លោក។ ក្នុងនោះក៏មានការចូលរួមពីសំនាក់តារាជាច្រើន និងក៏មានវត្តមានរបស់លោកខេមផងដែរ។




តារា សម្លេង ស្អក រំលឹក ថា កាល ពី ឆ្នាំ ពី ២០0៧ ពោល គឺ ក្រោយ លោក ជាប់ ជា ជយលាភី ក្នុង កម្មវិធី Boy Band លោក បាន ជួប ប្រទះ គ្រោះ ថ្នាក់ ចរាចរណ៍ មួយ លើ ស្ពាន អាកាស ក្បាល ថ្នល់ ដែល កាល ណោះ គឺ លោក យូឌីស្កូ នេះ ហើយ ដែល ជួយ មើល ថែ និង ទំនុក បម្រុង ទម្រាំ ខ្លួន ជា សះ ស្បើយ ឡើង វិញ។




“ កាល ជាប់ ជយលាភី ដំបូងៗ ជីវភាព ខ្ញុំ ពិបាក ណាស់ តែ ពេល នោះ មាន បង យូឌីស្កូ បាន ទិញ អាហារ មក សួរ សុខ ទុក្ខ មើល ថែ ហើយ ខ្ញុំ ទំពា អាហារ មិន បាន គាត់ យក ម៉ាស៊ីន ទឹក ក្រឡុក មក កិន ឲ្យ ហូប ទៀត ដែល ពេល នោះ ខ្ញុំ មិន ទាន់ ល្បី ផង គឺ ពិត ជា រំភើប ណាស់ ដែល សិស្ស ធ្វើបែប នេះ ចំពោះ ខ្ញុំ"។ ខេម រៀប រាប់។

ជា មួយ ការ បង្កើត មូលនិធិ នេះ លោក សង្ឃឹម ថា សប្បុរស ជន ទាំង ឡាយ អាច ជួយ គ្នា មួយ ដៃ មួយ ជើង ក្នុង ការ ដើម្បី ផ្គត់ផ្គង់ លើ ការ ចំណាយ ព្យាបាល តារា ចម្រៀង ចាស់ វស្សា នេះ បាន ត្បិត លោក ពិត ជា ស្ដាយ អ្នក មាន សមត្ថភាព រូប នេះ ណាស់។


ស្ថានភាពជម្ងឺរបស់លោកពេលនេះមានភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ រូបរាងកាយរបស់លោកកាន់តែស្គមទៅ ដោយលោកមានបញ្ហាជម្ងឺក្រលៀន ដែលត្រូវការ វះកាត់។ បច្ចុប្បន្ននេះលោកត្រូវប្តូរឈាមមួយសប្តាហ៍២ដង ដែលធ្វើអោយលោកមិនមានលទ្ធភាពក្នុងការព្យាបាលដោយខ្លួនឯងបានទេ។ ដូចនេះហើយបានជាលោក បានពឹងពាក់សមាគមន៍សិល្បៈករខ្មែរដើម្បីស្វែងរកជំនួយពីសប្បុរសជន។










No comments